| Personal Info | |||||
| ID: | KRI0032 | ||||
|
Name
ឈ្មោះ
|
Savy San
សាវី សាន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I03233 |
||||
Source Interview |
KRI0032 20060209, Keng village, Chroy Banteay sub-district, Prek Prasap dfistrict, Kratie province. Interviewed by Long Dany. Notes: Interviewed with Kao Lam, 86, father and Bien Sen, 75, mother. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៣២ ២០០៦០២០៩, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ កៅ ឡម អាយុ៨៦ឆ្នាំ ត្រូវជាឪពុក និង បៀន សេន អាយុ៧៥ឆ្នាំ ត្រូវជាម្តាយ។
|
||||
|
Date of Birth
|
[ Born in the year of the Sheep]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំមមែ»
|
||||
|
Home Village
|
10030203, Kratie, Prek Prasap, Chroy Banteay, Keng
|
||||
|
ទីកន្លែងកំណើត
|
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធា ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សាន ហៅ សាវី ភេទប្រុស កើតឆ្នាំ១៩៥២ បាត់ខ្លួន។ ជួបជា មួយឈ្មោះ កៅ ឡម អាយុ៨៦ឆ្នាំ ត្រូវជា ឪពុក។ សាន មានម្ដាយឈ្មោះ បៀន សេន មានបងប្អូន២នាក់ ទីមួយឈ្មោះ សាវី ប្រុស ឈ្មោះ កៅ ចាន់ ស្រី មានស្រុកកំណើតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សាវី បានមក រស់នៅស្រុកកំណើតឪពុកតាំងពីដឹងក្ដីមក ឃើញក្រុមគ្រួសារ រស់នៅជុំគ្នានៅខេត្ដកំពង់ចាម។ ពេលធំពេញវ័យ ចូលរៀន បានរៀនសូត្រនៅរហូតបានដល់ថ្នាក់ទី៧ឪចាស់ឱ សាវី រៀនសូត្រពូកែណាស់។ នៅឆ្នាំ១៩៧០ កើត មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាមមានបាតុកម្ម កើតឡើង ហើយថែមទាំងទាហាន យួនយៀកកុងចូលមកទៀត បណ្ដាលឱ្យមានយន្ដហោះទម្លាក់គ្រាប់បែក។ ឡម និងប្រពន្ធ កូនពីរនាក់បានមកគ្នា មកខេត្ដក្រចេះវិញ ទាំងមានការភ័យខ្លាច យន្ដហោះទម្លាក់គ្រាប់បែក ជិះទូកបណ្ដើរភ័យបណ្ដើរទំរាំបានមក ដល់ ស្រុកកំណើតខាងប្រពន្ធវិញ។ ពេលមកដល់ ខេត្ដក្រចេះ ក៏មានគ្រាប់បែកទម្លាក់ធ្វើឱ្យឆេះផ្ទះប្រជាជននិងស្លាប់ មនុស្ស អស់មួយចំនួន។ នៅឆ្នាំ១៩៧៣ សាវី បានស្ម័គ្រចិត្ដចូលបដិវត្ដ បើយើងមិនព្រមចូលអង្គការយកឪពុក ម្ដាយទៅធ្វើបាប ណាមួយ កេ្មងៗអាយុ១៧១៨ នាំគ្នាចូលធ្វើជាយោធាខែ្មរក្រហមអស់ទៅ ហើយ។ សាវី ចូលដំបូងធ្វើជាកងឈ្លបមួយរយៈសិន បានអង្គ ការបញ្ជូនទៅខេត្ដកំពង់ចាម ហើយបន្ដទៀតមិនបានដឹងថា អង្គ ការបញ្ជូនទៅសមរភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយជាមួយ ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើង កាន់អំណាច ឃើញកូនផ្ញើរសំបុត្រមួយច្បាប់ដោយបានប្រាប់ថា ធ្វើការងារជាយោធានៅខាង ភស្ដភា នៅភ្នំពេញ កូនអត់ទាន់ មានពេលមកលេងស្រុកកំណើតទេ ជាប់រវល់ខ្លាំងណាស់។ ជាងមួយឆ្នាំក្រោយ មកទៀត មានយោធាខែ្មរក្រហមជិះឡានមក ដល់ផ្ទះនិងសួរនាំប្រវត្ដិរូបកូនឈ្មោះ សាវី ហៅ សាន តាំងពីតូច ដល់ធំ រៀនសូត្របានត្រឹមណា ហើយឪពុកម្ដាយធ្វើការងារអីតាំង ពីសម័យសង្គមរាស្រ្ដនិយមមក ហើយឱ្យ យើងនិយាយប្រាប់ឱ្យត្រង់ ព្រោះកូនឈ្មោះ សាវី ហៅ សាន ធ្វើការងារធំនៅភ្នំពេញ។ ពេលសួរនាំចប់ ហើយ បានប្រពន្ធទៅបេះផែ្លក្រូចឱ្យនិងមួយ ចំនួនផ្ញើរទៅឱ្យកូនឈ្មោះ សាវី ផង។ តាំងពីយោធាមកសួរប្រវត្ដិ រូបរួចហើយក៏បាត់ដំណឹងមិនឃើញកូនមកលេងស្រុកកំណើតវិញសោះបាត់រហូតមកដល់ពេលនេះ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”