Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0011
KRI0011
ឈ្មោះ :
លី ឃាង
Last Name :
Ly
First Name :
Kheang
Other Name :
ឈ្មោះផ្សេង :
Nang
ណាង
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K03971, K06604
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030703. Kratie, Prek Prasap, Saob, Prek Chik
១០០៣០៧០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ទួលសែ្លង។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0011 20060214, Prek Chik village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Leng Try, 54, older brother.
ខេអអាយ០០១១ ២០០៦០២១៤, ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ឡេង ទ្រី អាយុ៥៤ឆ្នាំ ត្រូវជា បងប្រុស។
សេចក្ដីសង្ខេប :
លី ឃាង ហៅ ណាង ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឡេង ទ្រី អាយុ៥៤ឆ្នាំ ត្រូវ ជាបងប្រុស។ ឃាង មានឪពុកឈ្មោះ លី ឡេង ម្ដាយឈ្មោះ មិ សុនហៀង មានបងប្អូន៧នាក់ ប្រុស៣ ស្រី៤ មានស្រុកកំណើតនៅភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ ឃាង ធ្លាប់រៀនសូត្រ នៅសាលាវិទ្យាល័យព្រែកប្រសព្វបានត្រឹមថ្នាក់ទី៥ឪចាស់ឱ ឈប់រៀនដោយសារមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ លែងមានលោកគ្រូអ្នកគ្រូមកបង្រៀន មានបាតុកម្មច្របូក ច្របល់ពេញភូមិ។ ពេលឈប់រៀនមកផ្ទះវិញ ជួយធ្វើការងាររកស៊ីឪពុកម្ដាយនិងធ្វើស្រែចម្ការ។ ចាប់ពីឆ្នាំ១៩៧០ មកមានចលនាមកឃោសនាពេញភូមិឱ្យ យើងចូលបម្រើចលនាខែ្មរក្រហម អត់មានពីណាចាប់បង្ខំទេ តែបើយើងមិនទៅ អង្គការគិតថា យើងនៅមាន គំនិតសួនតួ ណាមួយយើងដូចជារស់នៅក្នុងតំបន់រំដោះ ដោយសារទាហានលន់ នល់ មិនអាចចូលមកដល់។ នៅឆ្នាំ១៩៧២ ឃាង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម អង្គការបញ្ជូនឱ្យ ទៅធ្វើជាយោធាហើយមិន បានដឹងថា អង្គការបញ្ជូនទៅ ខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច បាន ប្រហែលជាបីខែ ស្រាប់ឃើញប្អូនឈ្មោះ ឃាង ហៅ ណាង មកលេងផ្ទះបានជួបឪពុកនិងខ្ញុំ ពេលនោះ ឃាង បាននិយាយរៀបរាប់ថា នៅឆ្នាំ១៩៧៣ ឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅខេត្ដកំពង់ចាមត្រូវ របួសពេញខ្លួន ហើយបានដោះអាវឱ្យមើលឃើញមានរបួសពេញខ្លួនមែន។ ពេលនោះឪពុកនឹកអាណិតកូនហើយ កូននៅសម្រាកជាមួយ ឱ្យបានមួយយប់ តែឃាង ប្រាប់ថា មិនបានទេ មានគ្នាខ្ញុំនៅចាំមាត់ទនេ្ល កាលនោះជិះ កប៉ាល់មក។ ឃាង ពេលចេញទៅវិញ បានប្រាប់ថា អង្គការបញ្ជូនទៅព្រំដែន ខាងខេត្ដមណ្គលគិរី នៅក្នុងកង ពល៩២០ ដើម្បីការពារទឹកដី។ កាលនោះឪពុកម្ដាយឃើញកូនត្រឡប់មកវិញ ចង់ឃាត់ឱ្យនៅជាមួយណាស់ តែយើងខ្លាចមានគ្រោះថ្នាក់ដល់កូននិងខ្លួនឯង ជំនាន់ខែ្មរក្រហមតឹងរឹងណាស់ ឱ្យតែមានខុសបន្ដិចបន្ដួចអាចយក ទៅសម្លាប់ចោល។ តាំងពីកូនឈ្មោះ ឃាង ត្រឡប់ទៅអង្គភាពវិញ បាត់ខ្លួនរហូតមកដល់ពេលនេះ។ បើតាម ប្រវត្ដិរូបឈ្មោះ លី ឃាង ហៅ ណាង រៀនបានថ្នាក់ទី៥ឪចាស់ឱ មានតួនាទីជាយោធា ហើយជាគ្រូបង្រៀន ផ្នែកពេទ្យនៅឆ្នាំ១៩៤។ នៅឆ្នាំ១៩៧៥ នៅក្នុងកងពល៣១០ បន្ទាប់មកទៀតនៅក្នុងកងពល៩២០។ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧ យកមកដាក់នៅមន្ទីរស២១ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា