Document thumbnail
Personal Info
ID: KRI0026
Name
ឈ្មោះ
Hav Huot Ham
ហាវ ហួត ហម
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I09809
Source Interview
KRI0026 20060223, Chambakk 1 village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Hav Kimsray, 69, older sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០២៦ ២០០៦០២២៣, ភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ហាវ គីមស្រាយ អាយុ៦៩ឆ្នាំ ត្រូវជាបងស្រី។
Date of Birth
[ Born in the year of the rabbit]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំថោះ» ជំនាន់ខែ្មរក្រហមអាយុ២៧ឆ្នាំ។
Home Village
10030101, Kratie, Prek Prasap, Chambakk, Chambakk
ទីកន្លែងកំណើត
១០០៣០១០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
Thy Sambath was his teacher.
អ្នកពាក់ព័ន្ធដទៃទៀត
ថី សម្បត្ដិ ជាគ្រូបង្រៀនរបស់គាត់។
សេចក្ដីសង្ខេបបទសម្ភាស៏
ហាវ ហួត ហៅ ហម ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហាវ គីមស្រាយ អាយុ៦៩ឆ្នាំ ត្រូវជាបងស្រី។ ហួត មានឪពុកឈ្មោះ ហាវ កា ម្ដាយឈ្មោះ ទ្រី ឡាំង មានបងប្អូន៥នាក់ ស្រី៣ប្រុស២ មានស្រុកកំណើតនៅភូមិចំបក់១ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ហួត ធ្លាប់រៀនសូត្រ នៅសាលា បឋមសិក្សាក្ដីចាស់ដល់ត្រឹមថ្នាក់ទី៦ឪចាស់ឱ ថ្នាក់ឧត្ដមឋាន រួចហើយបន្ដទៅរៀននៅសាលាអនុវិទ្យាល័យឆ្លូង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះនៅឆ្លូងមានការជ្រួលច្របល់រត់រតាត់រតាយ ក៏ត្រឡប់មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ហួត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម។ ហួត ចូលទៅដំបូង មិនទាន់ជាយោធាភ្លាមទេ អង្គការឱ្យហាត់សិល្បៈ ដើម្បីសមែ្ដងឱ្យប្រជាជនមើល ជារបៀបឃោសនាឱ្យប្រជាជន ស្រឡាញ់ជនបដិវត្ដសេ្នហាជាតិ។ នៅឆ្នាំ១៩៧៣ ហួត បានចេញទៅធ្វើជាយោ ធាតំបន់ មិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ កាលនោះសង្គ្រាមកើតឡើងពេញប្រទេស មាន យន្ដហោះទម្លាក់គ្រាប់បែក ប្រជាជនរស់នៅជួបការភ័យខ្លាច ជារៀងរាល់ថៃ្ង ប្រកបមុខរបរមិនបាន។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មិនបានប៉ុន្មានផង ស្រាប់តែឃើញប្រជាជនថ្មីមករស់នៅក្នុង ភូមិឃុំជាមួយ ប្រជាជនមូលដ្ឋាន តែដល់ក្រោយមកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅខាងណាខ្លះទេ។ ពេល នោះក៏ឃើញប្អូនប្រុសឈ្មោះ ហួត ហៅ ហម មកលេងស្រុកកំណើតដែរ ហើយបានដឹងថា ហួត មានតួនាទីធំ មានកូនទាហានមួយពាន់នាក់។ នៅឆ្នាំ១៩៧៧ បាត់ដំណឹងឈ្មោះ ហួត លែងបានទាក់ទងគ្នា ហើយបាត់ដំណឹង រហូតមកដល់ពេលនេះ។ នៅឆ្នាំ១៩៧៩ មានឈ្មោះ ខេន ដែលបានធ្វើជាយោធាខែ្មរក្រហមជាមួយគ្នា បាន មកប្រាប់ថា ឈ្មោះ ហួត ហៅ ហម អង្គការចាប់យកទៅសម្លាប់ចោល ទាំងប្ដីទាំងប្រពន្ធ។ បើតាមប្រវត្ដិរូប ឈ្មោះ ហាវ ហួត ហៅ ហម មានឋានៈជាប្រធានកងពិសេស នៅក្នុងកងពល៣១០ អង្គការ ចាប់ខ្លួននៅឆ្នាំ ១៩៧៧ ដាក់មន្ទីរស២១។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា