Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0054
KRI0054
ឈ្មោះ :
ប្រាជ្ញ អ៊ុន
Last Name :
Prach
First Name :
Un
Other Name :
ឈ្មោះផ្សេង :
Pheap
ភាព
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K08991
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the monkey]
«កើតឆ្នាំវក»ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10040801, Kratie, Sambo, Sandann, thmei
១០០៤០៨០១, ខេត្ដក្រចេះ ស្រុកសំបូរ ឃុំសណ្ដាន់ ភូមិថ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Yy and Kuon were his chief.
យី និង កួន ជាប្រធានរបស់គាត់។
Associates :
អ្នកពាក់ព័ន្ធ :
Khom was his friend.
ខុម ជាមិត្ដភ័ក្ដរបស់គាត់។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0054 20060216, Thmei village, Sandann sub-district, Sambo district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Sim Min, 65, uncle.
ខេអអាយ០០៥៤ ២០០៦០២១៦, ភូមិថ្មី ឃុំសណ្តាន់ ស្រុក សំបូរ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់ សម្គាល់ៈជួបជាមួយ ស៊ឹម មិន អាយុ៦៥ឆ្នាំ ត្រូវជាឪពុកមា។
សេចក្ដីសង្ខេប :
ប្រាជ្ញ អ៊ុន ហៅ ភាព អាយុ២២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ឹម មិន អាយុ៦៥ឆ្នាំ ត្រូវជាឪពុកមា។ អ៊ុន មានឪពុកឈ្មោះ ប្រាជ្ញ ទិត ម្ដាយឈ្មោះ គង់ ណៃ មានបងប្អូន៦នាក់ ប្រុស៤ស្រី២ មានស្រុក កំណើតនៅភូមិថ្មី ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្ដក្រចេះ។ អ៊ុន ធ្លាប់រៀនសូត្របានច្រើននៅសាលាអនុវិទ្យាល័យ សណ្ដាន់ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ កាល នោះសាលាបានបិទទ្វារ ព្រោះមានយន្ដហោះមកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរស់ នៅក្នុងសភាពភ័យខ្លាច។ នៅឆ្នាំ១៩៧៤ អ៊ុន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ពេលនោះអង្គការចាត់តាំងឱ្យ អ៊ុន ដឹកនាំកម្លាំង កុមារឱ្យធ្វើការងារនិងជួយបង្រៀនកេ្មងៗកុមារ នៅអូរផ្នៅ។ កាលបង្រៀនកេ្មងៗនោះអត់មានសៀវភៅបោះ ពុម្ពចេញមកពីណាទេ មានតែសៀវភៅចាស់ៗសល់ពីសង្គម ចាស់យកមកបង្រៀនអក្សរធម្មតាត្រឹមថ្នាក់ទី១ទី២ ជំនាន់ថ្មី រៀនអក្សរឪកខគឃងឱ ចឹងទៅគ្មានរៀនគណិតវិទ្យាអីទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច បានដឹងថា អ៊ុន អង្គការបញ្ជូនឱ្យទៅរៀនបើកឡាន។ នៅឆ្នាំ១៩៧៧ មិន បានជួប ក្មួយឈ្មោះ អ៊ុន នៅក្រចេះម្ដងនិងនៅស្រុកស្នួលម្ដង ឃើញបើកឡានធំ កាលនោះ អ៊ុន បានមកអោបចាប់ដៃ ខ្ញុំទៀតផង។ នៅឆ្នាំ១៩៧៧ ឈ្មោះ យី ឈ្មោះ គួន អង្គការចាប់ខ្លួនអស់ហើយ ចាប់តាំងពីពេលនោះមកក៏ មិនដែលបានជួបឈ្មោះ អ៊ុន ហៅ ភាព ទៀតដែរ បាត់ដំណឹងរហូតមកដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះប្រាជ្ញ អ៊ុន ហៅ ភាព ជាកម្មករជួសជុលរថភ្លើង ហើយអង្គការចាប់ខ្លននៅឆ្នាំ១៩៧៩។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា