Document thumbnail
Personal Info
ID: KRI0012
Name
ឈ្មោះ
Sieng Kimsor Phon
សៀង គិមស៊ ផុន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I02303
Source Interview
KRI0012 20060211, Khsach Tup village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Sieng Kimsor, 48, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០១២ ២០០៦០២១១, ភូមិខ្សាច់ទប់ ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ សៀង គិមស៊ អាយុ៤៨ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Date of Birth
[ Born in 1953]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំ១៩៥៣»
Home Village
10030204. Kratie, Prek Prasabb, Chrouy Banteay, Kh
ទីកន្លែងកំណើត
១០០៣០២០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
បង្ខំ
DK ORG Unit 75-79
Dvision 310
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
កងពល៣១០
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
Ta Oeun was a chief of division 310. Pheng was a chief of regiment. Sun Sen was a chief of general s
អ្នកដឹកនាំ
តាអឿន ជាប្រធានកងពល៣១០។ ផេង ប្រធានវរសេនាធំ។ សុន សេន ជាសេនាធិការរបស់ស៊។ នៅឆ្នាំ១៩៧៧ តាទូច និង តាញ៉ ជាប
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
សាម គឹមស៊ ហៅ ផុន ភេទប្រុស អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គឹមស៊ មានប្រពន្ធឈ្មោះ គឹមយ៉េង មានកូន២នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិខ្សាច់ទប់ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ គឹមស៊ មានឪពុកឈ្មោះ ស៊ាម ម្ដាយឈ្មោះ លីម មានបងប្អូន៧នាក់ ស្រី៣ប្រុស៤។ គឹមស៊ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱ នៅសាលាបឋម សិក្សាខ្សាច់ទប់។ គឹមស៊ ឈប់រៀននៅមុនកើត មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ មកជួយធ្វើស្រែចម្ការនិងជួយឃ្វាល គោឪពុកម្ដាយ។ ក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ យើងរសនៅក្នុង តំបន់រំដោះ មានចលនាខែ្មរក្រហមចូលមកឃោសនាពេញភូមិ មានអ្នកស្ម័គ្រចិត្ដមាន អ្នកដែលមិនស្ម័គ្រចិត្ដចូល។ នៅពាក់ កណ្ដាលឆ្នំា១៩៧២ គឹមស៊ ត្រូវបានប្រធានភូមិឈ្មោះគុយ បង្ខំឱ្យចូលធ្វើ ជាយោធាខែ្មរក្រហម ដោយសារឈ្មោះ គុយ ចេះតែមកនិយាយជាមួយយើងថា យើងត្រូវតែចូលធ្វើជាយោ ធា ដើម្បីរំដោះប្រទេសជាតិ យើងត្រូវការកងទ័ពច្រើនដើម្បីវាយ ជាមួយទាហានលន់ នល់។ ពេលចូលដំបូង អង្គការបានបញ្ជូននៅ ត្រឹមមន្ទីរពេទ្យឃុំ កាលនោះឱ្យរៀនមុខវិជ្ជាពេទ្យចប់ អង្គការចាត់ តាំងឱ្យដើរជាមួយឈ្មោះ ហ៊ិម ជាប្រធានឃុំជ្រោយបន្ទាយ។ នៅឆ្នាំ១៩៧៣ អង្គការបានបញ្ជូនឱ្យទៅធ្វើជាយោធាស្រុកវិញ ហាត់ពត់ លុតដំឱ្យហូបអង្ការចេកនិងអំបិលវេទនាណាស់ បន្ទាប់មកទៀត អង្គការបញ្ជូនទៅយោធាតំបន់ឡើងសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅម្ដុំជើងពៃ្រ ខេត្ដកំពង់ចាម។ គឹមស៊ ឧស្សាហ៍ឈឺពេកមិនសូវបានឡើងសមរភូមិ ផ្ទាល់ទេ អង្គការចាត់តាំងឱ្យនៅសមរភូមិក្រោយរៀនចាក់ថ្នាំនិងលាងរបួស ដោយមានគ្រូពេទ្យឈ្មោះ ធឿន។ គឹមស៊ ជាពេទ្យយោធា នៅក្នុងពលទី១ ប្រធានកងពលឈ្មោះ អឿន កាលនោះប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន និងឈ្មោះ កែ ពក។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច គឹមស៊ បានឃើញ ប្រជាជនជម្លៀសទីក្រុងភ្នំពេញ។ បន្ទាប់មកកងពលទី១ ដូទៅជាកងពល៣១០ ពេលនោះ គឹមស៊ បានធ្វើជា និរសាផ្ទាល់ឱ្យឈ្មោះ អឿន ជាប្រធានកងពល។ បន្ទាប់មកទៀត គឹមស៊ ចេញពីនិរសាមកធ្វើជាប្រធានភសុ្ដភា នៅក្នុងកងពល៣១០ មានទីតាំងនៅវត្ដស្រះចក ចាំបើកសំភារៈឱ្យយោធាដូច ជាអង្ការនិងម្ហូប។ នៅឆ្នាំ១៩៧៧ អង្គការបានចាប់ខ្លួន ប្រធានកងពលឈ្មោះ អឿន ហើយបានយកចម្លើយសារភាព ពីឈ្មោះ អឿន មកចាក់ឱ្យកូន ចៅស្ដាប់ពីសកម្មភាពក្បត់ របស់មេខ្លួន។ កាលនោះម្នាក់ៗអត់មានពីណានឹកស្មានដល់ទេ មិនបានដឹងថា មេឈ្មោះអឿន ចូលខ្សែសេអ៊ីអា ពេលណាទេ ព្រោះម្នាក់ៗខិតខំធ្វើការងារជូនអង្គការដោយមិនខ្លាចនឿយហត់។ ពេលនោះអ្នកដែលមានបានយកខ្សែអាត់មកចាក់សមេ្លងសារភាព របស់តាអឿន ឱ្យស្ដាប់ មានឈ្មោះ ទុយ ឈ្មោះ តារ៉ែន ឈ្មោះ តាញ៉ ជាប្រធានកងពលមកពីភូមិភាគនិរតី ពេលនោះប្រធាន វរសេនាតូចឈ្មោះ វណ្ណា ប្រកែកប្រឆាំងជាមួយឈ្មោះ ទុយ ឈ្មោះ ញ៉ ក៏ត្រូវអង្គការចាប់ខ្លួនយកទៅបាត់ដែរ។ នៅឆ្នាំ១៩៧៩ ពេល កងទ័ពវៀតណាមវាយចូលមកដល់ គឹមស៊ និងកម្មាភិបាលខែ្មរ ក្រហមនាំគ្នារត់ចូលពៃ្របានមួយរយៈជួបការ លំបាកក៏សមេ្រច ចិត្ដត្រឡប់មកស្រុកកំណើតវិញ។
Activity Witness
Vanna was arrested in 1977 because was accused with Ta Tuy and Ta Nha. He saw a lot of militians wer
សកម្មភាពពាក់ព័ន្ធភស្តុតាង
វណ្ណា ត្រូវបានចាប់ខ្លួននៅឆ្នាំ១៩៧៧ ដោយសារតែប្រកែកជា មួយតាទុយ និង តាញ៉។ គាត់ធ្លាប់ឃើញយុទ្ធជនជាច្រើន ត
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា