Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0027
Name :
ឈ្មោះ :
យីវ នាង
Last Name :
នាមត្រកូល :
Yiv
First Name :
នាមខ្លួន :
Neang
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in 1922]
«កើតឆ្នាំ១៩២២»
Home Village :
ភូមិកំណើត/ទីលំនៅ :
10020903, Kratie, Kratie, Kratie, Phsar Veng
១០០២០៩០៣, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំក្រចេះ ភូមិផ្
Joining / Organization ការចូលរួម និង អង្គការ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ប្រជាជន
DK Zone 75-79 :
តំបន់ DK 75-79 :
តំបន់៥០៥ ខេត្ដក្រចេះ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Superiors :
ថ្នាក់លើ :
យី , គួន , យ៉ែម។
Associates :
អ្នកពាក់ព័ន្ធ :
He knew Yy, Kuon were chief of region 505. Yem was a professor at high school with Neang. Sim Sun wa
គាត់ធ្លាប់ស្គាល់ យី, គួន ជាប្រធានគណៈតំបន់៥០៥។ យ៉ែម ជាសាស្រ្ដាចារ្យនៅវិទ្យាល័យជាមួយនាង។ ស៊ឹម ស៊ុន ជាគ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0027 20060306, Phsar Veng village, Kratie sub-district, Kratie district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Yiv Neang, 84, Non biography. In 1950 he passed to be a teacher and he taught at Kratie high school. In 1960 he studied agriculture in Phnom Penh. Now he lives in Phsar Veng village.
ខេអអាយ០០២៧ ២០០៦០៣០៦, ភូមិផ្សារវែង ឃុំក្រចេះ ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់ សម្គាល់ៈ ជួបជាមួយ យីវ នាង អាយុ៨៤ឆ្នាំ ក្រៅប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
យីវ នាង ភេទប្រុស អាយុ៨៤ឆ្នាំ ក្រៅប្រវត្ដិរូប។ នាង មានប្រពន្ធឈ្មោះ ហិន មានកូនចំនួន៨នាក់ សព្វ ថៃ្ងរស់នៅភូមិ ផ្សារវែង ឃុំក្រចេះ ស្រុកក្រចេះ ខេត្ដក្រចេះ។ នាង មានស្រុក កំណើតនៅភូមិក្រូចឆ្មា ឃុំក្រូច ឆ្មា ស្រុកក្រូចឆ្មា ខេត្ដកំពង់ចាម។ នាង រៀនសូត្រពូកែនិងបានរៀនបន្ដទៅដល់ភ្នំពេញ ពេលរៀន ចប់បាន ប្រឡងចូលធ្វើជាគ្រូបង្រៀន។ នៅឆ្នាំ១៩៤៧ បានធ្វើជាមន្រ្ដីរាជការជាគ្រូបង្រៀន រដ្ឋបញ្ជូនឱ្យមកធ្វើជាគ្រូ បង្រៀននៅខេត្ដក្រចេះ មុនដំបូងមិនទាន់មានអនុវិទ្យាល័យទេ។ នៅឆ្នាំ១៩៥៦ បានកើតមានសាលាអនុវិទ្យា ល័យព្រះកុសមៈ នាង បានធ្វើជាសាស្រ្ដាចារ្យរហូតដល់ឆ្នាំ១៩៧០។ ពេលប្រទេស ជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារកើតឡើងមានលោកគ្រូអ្នក គ្រូមួយចំនួនធំបានរត់ទៅភ្នំពេញវិញ។ នាង មិនបានទៅស្រុក កំណើត វិញទេ ព្រោះមានប្រពន្ធកូននៅខេត្ដក្រចេះនេះ។ កាលនោះមានទាហានយួនចូលមកច្រើន ទាហានលន់ នល់ មិនបាននៅបានទេ មានតែក្រុមចលនាខែ្មរក្រហមលាយ ជាមួយទាហានយួន។ នាង ក៏បានទៅប្រាប់លោកភូ ឈួយ ខេត្ដឈ្មោះ នូវ មូល ឱ្យភាសខ្លួនទៅភ្នំពេញ តែគាត់មិនព្រមទៅ គាត់គិតថា គេរំដោះយកមនុស្សមិន មែនសម្លាប់មនុស្សទេ មិនយូរប៉ុន្មានខាងកងទ័ពយួននិងក្រហមចលនាខែ្មរក្រហមសេុីបដឹងក៏ចាប់ភូឈួយ មូល យកទៅវាលចោលបាត់។ បន្ទាប់មកទៀតបាន មានយន្ដហោះទម្លាក់គ្រាប់បែកតាមពៃ្រនិងស្ពានមួយចំនួនត្រូវ បាក់អស់។ នៅតំបន់ក្រចេះនេះ អង្គការបានដាក់ឈ្មោះថា តំបន់៥០៥ ហើយបានស្គាល់ឈ្មោះ យី ឈ្មោះ គួន ឈ្មោះ យ៉ែម សុទ្ធតែជាគណៈតំបន់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច អង្គការ បានប្រមូលទ្រព្យសម្បត្ដិប្រជាជនឱ្យ ដាក់រួមនិងបន្ទាប់មកទៀតធ្វើការងាររួម ហូបបាយរួមនៅ តាមសហករណ៍។ នាង អង្គការចាត់តាំងឱ្យធ្វើស្រែចម្ការ កាប់ពៃ្រ រស់នៅបែកពីប្រពន្ធកូន។ នៅឆ្នាំ១៩៧៩ បានជួបជុំគ្នាវិញ និងមានស្លាប់កូននិងបាត់បង់បងប្អូនបង្កើតមួយចំនួននៅ ក្នុងសម័យខែ្មរក្រហម។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា