Document thumbnail
Personal Info
ID: KRI0009
Name
ឈ្មោះ
Seng Soeun
សេង សឿន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
KRI0009 20060211, Khsach Tup village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Dy Khamboly and Chhay Naroeun. Notes: Interviewed with Seng Soeun, 51, Non biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០០៩ ២០០៦០២១១, ភូមិខ្សាច់ទប់ ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឌីខាំ បូលី និង ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ សេង សឿន អាយុ៥១ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
[Present aged: 51]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្ន អាយុ ៥១ ឆ្នាំ»
Home Village
10030204. Kratie, Prek Prasap, Chroy Banteay, Khsa
ទីកន្លែងកំណើត
១០០៣០២០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរតំបន់ ខេត្ដក្រចេះ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មាភិបាល
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់ស្វ័យយ័ត«៥០៥» ក្រចេះ។
Superior
Nay Sarann aka Ya was a chief of northeast zone. Saroeun was a chief of division 801. Oeun was a dep
អ្នកដឹកនាំ
ឈ្មោះនៃ សារ៉ាន់ ហៅ យ៉ា ជាប្រធានភូមិភាគឥសាន។ ប្រធានកងពល៨០១ឈ្មោះ សារឿន។ អឿនអនុប្រធានតំបន់ ៤២។ សុខ ភាព
Subordinates
Oeun was a chief of medical staff in Health ministry.
អ្នកនៅក្រោមបង្គាប់
អឿន ប្រធានពេទ្យ នៅក្រសួងសុខាភិបាល។
Associates
Member of National United Front Kampuchea had Sihanouk was chief. Nuon Chea was a deputy secretary o
អ្នកពាក់ព័ន្ធដទៃទៀត
សមាជិករណសិរ្សរួបរួមជាតិកម្ពុជាមាន សមេ្ដចសីហនុ ជា ប្រធាន, នួន ជា ជាអនុលេខាបក្ស, សមាជិកពេញសិទ្ធិរួមមាន
សេចក្ដីសង្ខេបបទសម្ភាស៏
សេង សឿន ភេទប្រុស អាយុ៥១ឆ្នាំ ឪក្រៅប្រវត្ដិរូបឱ សឿន ធ្លាប់រៀនសូត្របានត្រឹមឌីប្លូម មានស្រុក កំណើរនៅត្រពាំងកក់ ឃុំពពេល ស្រុកត្រាំកក់ ខេត្ដតាកែវ។ សឿន ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០ ប្រទេសជាតិ កើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧០ សឿន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរ ក្រហមដោយយល់ឃើញថា សមេ្ដចសីហនុ ជាអ្នកបង្កើតកង ទ័ពរណសិរ្សរំដោះជាតិ។ ប្រជាជនមួយចំនួនធំបាន ខឹងនិងរបបលន់ នល់ ដែលបានធ្វើរដ្ឋប្រហារ ប្រជាជននាំគ្នាធ្វើបាតុកម្មតវ៉ា តែត្រូវទាហានលន់ នល់ បង្រ្កាាប បាញ់សម្លាប់។ បន្ទាប់មកនៅ ក្នុងភូមិមានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរងគ្រោះ ថ្នាក់។ សឿន នៅក្នុងកងពលលេខ២ ប្រធានកងពលឈ្មោះ សំ ប៊ិត ប្រធានភូមិភាគឈ្មោះតាម៉ុក។ នៅក្នុងសង្គ្រាម៥ឆ្នាំ សឿន មានតួនាទីជាប្រធានអនុសេនាតូច បងសារឿន មានទួនាទីជា ប្រធានអនុសេនាធំ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ជម្លៀសប្រជាជនចេញអស់ អង្គការបានរៀន ចំកងពលថ្មី រួមមានកង ពល៧០៣ ប្រធានឈ្មោះ ណាត ឈ្មោះ ពីន អនុ មានកងពល៨០១ ឈ្មោះ សារឿន កងពល៩២០ ឈ្មោះ សាន កងពល៣១០ ឈ្មោះ អឿន កងពល៥០២ ឈ្មោះ ស៊ូ ម៉េត កងពល១៦៤ ឈ្មោះ មាស មុត។ លេខាបក្សពេញសិទ្ធមានឈ្មោះ ប៉ុល ពត នួន ជា អៀង សារី ខៀវ សំផន។ សឿន ពេលនោះអង្គ ការចាត់តាំងឱ្យជាប្រធានមន្ទីរមើលការខុសត្រូវជនពិការនៅតាខ្មៅ នៅព្រែកហូរ។ នៅឆ្នាំ១៩៧៧ មានកម្មាភិ បាលភូមិភាគជាច្រើន អង្គការចោទថា ក្បត់ជាខ្សែសេអ៊ីអា ចាប់មក ដាក់គុកនៅមន្ទីរស២១ ដែលមានឈ្មោះ ឌុច ជាប្រធាន។ នៅឆ្នាំ១៩៧៨ សឿន អង្គការចាត់តាំងឱ្យធ្វើការងារ នៅក្នុងក្រចេះ មានឋានៈជាប្រធានមន្ទីរ តំបន់។ ពេលទៅបាន ដឹងថា រចនាសម្ព័ន្ធនៅខេត្ដក្រចេះមុនដំបូងនៅក្នុងភូមិភាគឥសាន គ្រប់គ្រងដោយឈ្មោះ នៃ សារ៉ាន់ ហៅ យី គណៈតំបន់ឈ្មោះ យី គួន។ បន្ទាប់ពីអង្គការចាប់ខ្លួនទៅអស់នៅក្នុងឆ្នាំ១៩៧៨ ខេត្ដក្រចេះក្លាយជាតំបន់ស្វ័យយ័ត៥០៥ ហើយគណៈតំបន់យក មកពីភូមិភាគនិរតីទាំងអស់។ នៅឆ្នាំ១៩៧៩ សឿន បានរត់ចូលពៃ្រទៅដល់ភ្នំដរែក ស្រុកអន្លង់វែង ធ្វើសកម្មភាព ប្រឆាំងជាមួយរដ្ឋាភិបាលរហូតដល់ឆ្នាំ១៩ ៩៥ បានចុះមក ខេត្ដក្រចេះរស់នៅខាងស្រុកប្រពន្ធ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ពិតមែន។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា