Document thumbnail
Personal Info
ID: KRI0029
Name
ឈ្មោះ
Koel Roeung Koeun
កឹល រឿង គឿន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00098
Source Interview
KRI0029 20060207, Sambuor village, Svay Chroh sub-district, Snuol district, Kratie province. Interviewd by Pheng Pongrasy and Chi Terith. Notes: Interviewed with Kil Yoeun, 63, older brother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០២៩ ២០០៦០២០៧, ភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ផេង ផង្សរ៉ាស៊ី និង ជី ទេរិទ្ធ។ កំណត់សម្គាល់ៈ ជួបជាមួយ កិល យឿន អាយុ ៦៣ឆ្នាំ ត្រូវជាបងប្រុស។
Date of Birth
[KR aged: 30]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហម អាយុ ៣០ ឆ្នាំ»
Home Village
10050603, Kratie, Snuol, Svay Chroh, Sambuor
ទីកន្លែងកំណើត
១០០៥០៦០៣, ខេត្ដក្រចេះ ស្រុកស្នួល ឃុំស្វាយជ្រះ ភូមិ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
កឹល រឿង ហៅ គឿន ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កឹល យឿន អាយុ៦៣ឆ្នាំ ត្រូវជាបងប្រុស។ រឿង មានឪពុកឈ្មោះ សាយ កឹល ម្ដាយឈ្មោះ ចក់ យ៉េត មានបងប្អូន៨នាក់ស្រី៤ ប្រុស៤មានស្រុកកំណើតនៅភូមិសំបូរ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្ដក្រចេះ។ រឿង ធ្លាប់បានរៀន សូត្របាន ត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនហើយបានមកបួសជា ព្រះសង្ឃ បន្ដទៀតនៅវត្ដស្វាយជ្រះ រួចបានទៅរៀនសូត្រ សាលាបាលីនៅភ្នំពេញប្រឡងបានសញ្ញាប្រ័តត្រឹមត្រូវ។ នៅឆ្នាំ១៩៦៨ រឿង បានលាចាកសិក្ខាបទ ព្រោះ អស់និស្ស័យជាមួយព្រះ។ សឹក ហើយក៏ត្រឡប់មកធ្វើស្រែ ចម្ការជាមួយឪពុកម្ដាយ បន្ទាប់មកទៀតឪពុកម្ដាយ បានចូល ស្ដីប្រពន្ធឈ្មោះ សុផាន ហៅ ម៉ុន រៀបការហើយប្រកបមុខរបរ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនាខែ្មរក្រហម ដើរឃោសនាពេញ ភូមិខាងទាហានលន់ នល់ ចូលមកដល់ម្ដងម្កាល។ នៅក្នុងឆ្នាំ១៩៧០៧១ មានបុរសឈ្មោះ ឆន ជាជាងកាត់ សក់ ហើយបានមកសុំឪពុករបស់ រឿង ធ្វើជាឪធម៌និងគ្នាដល់ យូរៗបានដឹងថា ជាក្រុមចលនាខែ្មរក្រហម ហើយបានបបួលឈ្មោះ រឿង ឱ្យចូលចលនាបដិវត្ដដែរ។ នៅឆ្នាំ១៩៧២ រឿង បានស្ម័គ្រ ចិត្ដចូលចលនាខែ្មរ ក្រហមដោយសារឈ្មោះ ឆន និង បានស្ដាប់តាម ការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ ពេល រឿង ចូលទៅដំបូងនៅក្នុងតំបន់៥០៥ ជាយោធាខែ្មរក្រហមតស៊ូប្រឆាំងជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានដឹងថា រឿង ធ្វើការងារនៅក្នុងអង្គ ភាពចម្ការកៅស៊ូតំបន់៥០៥ស្រុក ស្នួល ខេត្ដក្រចេះ។ កាលនោះ យឿន លែងបានដឹងឈ្មោះ រឿង តទៅ ទៀតហើយ ព្រោះ យឿន ជាយោធាខែ្មរក្រហមដែរ ត្រូវបានអង្គការបញ្ជូនទៅការពារព្រំដែនឡាវ ស្រុកវឺន សៃ ខេត្ដរតនគិរី។ នៅឆ្នាំ១៩៧៩ ពេលត្រឡប់មកផ្ទះវិញ ទើបដឹងថា ប្អូនឈ្មោះ រឿង ហៅ គឿន បាត់ ខ្លួនមិនឃើញមកផ្ទះវិញ រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ កឹល រឿង ហៅ គឿន ជាប្រធាន ចម្ការកៅស៊ូស្នួលតំបន់៥០៥ អង្គការចាប ់ខ្លួននៅឆ្នាំ១៩៧៨ យកមកដាក់នៅមន្ទីរស២១។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា