PROMOTING ACCOUNTABILITY
Mam Chhet
| Personal Info | |||||
| ID: | KRI0030 | ||||
|
Name
ឈ្មោះ
|
Mam Chhet Thet
ម៉ម ឆេត ថេត
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I10039 |
||||
Source Interview |
KRI0030 20060208, Prek Praing village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Mam Chheit, 51, younger sister. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៣០ ២០០៦០២០៨, ភូមិព្រែកប្រាំង ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ម៉ម ឆើត អាយុ៥១ឆ្នាំ ត្រូវជាប្អូនប្រុស។
|
||||
|
Date of Birth
|
[KR aged: 26]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរក្រហម អាយុ ២៦ ឆ្នាំ»
|
||||
|
Home Village
|
10030505, Kratie, Prek Prasap, Prek Prasap, Prek P
|
||||
|
ទីកន្លែងកំណើត
|
១០០៣០២០៥, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
|
||||
|
Join KR
|
1972????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧២????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
អ្នកទោស
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
Nat was a chief of battalion 301.
|
||||
|
អ្នកដឹកនាំ
|
ណាត ជាប្រធាវរៈលេខ៣០១។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ម៉ម ឆេត ហៅ ថេត ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជា មួយឈ្មោះ ម៉ម ឆើត អាយុ៥១ឆ្នាំត្រូវជា ប្អូនប្រុស។ ឆេត មានឪពុកឈ្មោះ ម៉ម ជាន ម្ដាយឈ្មោះ លីម ឈាវ មានបងប្អូន ៧នាក់ ស្រី៤ប្រុស៣ មានស្រុកកំណើតនៅភូមិព្រែកប្រាំង ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ឆេត រៀនសូត្របាន បន្ដិចបន្ដួចនិងបានបួសជាព្រះសង្ឃនៅវត្ដព្រែក ប្រាំងពីឆ្នាំ១៩៦៨ដល់ឆ្នាំ១៩៧០។ ឆេត សឹកមកវិញដោយ សារប្រទេសជាតិកើតមានសង្គ្រាម ណាមួយនៅក្នុងតំបន់មួយចំនួន កម្លាំងចលនាខែ្មរក្រហមបានបង្ខំឱ្យព្រះសង្ឃ សឹកទាំងអស់។ ឆេត បានត្រឡប់មកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០៧១ មានសង្គ្រាមកើត ឡើងរវាងកម្លាំងចលនាខែ្មរក្រហមជា មួយទាហានលន់ នល់ ពេលនោះមានយន្ដហោះមកទម្លាក់ គ្រាប់បែកនៅតាម ពៃ្រនិងម្ដុំក្បែរៗភូមិធ្វើឱ្យប្រជាជនរស់ នៅមិនបានសុខ ផ្ទះមួយណាក៏មានត្រង់សេសម្រាប់លាក់ខ្លួនដែរ។ កាល នោះមានទាហានទាហានយួនយៀកកុងចូលមករស់នៅ ក្នុងភូមិជួយខាងក្រុមចលនាខែ្មរក្រហម។ នៅឆ្នាំ១៩៧២ ឆេត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមជាមួយឈ្មោះ ចំរើន ឈ្មោះ ពុំ មួយសារនោះមានគ្នាប្រហែល ជា៧នាក់។ ចូលដំបូងអង្គការបញ្ជូនទៅធ្វើជាយោធានៅម្ដុំថ្មរាប ក្រោយមកទៀតមិនបានដឹងថា អង្គការបញ្ជូន ទៅខាងណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានប្រហែលជាបីខែ ឃើញបង ឈ្មោះ ឆេត ហៅ ថេត មកលេងស្រុកកំណើតបានជួបឪពុកម្ដាយបងប្អូន ហើយបាននិយាយថា ចូលសមរ ភូមិវាយជាមួយទាហានជិតដល់ ភ្នំពេញហើយក៏ត្រូវរបួសចំមាត់និងជើង តែអាចដើរបាន ពេលជាសះស្បើយអង្គ ការបញ្ជូនចូលទៅភ្នំពេញ នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ឆេត បានដេកសម្រាកនៅ ស្រុកកំណើតបានបីថៃ្ងក៏ត្រឡប់ទៅ អង្គភាពវិញ។ នៅឆ្នាំ១៩៧៥ ឈ្មោះ ឆើត ត្រូវជាប្អូនប្រុស ក៏បានទៅធ្វើ ជាយោធាខែ្មរក្រហមនៅម្ដុំគីឡូម៉ែត្រលេខ១០ ភ្នំពេញ។ នៅឆ្នាំ១៩៧៧ ឆើត មានជំងឺក៏ទៅព្យាបាលនៅមន្ទីរ ពេទ្យម្ដុំឫស្សីកែវ ក៏បានជួបបងប្រុសឈ្មោះ ឆេត មកដេកសម្រាកនៅមន្ទីរពេទ្យដែលដោយសារជំងឺតេតាណុស រើឡើង។ ឆើត បានដេកសម្រាកនៅមន្ទីរពេលជិតមួយខែ ហើយបានដឹងថា រឿងរ៉ាវ បងប្រុសឈ្មោះ ឆេត លួច ស្រឡាញ់នាទីពេទ្យឈ្មោះ គី ដែលជាអ្នកដើរចាក់ថ្នាំឱ្យ។ ពេលនោះដែរ ឆើត បានឮគ្រូពេទ្យប្រុសៗពីរ នាក់និយាយគ្នាថា ឆេត និង នារីពេទ្យឈ្មោះ គី លួចស្រឡាញ់គ្នា។ ពេលនោះ ឆើត បានប្រាប់ទៅបងប្រុស ថា បងមានបុគ្គលិកពេទ្យពីរនាក់តាមដានបង ដូចនេះបងកុំសូវទាក់ទងនិយាយលេងជាមួយពេទ្យនារីឈ្មោះគី ទៀត តែមើលទៅបងឈ្មោះឆេត ដូចជាមិនខ្វល់ពីរៀងខុសសីលធម៌។ បន្ទាប់មកទៀត ឆើត បានចេញពីមន្ទីរ ពេទ្យវិញ មុនបងប្រុសត្រឡប់មកអង្គភាពវិញ។ ក្រោយមកទៀតមានដំណឹងថា បងប្រុសឈ្មោះ ឆេត អង្គការ ចាប់ខ្លួនបាត់ហើយ។ តាំងណីនោះមកបាត់ដំណឹងបងប្រុសឈ្មោះឆេត ហៅ ថេត រហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូបឈ្មោះ ម៉ម ឆេត ហៅ ថេត នៅក្នុងកងពល៤៥០ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៧ យកមក ដាក់នៅមន្ទីរ២១។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”