PROMOTING ACCOUNTABILITY
Khiev Sakour
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0035
KRI0035
|
|
ឈ្មោះ :
|
ខៀវ សាគួរ
|
|
Last Name :
|
Khiev
|
|
First Name :
|
Sakour
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I08437
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in the year of the Monkey]
«កើតឆ្នាំវក»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10040706, Kratie, Sambo, Sambo, Sambo
១០០៤០៧០៦, ខេត្ដក្រចេះ ស្រុកសំបូរ ឃុំសំបូរ ភូមិសំបូ
|
| ការចូលរួម និង អង្គការ | |
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២» ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0035 20060216, Sambo village, Sambo sub-district, Sambo district, Kratie province. Interviewd by Chhay Naroeun. Notes: Interviewed with Vuoch Talonn, 80, older sister.
ខេអអាយ០០៣៥ ២០០៦០២១៦, ភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ វួច តាលន់ អាយុ៨០ឆ្នាំ ត្រូវជា បងស្រី។
|
|
សេចក្ដីសង្ខេប :
|
ខៀវ សាគួរ ភេទប្រុស អាយុ៣១ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ វួច តាលន់ អាយុ៨០ឆ្នាំ ត្រូវជាបង ស្រី។ សាគួរ មានឪពុកឈ្មោះ ខៀវ ភុំ ឪស្លាប់ឱម្ដាយឈ្មោះ ជុក យោតឪស្លាប់ឱ មានបងប្អូន៥ នាក់ប្រុស ២ស្រី៣ មានស្រុកកំណើតនៅភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេតក្រចេះ។ សាគួរ ធ្លាប់រៀនសូត្របានខ្ពស់ រៀនចប់ថ្នាក់នៅខេត្ដក្រចេះ ឪពុកម្ដាយបានបញ្ជូនឱ្យទៅរៀន សូត្រនៅភ្នំពេញ ជានិសិត្សសាលាសេដ្ឋកិច្ច រួចបន្ដ រៀនសូត្រ នៅប្រទេសជប៉ុន។ សាគួរ ពេលក្លាយជានិសិត្សរៀននៅភ្នំពេញ បានចូលធ្វើការងារផង ជាបកប្រែ ភាសាឱ្យជនជាតិបរទេស កាលនោះតាមដឹង សាគួរ ចេះភាសាបារាំង ភាសាជប៉ុន និងភាសាចិន។ នៅឆ្នាំ១៩ ៧០ ពេលប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាគួរ រស់នៅ ភ្នំពេញ មិនឃើញត្រឡប់មកស្រុកកំណើតវិញទេ។ សាគួរ បានចេញទៅរៀនសូត្រនៅប្រទេសជប៉ុន មុនឆ្នាំ ១៩៧០ ហើយធ្លាប់សរសេរសំបុត្រមកលេងឪពុកម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច បាត់ដំណឹងប្អូនឈ្មោះ សាគួរ នេះមិនអាចទាក់ទងគ្នាបានទៀត។ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាចបានជាងមួយឆ្នាំ មានលេចបឮដំណឹងថា ពួកនិសិត្សដែលចេញទៅរៀននៅប្រទេស ក្រៅ អង្គការហៅឱ្យ មកវិញ ដើម្បីជួយធ្វើការងារប្រទេសជាតិ។ ក្រោយមកទៀតមានដំណឹងថា សាគួរ បានត្រឡប់មកដល់ក្នុង ប្រទេសយើងវិញ ហើយអង្គការចាប់ខ្លួនយកទៅដាក់មន្ទីរ២១ តែម្ដង។ បើតាមប្រវត្ដិរូបឈ្មោះ ខៀវ សាគួរ អង្គការចាប់ខ្លួននៅឆ្នាំ១៩៧៦ យកទៅដាក់នៅមន្ទីរស២១។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”