PROMOTING ACCOUNTABILITY
Ny Heang
| Personal Info | |||||
| ID: | KRI0038 | ||||
|
Name
ឈ្មោះ
|
Ny Heang Bunheang
នី ហាង ប៊ុន ហ៊ាង
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
I02203 |
||||
Source Interview |
KRI0038 20060215, Kantring village, O Russey sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: Interviewed with Bun Heang, 51, biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៣៨ ២០០៦០២១៥, ភូមិកន្រីង ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ប៊ុន ហ៊ាង អាយុ៥១ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិរូប។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
បច្ចុប្បន្នអាយុ៥១ឆ្នាំ។
|
||||
|
Home Village
|
10021001, Kratie, Kratie, O Russey, Kantring
|
||||
|
ទីកន្លែងកំណើត
|
១០០២១០០១, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំអូរឫស្សី ភូមិ
|
||||
|
Join KR
|
1973????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧៣????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
DK ORG Unit 75-79
|
Regiment 2, Division 310
Division 502
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
នៅវរៈសេនាធំ លេខ២ កងពល៣១០កងពល៥០២
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
Ta Oeun was a chief of division 310.
|
||||
|
អ្នកដឹកនាំ
|
តាអឿនជាប្រធានកងពល៣១០។
|
||||
|
Associates
|
Yeng, At, and Ul were joined to be soldier with him. Kuy was a chief of militiaman of him. He knew P
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
យេង, អាត និង អុល ជាអ្នកចូលទៅធ្វើទ័ពជាមួយគាត់។ គុយ ជាប្រធានឈ្លបរបស់គាត់។ គាត់ធ្លាប់ស្គាល់ប៉ុលពត។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
នី ហ៊ាង ហៅ ប៊ុន ហ៊ាង ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ ប្រវត្ដិរូប។ ហ៊ាង មានប្រពន្ធឈ្មោះ គឹមហ៊ាង មានកូន៦នាក់ ប្រុស៣ស្រី៣ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិ កន្រី្ទង ឃុំអូរឫស្សី ស្រុកក្រចេះ ខេត្ដក្រចេះ។ ហ៊ាង មាន ឪពុកឈ្មោះ នី ជួង ឪស្លាប់ឱ ម្ដាយឈ្មោះ ព្រុំ ឈាន ឪស្លាប់ឱ មានបងប្អូន៦នាក់ ស្រី៣ប្រុស៣។ ហ៊ាង ធ្លាប់បានរៀន សូត្រនៅសាលាបឋមសិក្សាបឹងច្រែងត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ប្រទេសជាតិចាប់មានសង្គ្រាម។ ពេលឈប់រៀនមកនៅផ្ទះជួយ ធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ ហ៊ាង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ អាត និងឈ្មោះ អុល។ ចូលមុនដំបូង អង្គការបញ្ជូនទៅហ្វឹក ហាត់រៀនក្បួនយោធានៅវត្ដក្រូច ឋិតនៅក្នុងខេត្ដ កំពង់ចាម។ ពេលហ្វឹកហាត់ចប់ហើយ អង្គការបានបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់ នៅតំបន់ ខេត្ដកំពង់ចាម ភូមិភាគ៣០៤។ នៅឆ្នាំ១៩៧៤ អង្គការបានបញ្ជូនទៅ ក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ ហ៊ាង បានវាយជាមួយទាហានលន់ នល់ ឆ្លងកាត់តំបន់ព្រែកក្ដាម សំដៅចូលទីក្រុងភ្នំពេញតែម្ដង។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហម បានវាយចូលដល់ទីក្រុងភ្នំពេញតែម្ដង ពេលនោះ អង្គការ បានប្រកាសឱ្យប្រជាជនថយចេញពីផ្ទះសំបែង មួយរយៈសិន។ ពេលនោះ ហ៊ាង បានចូលមកស្នាក់នៅម្ដុំវត្ដភ្នំ ហើយបានឃើញប្រជាជនចេញពីទីក្រុងភ្នំពេញបណ្ដើរៗទំរាំ
ចេញអស់ប្រហែលជាបីទៅបួនថៃ្ងមិនបានចេញអស់ មែនទែនផង ព្រោះមានគ្រួសារខ្លះមិនចង់ចេញពីផ្ទះរបស់ពួកគេ។ នៅពេលកម្លាំងខែ្មរក្រហម ឡើងកាន់អំណាច ទូទាំងប្រទេសហើយ កងពលមួយចំនួនមានការផ្លាស់ផ្ដូ ដូចជាកងពលទី១ ផ្លាស់ទៅជាកងពល៣១០វិញ ប្រធាន កងពលឈ្មោះ អឿន ដដែល។ ហ៊ាង បានដឹងថា ទាហានលន់ នល់ មួយចំនួនធំ រួមទាំងមន្រ្ដីរាជការមួយចំនួន ទៀតដោយបានប្រាប់អង្គការថា ពាក់សក្ដិ២ពាក់សក្ដិ៣ ជាសាស្រ្ដាចារ្យជាដើម ត្រូវបានកម្លាំងខែ្មរក្រហម យកទៅសម្លាប់ចោលនៅម្ដុំព្រែក ព្នៅ។ នៅពេលចប់សង្គ្រាម អង្គការបានឱ្យយោធាមួយចំនួនចុះ ធ្វើស្រែចម្ការ នៅម្ដុំអន្លង់ក្ងាន ចោមចៅ និងម្ដុំជាយៗក្រុង។ នៅឆ្នាំ១៩៧៧ កម្មាភិបាលខែ្មរក្រហមមួយចំនួនត្រូវអង្គការ ចាប់ខ្លួនដូចជាប្រធានកងពលឈ្មោះ អឿន។ ហ៊ាង ត្រូវបានអង្គការផ្លាស់ចេញពីកងពល៣១០ ទៅនៅក្នុងកង ពល៥០២ វិញ នៅក្នុងព្រលានយន្ដហោះពោធិចិនតុង។ ហ៊ាង នៅក្នុងកងពល៥០២ អង្គការចាត់តាំងឱ្យចុះ ធ្វើស្រែនៅម្ដុំវត្ដ ពៃ្រសំពៅ។ នៅឆ្នាំ១៩៧៩ ហ៊ាង និងកម្មាភិបាលមួយចំនួនទៀត បាននាំគ្នារត់ចូលពៃ្ររហូត ទៅដល់ព្រំដែនថៃ រស់នៅលំបាក វេទនាពេក ក៏សមេ្រចចិត្ដត្រឡប់មកស្រុកកំណើតវិញនៅ ឆ្នាំ១៩៨១។
|
||||
|
Activity Witness
|
He saw by his eyes that a lot of people were evacuated to go out Phnom Penh city. Long Bauren and So
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
គាត់បានឃើញការជម្លៀសប្រជាជនចេញពីទីក្រុងដោយផ្ទាល់ ភ្នែក។ ឡុង ប៉ូរ៉េន និងសុខ សែម ជាអ្នកធ្វើការនៅស្ថានទូ
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”