PROMOTING ACCOUNTABILITY
Tit Kha
| Personal Info | |||||
| ID: | KRI0023 | ||||
|
Name
ឈ្មោះ
|
Tit Kha Aun
ទិត ខា អូន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
K07175 |
||||
Source Interview |
KRI0023 20060320, Sereipheap village, Dar sub-district, Kratie district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Prum Savan, 55, wife. She said that Kha ordained to became a chief of monk at Cheung Krauch pagoda. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០២៣ ២០០៦០៣២០,ភូមិសេរីភាព ឃុំដារស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយសុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ព្រំ សាវ៉ាន អាយុ ៥៥ឆ្នាំ ត្រូវជាប្រពន្ធ។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
ជំនាន់ខែ្មរក្រហមអាយុ៤០ឆ្នាំ។
|
||||
|
Home Village
|
10020307, Kratie, Kratie, Da, Sereipheap
|
||||
|
ទីកន្លែងកំណើត
|
១០០២០៣០៧, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំដា ភូមិសេរីភា
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
អ្នកទោស
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២» ភ្នំពេញ។
|
||||
|
Superior
|
Kuon was a chief of soldier. Yy was a chief of economy.
|
||||
|
អ្នកដឹកនាំ
|
គួន ជាប្រធានខាងយោធា, យី ជាប្រធានសេដ្ឋកិច្ច។
|
||||
|
Associates
|
Kuon and Yy were chief of region.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
គួន និង យី ជាគណៈតំបន់។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ទិត ខា ហៅ អូន ភេទប្រុស អាយុ៤០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ ព្រំ សាវ៉ាន ហៅ ផូន អាយុ៥៥ ឆ្នាំត្រូវជាប្រពន្ធ។ ខា មានឪពុកឈ្មោះ ម៉ាន់ ទិត ម្ដាយឈ្មោះ ព្រុំ រិន មានស្រុកកំណើត នៅភូមិជួរក្រូច ឃុំថ្មអណ្ដើក ស្រុកក្រចេះ ខេត្ដក្រចេះ។ ខា ធ្លាប់រៀនសូត្របានច្រើននិងធ្លាប់បានបួសនៅវត្ដជើងក្រូច រហូត បានធ្វើជាសង្ឃរាជវត្ដ បន្ទាប់មកក៏លាចាកសិក្ខាបទវិញ។ ពេលសឹក ហើយមានចិត្ដមករៀនបំពេញវិជ្ជានៅ ភ្នំពេញ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ឪពុកគាត់ បានសរសេរសំបុត្រមួយច្បាប់ដោយបាន និយាយភូតក្នុងសំបុត្រថា ឱ្យកូនឈ្មោះ ខា ត្រឡប់មកស្រុកកំណើត វិញ ឪពុកឈឺធ្ងន់ តាមពិតចង់ឱ្យកូនត្រឡប់មកស្រុកកំណើតវិញ ដោយសារប្រទេសជាតិមានសង្គ្រាម ខ្លាចកូន មានគ្រោះថ្នាក់។ ពេលនោះ ខា បានត្រឡប់មកដល់ស្រុកកំណើតវិញ ហើយបានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរ ក្រហម នៅឆ្នាំ១៩៧០។ កាលចូលមុន ដំបូង បានដឹងថា គាត់បានចូលរួមជាមួយក្រុមទាហានយួនយៀកកុង ខាងជើងដែលបានចូលរួមប្រឆាំងជាមួយទាហានលន់ នល់។ ខា បានចូលតស៊ូនៅក្នុងពៃ្រនិងបានដើរធ្វើការងារ តាមស្រុកតំបន់ និងបានស្គាល់គណៈតំបន់ឈ្មោះ យី គួន។ នៅឆ្នាំ១៩៧១៧២ មានយន្ដហោះខាងទាហាន លន់ នល់ មកទម្លាក់គ្រាប់បែក តាមពៃ្រជ្រៅនិងស្ពានមួយចំនួន តែមិនបានឃើញមានទម្លាក់ចូល ក្នុងភូមិធ្វើឱ្យ ប្រជាជនមានរបួសឬស្លាប់ទេ។ នៅឆ្នាំ១៩៧២ ខា បានឱ្យឪពុកម្ដាយចូលស្ដីដណ្ដឹងប្រពន្ធឈ្មោះ វ៉ាន ហៅ ផូន ដោយបានរៀបការត្រឹមត្រូវ មានចាស់ទុំចូលរួមក្នុងពិធី មានលោកសង្ឃ មានចាយលុយ មានរាំវង់ មាន ភេ្លងខែ្មរដូចពីដើម តែមិនសូវហ៊ានធ្វើធំទេ ព្រោះប្រទេសយើងមានសង្គ្រាម តែមិនទាន់តឹងរឹង ទោះបីយើងរស់ នៅក្នុងតំបន់ខែ្មរក្រហមក៏ដោយ ណាមួយយើងជាអ្នកបដិវត្ដដូចគ្នា។ ពេលរៀបការហើយក៏នៅ តែចូលរួមចលនា រំដោះជាតិដដែល។ នៅឆ្នាំ១៩៧៣ ទាហានយួនត្រូវបានវិលទៅប្រទេសវៀតណាមវិញ ដោយសារកម្លាំងខែ្មរ ក្រហម មានគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំង ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ខា ហៅ អូន អង្គការចាត់តាំងឱ្យធ្វើការងារ នៅមន្ទីរសេដ្ឋកិច្ចតំបន់៥០៥ ជាមួយប្រពន្ធ ដែរ។ នៅឆ្នាំ១៩៧៦ ខា និងប្រពន្ធឈ្មោះ វ៉ាន ហៅ ផូន អង្គការចាត់តាំងឱ្យធ្វើការងារបែកគ្នា ប្រពន្ធទៅ ខាងកសិកម្មបង្កា បង្កើនផល ប្ដីនៅខាងសេដ្ឋកិច្ច។ នៅឆ្នាំ១៩៧៧ អង្គការឱ្យជួប ប្ដីប្រពន្ធវិញ កាលនោះប្ដី បាន ឡើងធ្វើជាប្រធានពាណិជ្ជកម្ម ប្រចាំតំបន់៥០៥។ បន្ទាប់មកទៀតនៅឆ្នាំ១៩៧៧៧៨ មានកម្មាភិបាលមួយ ចំនួនអង្គការចាប់ខ្លួនយកទៅបាត់ ដូចជាឈ្មោះ យី គួន ជាដើម។ នៅឆ្នាំ១៩៧៨ ប្ដីឈ្មោះ ទិត ខា ហៅ អូន អង្គការហៅយកទៅភ្នំពេញដែរ បាត់ខ្លួនរហូតមកដល់ ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ទិត ខា ហៅ អូន អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៨។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”