PROMOTING ACCOUNTABILITY
Nou Sovanna
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0031
|
|
Name :
ឈ្មោះ :
|
នូ សុវណ្ណា
|
|
Last Name :
នាមត្រកូល :
|
Nou
|
|
First Name :
នាមខ្លួន :
|
Sovanna
|
|
Other Name :
ឈ្មោះផ្សេង :
|
Net
ណេន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I02190
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in 1957]
«កើតឆ្នាំ១៩៥៧»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030202, Kratie, Prek Prasap, Chroy Banteay, Kamp
១០០៣០២០២, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៥០២ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
Boeung, Vin, Sokh, were chief of regiment 602. Heang was a chief of battalion. Ta Oeun was a chief o
បឿង, វិន, សុខ, ជាប្រធានវរៈសេនាធំ៦០២។ ហ៊ាង ជាប្រធានវរៈសេនាតូច។ តាអឿន ជាប្រធានកងពល៣១០។ គុយ ធួន ប្រធានក
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kreng, Mao, Rithy and Vuthy were soldier with him. Chan Choeun taught madical to him. Ta Chham was a
ឈ្មោះ ក្រែង, ម៉ៅ, រិទ្ធី, និង វុទ្ធី ជាអ្នកធ្វើទាហានដូចជាគាត់ ដែរ។ ជន ជឿន ជាអ្នកបង្រៀន គាត់ចាក់ថ្នាំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0031 20060210, Kampong Dar village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Long Dany Sok Vannak. Notes: Interviewed with Nou Sovanna, 58, biography owner.
ខេអអាយ០០៣១ ២០០៦០២១០, ភូមិកំពង់ដរ ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី និង សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ នូ វណ្ណា អាយុ៥៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
នូ សុវណ្ណា ហៅ ណេន ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុវណ្ណា មានប្ដីឈ្មោះ ឆេន មានកូន ចំនួន៦នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិកំពង់ដរ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្ដក្រចេះ។ សុវណ្ណា មានឪពុកឈ្មោះ នូ ណែប ម្ដាយឈ្មោះ នួន ណន មានបងប្អូន១០នាក់ សព្វថៃ្ងនៅ សល់តែ៤នាក់ទេ។ សុវណ្ណា ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សាដីដុះ។ នៅឆ្នាំ ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម ឈប់រៀន ណាមួយគ្មាន លោកគ្រូអ្នកគ្រូបង្រៀន ព្រោះខ្លាចកម្លាំងចលនាខែ្មរក្រហម។ បន្ទាប់ពីកើតមានរដ្ឋប្រហារ ប្រទេសជាតិធ្លាក់ចូល ទៅក្នុងសង្គ្រាមសម្លាប់គ្នាឯង មានទាំងយន្ដហោះមកទម្លាក់គ្រាប់បែកគ្រប់កនែ្លងប្រជាជនរស់នៅ
ទាំងភ័យខ្លាច។ នៅឆ្នាំ១៩៧២ សុវណ្ណា បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមការប្រកាសរបស់សមេ្ដចសីហនុ ឱ្យកូន ចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ សុវណ្ណា ចូលដំបូង អង្គការ បញ្ជូនឱ្យទៅរៀនសូត្រមុខវិជ្ជាពេទ្យនៅនៅដីដុះ ពេទ្យប្រចាំឃុំ មានស្នាក់ការនៅក្នុងពៃ្រចាំព្យាបាលយោធាដែលមានរបួសដោយសារសង្គ្រាមជាមួយទាហានលន់ នល់។ កាលនោះមានយោធា ស្លាប់ច្រើនហួសពីស្លាប់ គ្រាន់តែខ្វះថ្នាំខ្វះបចេ្ចកទេសព្យាបាល។ នៅឆ្នាំ១៩៧៣ សុវណ្ណា បានចេញទៅតាមសមរភូមិមុខ ដើម្បីចាំជួយ ព្យាបាលយោធាខែ្មរក្រហម នៅម្ដុំបាធាយ ពៃ្រទទឹង ចេនឡា រហូតមកដល់ព្រែកក្ដាម នៅក្នុងកងពលទី១ប្រធានកងពល ឈ្មោះ អឿន ឈ្មោះ វិន។ សុវណ្ណា ជា ពេទ្យផងជាអ្នកសែង អ្នករបួសផងទំរាំតែវាយឈ្នះទាហានលន់ នល់ នៅឆ្នាំ១៩៧៥ ស្លាប់មនុស្សច្រើនមុឺននាក់ ដែលជាកូនខែ្មរដូចគ្នា គ្រាន់តែ កាន់នយោបាយផេ្សងគ្នា។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច សុវណ្ណា បានចូលមក ដល់ទីក្រុងភ្នំពេញ ធ្វើជាពេទ្យយោធា។ សុវណ្ណា បានឃើញ ផ្ទាល់ភ្នែក ដោយអង្គការប្រកាសឱ្យមន្រ្ដីរាជការ ចូលធ្វើការងារនៅភ្នំពេញវិញ ពេលនោះមានមនុស្សជាច្រើន បានប្រាប់ឈ្មោះនិងតួនាទីកាលសម័យសង្គមរាស្រ្ដនិយមនិងសម័យលោកលន់ នល់ ពេលនោះយោធាខែ្មរ ក្រហមប្រមូលឡើងឡាន យកទៅស្ទឹងកំបុត ម្ដុំព្រែកព្នៅចាប់យកទៅវាយចោលទាំងអស់។ សុវណ្ណា ត្រូវបាន អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំវត្ដភ្នំ ជិតសាលាពេទ្យសព្វថៃ្ង។ សុវណ្ណា អង្គការបញ្ជូនឱ្យទៅធ្វើស្រែ នៅម្ដុំជាយៗ ក្រុងភ្នំពេញ លើកទំនប់ជីកប្រឡាយ។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន អង្គការចោទថា ក្បត់រួច ចាប់ខ្លួនយកទៅបាត់។ បន្ទាប់មកទៀត សុវណ្ណា អង្គការបានផ្លាស់ឱ្យទៅនៅក្នុងកងពល៥០២ នៅពោធិចិនតុង ប្រធានកងពលឈ្មោះតាម៉េត។ សុវណ្ណា បានមកនៅក្នុងកងពល ៥០២ មានអាហារហូបចុកគ្រប់គ្រាន់ អង្គការ ចាត់តាំងឱ្យធ្វើការ ងារដូចជា ជួយកាត់ដេរខោអាវនិងជួយព្យាបាលយោធា នៅព្រលានយន្ដហោះពោធិចិនតុង។ នៅឆ្នាំ១៩៧៩ សុវណ្ណា បានរត់ចូលពៃ្រទៅដល់ព្រំដែនថៃ រស់នៅក្នុងជំរំ មួយរយៈ ក្រោយមកទៀតទៅរស់ នៅស្រុកអន្លង់វែង ជាមួយក្រុមតាម៉ុក រហូតធ្វើសង្គ្រាមជាមួយកម្លាំងរដ្ឋាភិបាលខាងក្នុងរហូតដល់មាន សមាហរ ណ៍កម្មប្រទេសមានសន្ដិភាពបានត្រឡប់មកស្រុក កំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
He saw that people in his unit sliced open someone's livers and heart to eat.
គាត់ធ្លាប់ឃើញអ្នករួមកងជាមួយគាត់ វះថ្លើម បេះដូងមនុស្ស យកមកឆាហូប។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”