PROMOTING ACCOUNTABILITY
Lounh Chun
| Personal Info | |||||
| ID: | KRI0033 | ||||
|
Name
ឈ្មោះ
|
Lounh Chun Bun
ឡូញ ជុន ប៊ុន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I06296 |
||||
Source Interview |
KRI0033 20060208, O Lung village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Pin Morn, 73, mother. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៣៣ ២០០៦០២០៨, ភូមិអូរលុង ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ពិន ម៉ន អាយុ៧៣ឆ្នាំ ត្រូវជាម្តាយ។
|
||||
|
Date of Birth
|
[ Born in the year of the Rooster]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំរកា»
|
||||
|
Home Village
|
10030504, Kratie, Prek Prasap, Preak Prasap, O Lun
|
||||
|
ទីកន្លែងកំណើត
|
១០០៣០៥០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធា ភស្ដភាភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ឡូញ ជុន ហៅ ប៊ុន ភេទប្រុស កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ពិន ម៉ន អាយុ៧៣ឆ្នាំត្រូវ ជាម្ដាយ។ ជុន មានឪពុកឈ្មោះ ឡូញ ជា មានបងប្អូន៦នាក់ មានស្រុកកំណើត នៅភូមិអូរលុង ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ជុន ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាព្រែកប្រសប់បានត្រឹម ថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារ ឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម នៅផ្ទះ ជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ ជុន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងធ្វើជា កងកុមារនៅក្នុងភូមិឃុំធម្មតាទេ អង្គការចាត់តាំងឱ្យដើររើសអាចម៌គោយកទៅធ្វើជីដាក់ស្រែជាធម្មតា។ នៅ ពេលសង្គ្រាមវាយគ្នាកាន់តែខ្លាំងឡើង អង្គការបាន ជ្រើសរើសយកកុមារណារាងធំៗឱ្យចូលបម្រើក្នុងជួរយោធា ខែ្មរក្រហម ពេលនោះឪពុកម្ដាយមិនចង់ឱ្យកូនទៅទេ ព្រោះខ្លាចមានគ្រោះថ្នាក់ អង្គការបញ្ជូនទៅសមរភូមិមុខធ្វើ សង្គ្រាមជាមួយទាហានលន់ នល់។ ម៉ន មានកូនចំនួនពីនាក់ចូល បម្រើចលនាខែ្មរក្រហម កូនទី១ឈ្មោះ សុផាត ស្ម័គ្រចិត្ដចូលមុន ឪតែសព្វថៃ្ងបានត្រឡប់មកផ្ទះវិញឱ។ ចំណែកឈ្មោះ ជុន ហៅ ប៊ុន មិនដឹងជាអង្គការបញ្ជូន ទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានប្រហែលជាមួយខែ បានឃើញកូនឈ្មោះ ជុន មកលេងស្រុកកំណើតហើយបានប្រាប់ថា សព្វថៃ្ងធ្វើជាយោធាកាន់ខាងភស្ដភានៅ ភ្នំពេញ។ ពេលកូនឈ្មោះ ជន ត្រឡប់ទៅអង្គភាពវិញ បាត់ដំណឹងរហូតមកដល់សព្វថៃ្ងនេះ។ ម៉ន នៅក្នុង សម័យខែ្មរក្រហមជាប្រជាជនចាស់ អង្គការ ចាត់តាំងឱ្យធ្វើស្រែចម្ការ មានតួនាទីជាប្រធានក្រុម ដឹកនាំកម្លាំង កងចល័តចុះធ្វើស្រែចម្ការ ចំណែកប្ដីធ្វើនៅការដ្ឋានផេ្សង យូរៗ បានមកជួបជុំគ្នាម្ដង។ ម៉ន ធ្លាប់បានឃើញ យោធាខែ្មរក្រហម ចងបណ្ដើរប្រជាជនថ្មីទាំងខ្សែ តែមិនបានដឹងថា យកទៅវាយចោល ឯណាទេ។ នៅក្នុង សម័យខែ្មរក្រហម សូម្បីតែកម្មាភិបាលខែ្មរ ក្រហមដូចគ្នាក៏មានគ្រោះថ្នាក់ដែរ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”