Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0034
KRI0034
ឈ្មោះ :
ជឺ វុត
Last Name :
Cheu
First Name :
Vut
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I08506
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Sheep]
«កើតឆ្នាំមមែ»ជំនាន់ខែ្មរក្រហមអាយុ៣៥ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030509, Kratie, Prek Prasap, Prek Prsap, Prek Ko
១០០៣០៥០៩, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0034 20060208, Prey Kou village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Tay Phin, 72, older sister. She said that Vut stidied in Kratie high school. He got married at Prek Prasap, after one year he worked in Pursat province. When he had 2 children, he studied in Australia. Since then he disappeared.
ខេអអាយ០០៣៤ ២០០៦០២០៨, ភូមិពៃ្រគូរ ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ តាយ ភីន អាយុ៧២ ឆ្នាំ ត្រូវជាបងស្រី។ គាត់និយាយថា វុត រៀននៅវិទ្យាល័យ ក្រចេះ។ គាត់រៀបការនៅព្រែកប្រសប់ រហូតបានមួយឆ្នាំ ទើប គាត់ទៅធ្វើការនៅខេត្តពោធិ៍សាត់។ ពេលគាត់មានកូន២នាក់ ទើបគាត់បានទៅរៀននៅប្រទេសអូស្រ្តាលី។ តាំងពីពេលនឹងមក គាត់បាត់ខ្លួនរហូត។
សេចក្ដីសង្ខេប :
ជឺ វុត ភេទប្រុស អាយុ៣៥ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ តាយ ភីន អាយុ៧២ឆ្នាំ ត្រូវជាបងស្រី។ វុត មានឪពុកឈ្មោះ ជឺ តាយ ម្ដាយឈ្មោះ ឃិន លន់ មានបងប្អូន៨នាក់ស្រី១ប្រុស មានស្រុក កំណើតនៅ ភូមិពៃ្រគូរ ឃុំព្រែកប្រសប់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ វុត ធ្លាប់រៀនសូត្របានត្រឹមឌីប្លូម ពេលឈប់ រៀនបានទៅរកការងារធ្វើនៅភ្នំពេញ។ វុត មានការងារ ធ្វើហើយស្រួលបួលហើយ បានឱ្យឪពុកម្ដាយចូលស្ដី ដណ្ដឹងប្អូន ស្រីជីដូនមួយបង្កើតឈ្មោះ ស៊ាមហ៊ុយ រស់នៅស្រុកកំណើត ជាមួយគ្នា។ វុត បានរៀបការហើយក៏ នាំប្រពន្ធមករស់នៅ ភ្នំពេញវិញ។ វុត ចូលធ្វើការងារខាងឯកទេសស្ថាបនា រួចហើយបានទៅធ្វើការងារនៅខេត្ដ ពោធិសាត់។ បន្ទាប់មកទៀត នៅមុនឆ្នាំ១៩៧០ រដ្ឋបានបញ្ជូន ឈ្មោះ វុត ឱ្យទៅរៀនសូត្រ នៅប្រទេស អូស្រ្ដាលី ជំនាន់សមេ្ដចសីហនុ។ ពេល វុត បានទៅដល់ប្រទេសអូស្រ្ដាលី ជាញឹកញាប់ទូរស័ព្ទមកសួរសុខទុក ប្រពន្ធមិនសូវខានទេ។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ វុត រស់នៅ ប្រទេស អូស្រ្ដាលីនៅឡើយមិនទាន់វិញត្រឡប់ចូលក្នុងប្រទេសវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ពេលនោះបានឃើញប្រពន្ធ វុត និងកូនចំនួនពីរនាក់វិលមក ស្រុកកំណើតវិញ មិនមានឃើញប្ដី មកជាមួយទេ ព្រោះកំពង់ រស់នៅប្រទេសអូស្រ្ដាលីនៅឡើយ។ ប្រពន្ធឈ្មោះ ស៊ាមហ៊ុយ អង្គការចាត់តាំងឱ្យចុះ ធ្វើស្រែចម្ការដូចជាប្រជាជនរស់នៅ ក្នុងភូមិនេះដែរ។ នៅពេលរបបខែ្មរក្រហមលែងមានពត៌មាន ទាក់ទងជាមួយ ឈ្មោះ វុត ដែលកំពង់រស់នៅប្រទេសអូស្រ្ដាលី បន្ដទៀត តាំងពីនោះមកបាត់ខ្លួនរហូតមកដល់ពេលនេះ។ បើ តាមប្រវត្ដិរូបឈ្មោះ ជឺ វុត បានត្រឡប់មកស្រុកខែ្មរវិញ ធ្វើការងារនៅមន្ទីរ១៥ នៅឆ្នាំ១៩៧៦ អង្គការ ចាប់ខ្លួនយកទៅក្នុងមន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា