Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0042
KRI0042
ឈ្មោះ :
ប៊ុត សំអាង
Last Name :
But
First Name :
Sam-ang
Status :
ស្ថានភាព :
Alive
រស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in 1941]
«កើតនៅឆ្នាំ១៩៤១»
Home Village :
ភូមិកំណើត/ទីលំនៅ :
10040504, Kratie, Sambo, O krieng, O Krieng
១០០៤០៥០៤, ខេត្ដក្រចេះ ស្រុកសំបូរ ឃុំអូរគ្រៀង ភូមិអ
ការចូលរួម និង អង្គការ
អង្គភាព DK 75-79 :
អង្គភាពកសិករ។
តំបន់ DK 75-79 :
តំបន់៥០៥ ក្រចេះ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កសិករ
Associates :
អ្នកពាក់ព័ន្ធ :
He knew Khieu Samphan, Ieng Sary, Nuon Chea, Hou Nim, Hou Yun, Yy, Kuon, Voeun, and Chhouk was a chi
គាត់ធ្លាប់ស្គាល់ឈ្មោះ ខៀវ សំផន, អៀង សារី, នួន ជា, ហ៊ូ នឹម, ហ៊ូ យន់, យី, កួន,វឿន, ឈូក ជាគណៈស្រុកសំបូរ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0042 20060217, O Krieng village, O Krieng sub-district, Sambo district, Kratie province. Interviewed by Dy Khamboly. Notes: Interviewed with But Sam-ang, 65, Non biography.
ខេអអាយ០០៤២ ២០០៦០២១៧, ភូមិអូរគ្រៀង ឃុំអូរ គ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ សម្ភាសដោយ ឌីខាំ បូលី។ កំណត់សម្គាល់ៈ ជួបជាមួយ ប៊ុត សំអាង អាយុ៦៥ឆ្នាំ ក្រៅប្រវត្តិរូប។
សេចក្ដីសង្ខេប :
ប៊ុត សំអាង ភេទប្រុស អាយុ៦៥ឆ្នាំ ក្រៅប្រវត្ដិរូប។ សំអាង សព្វថៃ្ងមានមុខងារជាគណៈឃុំ មានប្រពន្ធកូន រស់នៅភូមិអូរគេ្រÃៈល ឃុំអូរគេ្រÃៈល ស្រុកសំបូរ ខេត្ដក្រចេះ។ នៅឆ្នាំ១៩៥០ សំអាង រស់នៅក្នុងរបប សង្គមរាស្រ្ដនិយម ប្រជាជនស្រឡាញ់ចូល ចិត្ដសមេ្ដចសីហនុ ណាស់។ កូនចៅបានរៀនសូត្រ ខ្លះបានទៅ ធ្វើជា មន្រ្ដីរាជការនៅភ្នំពេញ។ នៅឆ្នាំ១៩៧០ ស្រាប់តែកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត សង្គ្រាម មានទាហានយៀកកុងចូលមកពេញស្រុកពេញភូមិ ហើយមាន ទាំងយន្ដហោះមកទម្លាក់គ្រាប់បែកតាម ពៃ្រធ្វើឱ្យប្រជាជនរស់ នៅលំបាកវេទនា។ នៅមិនយូរប៉ុន្មាន សមេ្ដចសីហនុ ប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ សមេ្ដចបានប្រកាសតាមវិទ្យុពីក្រុងប៉េកាំងប្រទេសចិន។ ពេលនោះកូនចៅប្រជាជននៅស្រុកនេះនាំ គ្នាចូលពៃ្រ ម៉ាគីដោយសារតែស្រឡាញ់សមេ្ដចឪ។ សំអាង មានប្រពន្ធកូនហើយ តែជាប្រជាជនចាស់ចេះតែ ដើរធ្វើការងារជាមួយក្រុមចលនាខែ្មរក្រហមជាបន្ដបន្ទាប់។ កាលនោះចលនារំដោះជាតិមានស្គាល់តែលោកខៀវ សំផន ហ៊ូនឹម ហ៊ូ យន់ ដែលជាចលនាដំបូង។ រីឯ នៅក្នុងតំបន់ក្រចេះ៥០៥ មានឈ្មោះ គួន ឈ្មោះយី ដែលជាក្រុមចលនាសកម្មហើយ មានតួនាទីធំ។ នៅក្នុងឆ្នាំ១៩៧០៧១ កម្លាំងយោធាខែ្មរក្រហម រួមជាមួយ កម្លាំងយៀកកុងខាងជើងបានចូលសមរភូមិវាយ ជាមួយទាហានលន់ នល់ ដំណ្ដើមកាន់ទីតាំងជាបន្ដបន្ទាប់។ នៅ ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ប្រជា ជនមួយជម្លៀសមកពីភ្នំពេញ ត្រូវបានកម្មាភិបាល មូលដ្ឋានតាមដានដឹងថា ជាសាស្រ្ដាចារ្យឬជាមន្រ្ដីរាជការ ពេលនោះអង្គការហៅយកទៅរៀនសូត្រប្រាក់ជាបាត់ ខ្លួនហើយ។ នៅក្នុងសម័យខែ្មរក្រហម ទាំងកម្មាភិបាលចាស់ទាំងប្រជាជន ថ្មីមួយចំនួនត្រូវបាត់ខ្លួនភាគច្រើន។ នៅឆ្នាំ១៩៧៨ កម្មាភិបាលភូមិភាគនិរតីមកគ្រប់គ្រងវិញ គណៈតំបន់ដូចជា យី គួន បាត់ខ្លួនអស់។ សំអាង ជាប្រជាជនចាស់ តែមានតួនាទីជាកសិករ លើកទំនប់ជីកប្រឡាយ ភ្ជួរស្រែ គ្មានអាហារហូបចុកគ្រប់គ្រាន់រស់ នៅបែកចេញពីប្រពន្ធកូនឪពុកម្ដាយបងប្អូន។ នៅឆ្នាំ១៩៧៩ ទើប មានជីវិតរស់នៅសុខសប្បាយ មានអា ហារហូបចុកគ្រប់ គ្រាន់ជាលក្ខណៈឯកជន ពីណារកអីបានរកទៅអត់មានពីណា ហ៊ាមឃាត់កុំឱ្យយើងរករបរខុស ច្បាប់។
សកម្មភាពដែលបានឃើញ :
ដឹងថា មានការចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា