PROMOTING ACCOUNTABILITY
Suong Sikoeun
| Personal Info | |||||
| ID: | KRI0025 | ||||
|
Name
ឈ្មោះ
|
Suong Sikoeun Kong
សួង ស៊ីគឿន គង់
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I03821 |
||||
Source Interview |
KRI0025 20060223, Chroy Ampil village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Long Dany. Notes: Interviewed with Long An, 79, brother in-law. He said that Koeun studied in France. He got married to french-woman. In 1979 he lives in Malay village, is a teacher. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០២៥ ២០០៦០២២៣, ភូមិជ្រោយអំពិល ឃុំ ចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ឡុង អាន អាយុ៧៩ឆ្នាំ ត្រូវជាបងថៃ្លប្រុស។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
កើតឆ្នាំ១៩៣៧
|
||||
|
Home Village
|
100301?? Kratie, Prek Prasap, Chambakk, Chroy Ampi
|
||||
|
ទីកន្លែងកំណើត
|
១០០៣០១?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូម
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
ក្រសួងការបរទេស ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
កម្មាភិបាល
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
ប៉ុល ពត , នួន ជា, អៀង សារី។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ខេអអាយ០០២៦ សួង ស៊ីគឿន ហៅ គង់ ភេទប្រុស កើតឆ្នាំ១៩៣៧ ឪសព្វថៃ្ងរស់នៅស្រុកម៉ាឡៃឱ។ ជួបជាមួយ ឈ្មោះ ឡុង អាន អាយុ អាយុ៧៩ឆ្នាំ ត្រូវជាបងថៃ្លជីដូនមួយ។ ស៊ីគឿន មានឪពុកឈ្មោះ នូ កាក់ ឪស្លាប់ឱ ម្ដាយ ឈ្មោះ នូ រ៉េន ឪស្លាប់ឱ មានស្រុកកំណើតនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ស៊ីគឿន ជាកូនទោល ឪពុក ម្ដាយឱ្យបានរៀនសូត្របានច្រើន មុនដំបូងៀេននៅសាលាបឋម សិក្សាស្រុកឆ្លូង បន្ទាប់មកទៀត បន្ដរៀននៅអនុវិទ្យាល័យព្រះ សីហនុខេត្ដកំពង់ចាម។ ស៊ីគឿន រៀនពូកែ ហើយចេះតែបន្ដ រៀនទៅដល់ភ្នំពេញ ចប់អស់ថ្នាក់ ក៏បន្ដរៀនទៅដល់ប្រទេស បារាំង។ ឡុង អាន បានជួយចិញ្ចឹមនិងផ្ដល់លុយ កាក់ឱ្យ សួង ស៊ីគឿន បានរៀនសូត្រជាបន្ដបន្ទាប់ ព្រោះចាត់ទុកថា ដូចជាប្អូន បង្កើត។ កាលនោះ ស៊ីគឿន រៀននៅភ្នំពេញ ក្នុងមួយខែផ្ដល់ លុយឱ្យមួយពាន់រៀល ពីរពាន់រៀល លុយជំនាន់នោះថៃ្លណាស់។ ពេល សួង ស៊ីគឿន ទៅរៀនសូត្របារាំង ដូចជាដាច់ខ្សែរយៈ ខ្លះៗហើយ មិនបានដឹងថា គាត់ចូលរួមក្នុងចលនាអ្វីខ្លះទេ ព្រោះកម្របានមកលេងស្រុកកំណើតណាស់ ហើយបានឮថា មានប្រពន្ធជាជនជាតិបារាំងទៀត។ នៅឆ្នាំ១៩ ៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ស្រាប់តែបាត់ដំណឹង សួង ស៊ីគឿន មិនដឹងជារស់នៅកនែ្លងណា សំបុត្រមួយច្បាប់ក៏មិន សរសេរមកដែរ។ ឪពុកម្ដាយសួង ស៊ីគឿន មានជីវភាពក្រលំបាក បានបងប្អូនជួយផ្គត់ ផ្គង់។ នៅក្នុងជំនាន់ខែ្មរក្រហម សួង ស៊ីគឿន ក៏មិនដែលបានមកលេងឪពុកម្ដាយដែរ រស់នៅក្នុងជិវិតលាំង កំបាំង។ បើតាមប្រវត្ដិរូប សួង ស៊ីគឿន បានចូលជាចលនាសម្ងាត់ តាំងពីឆ្នាំ១៩៦៨។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅបានប្រហែលជាមួយឆ្នាំងជាង បានមានដំណឹងថា សួង ស៊ីគឿន រស់នៅស្រុកម៉ាឡៃ ជាប់ព្រំដែនថៃ។ ដោយសារប្រទេសជាតិនៅមានសង្គ្រាម មិនបានឆ្លងកាត់ បានក៏មិនហ៊ានធ្វើដំណើរទៅ។ នៅឆ្នាំ១៩៩៣ មានការបោះឆ្នោតជំនាន់អ៊ុនតាក់ក៏មិនហ៊ានទៅដែរ រហូតដល់ កើតមានសមាហរណ៍កម្ម អាចចេញចូលបានស្រួលបានហ៊ានទៅ
រកប្អូនបានជួបមែន។ ពេលជួបក៏សួរសុខទុក្ខគ្នា ខ្លះៗមិនសួរច្រើនទេ មើលទៅក្នុងផ្ទះ សួង ស៊ីគឿន ដូចជាគ្មានអីទេ មិនទំនងជាអ្នកធំអីណាទេ នៅក្រោមផ្ទះ មានតុសម្រាប់ឱ្យកូនកេ្មងមករៀនសូត្រប្រហែលជា៧ទៅ៨ ហើយបង្រៀនកូនកេ្មងមិនយកលុយទៀត។ ឡុង អាន សម្រាកនៅផ្ទះ សួង ស៊ីគឿន បានមួយអាទិត្យក៏ត្រឡប់មកផ្ទះវិញ។ ក្រោយមកទៀត ឃើញ សួង ស៊ី គឿន បានទៅលេងស្រុកកំណើតម្ដងធ្វើបុណ្យឱ្យ ឪពុកម្ដាយក៏ត្រឡប់មកម៉ាឡៃវិញ បាត់ឈឹងលែងមកលេង ទៀត ណាមួយ សួង ស៊ីគឿន អស់មានឪពុកម្ដាយរស់នៅបងប្អូន។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”