Document thumbnail
Personal Info
ID: KRI0051
Name
ឈ្មោះ
San Duch
សាន ឌុច
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I05290
Source Interview
KRI0051 20060222, Chroy Ampil village, Chambakk sub-distict, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Khatt Huch, 52, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៥១ ២០០៦០២២២, ភូមិជ្រោយអំពិល១ ឃុំ ចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ខាត់ ហ៊ុច អាយុ៥២ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
Date of Birth
[ Born in the year of the Snake]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំម្ស៉ាញ់»
Home Village
100301?? Kratie, Prek Prasap, Chambakk, Chroy Ampi
ទីកន្លែងកំណើត
១០០៣០១?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូម
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Division 310, the Northeast.
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
កងពល៣១០ ភូមិភាគឧត្ដរ
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
Ta Oeun was a chief of division. An was a chief of battalion. Hieng was a chief of tailor unit. Yet
អ្នកដឹកនាំ
តាអឿន ជាប្រធានកងពល។ អាន ជាប្រធានកងតូច។ ហៀង ជាប្រធានកងកាត់ដេរ របស់សាន។ យ៉េត ជាប្រធានក្រុម។
Associates
keang was joined the revolution with San.
អ្នកពាក់ព័ន្ធដទៃទៀត
គាង ជាអ្នកចូលបដិវត្ដជាមួយសាន។
សេចក្ដីសង្ខេបបទសម្ភាស៏
សាន ហៅ ឌុច ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សាន មានប្ដីឈ្មោះ ស៊ីន មានកូន១ សព្វថៃ្ង ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិជ្រោយអំពិល១ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សាន មានឪពុកឈ្មោះ ឈឿន ម្ដាយឈ្មោះ ហូយ មានបងប្អូន៣នាក់។ សាន ធ្លាប់បានរៀនសូត្របានត្រឹមថ្នាក់ទី៩ ឪចាស់ឱ នៅសាលាបឋមសិក្សាជ្រោយអំពិល។ សាន ឈប់រៀនដោយសារតែកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ពេលឈប់រៀន សាន បានមកជួយធ្វើស្រែចម្ការឪពុកម្ដាយ វិញ តែការងារ រកស៊ីធ្វើស្រែចម្ការជួបការលំបាកដោយសារមានយន្ដហោះមក ទម្លាក់គ្រាប់បែក។ នៅឆ្នាំ១៩ ៧៤ សាន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ ហ៊ាន មានតួនាទីជាប្រធានឃុំ។ សាន ចូលដំបូង អង្គការបានឱ្យទៅហាត់ រៀនមុខវិជ្ជាពេទ្យនៅត្រឹមសាលាឃុំចំបក់ ពេលរៀនចប់បាន ដើរចាក់ថ្នាក់ជូន ប្រជាជនដែលមានជំងឺនៅតាមភូមិដូចជាភូមិ ជ្រោយអំពិល។ នៅពាក់កណ្ដាលឆ្នាំ១៩៧៤ អង្គការបាន បញ្ជូនទៅ សមរភូមិខាងភូមិភាគឧត្ដរ មានប្រធាបកងពលឈ្មោះ អឿន និងគណៈតំបន់ឈ្មោះ ធុច។ សាន បានឡើង សមរភូមិវាយជាមួយទាហានលន់ នល់ តែ សាន និងស្រីៗជា ច្រើនភាគច្រើន អង្គការចាត់តាំងឱ្យចាំសែងយោ ធាដែលមាន របួសនិងស្លាប់យកមកសមរភូមិក្រោយវិញ។ បើមានយោធាស្លាប់ភាគច្រើនកប់ចោលដោយមិនចាំ បាច់ប្រាប់ឪពុកម្ដាយបងប្អូនឱ្យបានដឹងទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានអង្គការ បញ្ជូន សាន និងយោធាមួយចំនួនទៀតឱ្យមកធ្វើការងារនៅភ្នំពេញ។ នៅពេល សាន មកដល់ភ្នំពេញ ឃើញ ថាប្រជាជនជម្លៀសចេញអស់ហើយ ទីក្រុងស្ងាត់ឱ្យឈឹងគ្មានឡានម៉ូតូបើកបរទេ។ សាន ស្នាក់នៅម្ដុំវត្ដភ្នំ នៅក្នុងកងពល៣១០ អង្គការចាត់តាំងឱ្យ សាន ធ្វើការងារនៅខាងមន្ទីរពេទ្យតែមិនព្រមធ្វើទេ សុខចិត្ដទៅខាង កាត់ដេរខោអាវវិញ។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន ត្រូវបានអង្គការចាប់ខ្លួនយកទៅបាត់នៅ សល់កូនចៅមួយ ចំនួននៅក្នុងកងពល៣១០ សុទ្ធតែជាប់ពាក់ព័ន្ធនិន្នាការ នយោបាយ។ សាន ត្រូវអង្គការដក ចេញពីអង្គភាពកាត់ដេរ ឱ្យមកលត់ដុំធ្វើស្រែនៅបឹងសំយ៉ាប ម្ដុំកប់ស្រូវនិងតំបន់ ជាយៗក្រុងនិងគ្មានអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ សាន និងកម្មាភិបាល ខែ្មរក្រហមជា ច្រើននាំគ្នាឡើងលើរថភ្លើងសំដៅទៅភាគ ខាងលិចព្រំដែនថៃ។ សាន បានទៅដល់ត្រឹមរ៉ារមាស ហើយបានចុះ ដើរពៃ្របន្ដទៀតជាមួយកម្មាភិបាលខែ្មរក្រហមបន្ដទៀតជួបការ លំបាក គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នំា ១៩៨០ ដោយសារលំបាកពេកក៏សមេ្រចចិត្ដរត់ត្រឡប់មកស្រុកកំណើតវិញ។
Activity Witness
She saw that her chiefs were disappeared continued.
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់បានឃើញប្រធានរបស់គាត់បាត់ខ្លួនជាបន្ដបន្ទាប់។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា