Document thumbnail
Personal Info
ID: KRI0022
Name
ឈ្មោះ
Han Sambath Chhean
ហាន សម្បត្តិ ឈាន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I07800
Source Interview
KRI0022 20060221, Chung Koh village, Koh Tasuy sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Duk Phek, 77, mother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០២២ ២០០៦០២២១, ភូមិចុងកោះ ឃុំកោះតា ស៊ុយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ឌុក ភេក អាយុ៧៧ឆ្នាំ ត្រូវជា ម្តាយ។
Date of Birth
[ Born in the year of the monkey]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំវក»កើតឆ្នាំ១៩៥៤
Home Village
10030401, Kratie, Prek Prasap, Koh Tasuy, Chung Ko
ទីកន្លែងកំណើត
១០០៣០៤០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកោះតាស៊ុ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធា ភ្នំពេញ។
KR Rank(1975-79)
soldier.
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ហាន សម្បត្ដិ ហៅ ឈាន ភេទប្រុស កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឌុក ទេត អាយុ៧៧ ឆ្នាំ ត្រូវជាម្ដាយ។ សម្បត្ដិ មានឪពុកឈ្មោះ ទត ហានឪស្លាប់ឱ មានបងប្អូន៧នាក់ មានស្រុក កំណើតនៅភូមិ ចុងកោះ ឃុំកោះតាស៊ុយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សម្បត្ដិ ជាកូនទី៣ កូនទី១មានឈ្មោះ ផៃ ទី២ ឈ្មោះ សេ្រង ទី៣ឈ្មោះ សម្បត្ដិ ទី៤ឈ្មោះ សៅ ទី៥ឈ្មោះ ជា ទី៦ ឈ្មោះ ណាង និងទី៧ឈ្មោះ ស្រី។ សម្បត្ដិ ធ្លាប់បានរៀនសូត្រ នៅសាលាបឋមសិក្សាកណ្ដាលកោះត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយវិញ ណាមួយប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧៣ សម្បត្ដិ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ មឿន ចែង ជាប្រធានឃុំ។ កាល សម័យនោះយើង រស់នៅក្នុងតំបន់រំដោះមានកម្លាំងយុវជនយុវនារីជាច្រើនបាន ចូលរួមចលនារំដោះជាតិ បើ យើងមិនឱ្យកូនទៅ នៅខាង មូលដ្ឋានភូមិឃុំមិនឱ្យយើងរស់នៅបានស្រួល អាចអង្គការ ចោទយើងថា ជាគិញ ជា ស្អី អាចយកទៅយើងទៅសម្លាប់ចោល បាន។ កាលនោះកូនឈ្មោះ សម្បត្ដិ ចេញទៅយំទាំងកូនទាំងម្ដាយ ព្រោះមិនចង់បែកគ្នា។ សម្បត្ដិ អង្គការបញ្ជូនទៅ សមរភូមិឡើងវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ ចាម បានប្រហែលជាបីខែ ឃើញត្រឡប់មកលេងផ្ទះវិញ ឪពុកម្ដាយ ចង់រកប្រពន្ធឱ្យប្រុងរៀបការ តែខាងអង្គ ភាពហៅទៅ សមរភូមិវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច សម្បត្ដិ មិនបានមកលេង ស្រុកកំណើតទេ តែមានផ្ញើរសំបុត្រមកផ្ទះ ដោយបានរៀបរាប់ថា កូនរស់នៅសុខសប្បាយទេ កាលធ្វើសង្គ្រាម ឡើងសមរ ភូមិត្រូវរបួស តែមិនអីទេ ជាហើយ សូមពុកម៉ែកុំបារម្មណ៍ បើសិនជាអង្គការចាត់តាំងឱ្យពុកម៉ែធ្វើ ការងារអ្វីចេះតែ ធ្វើទៅកុំមាត់តវ៉ាជាមួយអង្គការ។ កាលនោះមានកូនឈ្មោះ សៅ ម្នាក់ទៀតធ្វើជាយោធាខែ្មរ ក្រហមដែរ ពេលរំដោះឆ្នាំ១៩៧៥ បានជួបឈ្មោះ សម្បត្ដិ នៅភ្នំពេញម្ដងគត់ តែមិនបាន ធ្វើការងារជាមួយ គ្នាទេ ព្រោះជាយោធានៅក្នុងអង្គភាពផេ្សងគ្នា។ សៅ អង្គការបញ្ជូនទៅធ្វើស្រែនៅខាងស្រុកស្អាង ខេត្ដ កណ្ដាល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ បានរត់ចូលពៃ្រមួយរយៈនិងបានត្រឡប់ មកស្រុកកំណើតវិញ ស្រាប់តែមិនឃើញបងប្រុសឈ្មោះ សម្បត្ដិ ហៅ ឈាន ត្រឡប់មកស្រុកកំណើតវិញ បាត់រហូតមកដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា