Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0052
KRI0052
ឈ្មោះ :
យ៉ាន់
Last Name :
Yann
Other Name :
ឈ្មោះផ្សេង :
Vatt
វត្ត
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I04705
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Ox]
«កើតឆ្នាំឆ្លូវ»
Home Village :
ភូមិកំណើត/ទីលំនៅ :
10050103, Kratie, Snuol, Khsoem, Daung
១០០៥០១០៣, ខេត្ដក្រចេះ ស្រុកស្នួល ឃុំខ្សឹម ភូមិដូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពសមាជិកឃុំខ្សិប ខេត្ដក្រចេះ។
តំបន់ DK 75-79 :
តំបន់៥០៥ ខេត្ដក្រចេះ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មាភិបាល
Superiors :
ថ្នាក់លើ :
Yy and Kuon were chief of region 505. Vuth, Tha, and Sokh were chief of district. Then Net was a new
យី និង កួន ជាគណៈតំបន់៥០៥។ វុធ, ថា, និង សុខ ជាគណៈ ស្រុក។ បន្ទាប់មក ណែត ជាគណៈស្រុកស្នួលថ្មី។ នៅចុងឆ្នា
Subordinates :
ថ្នាក់ក្រោម :
Hakk was a deputy chief. Neang was a new deputy secretary.
ហាក់ ជាអនុប្រធាន។ នាង ជាអនុលេខាថ្មី។
Associates :
អ្នកពាក់ព័ន្ធ :
He knew Nuon Chea was a deputy secratary of party and Chun Choeun was a chief of medical staff.
គាត់ធ្លាប់ស្គាល់ នួន ជា ជាអនុលេខាបក្ស និង ជួន ជឿន ជា ប្រធានពេទ្យ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0052 20060207, Daung village, Khsoem sub-district, Snuol district, Kratie province. Interviewed by Pheng Pongrasy. Notes: Interviewed with Khann Yann, 69, biography owner.
ខេអអាយ០០៥២ ២០០៦០២០៧, ភូមិដូង ឃុំខ្សឹម ស្រុក ស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់ សម្គាល់ៈ ជួបជាមួយ ខាន់ យ៉ាន់ អាយុ៦៩ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
យ៉ាន់ ហៅ វត្ដ ភេទប្រុស អាយុ៦៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យ៉ាន់ មានប្រពន្ធឈ្មោះយ៉េត មានកូនចំនួន៤ នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិដូង ឃុំខ្សឹម ស្រុកស្នួល ខេត្ដក្រចេះ។ យ៉ាន់ មានឪពុក ឈ្មោះ ខាន់ ម្ដាយឈ្មោះ សុខ មានបងប្អូនចំនួន៣នាក់។ យ៉ាន់ ធ្លាប់បួសជាព្រះសង្ឃនៅវត្ដ ភូមិដូងហៅវត្ដគិរី ភក្ដី បានមួយឆ្នាំ ទទួលឪពុកស្លាប់ ក៏សឹកមកវិញ ដើម្បីជួលមើលថែបងប្អូន។ ក្រោយមកទៀត យ៉ាន់ បាន ទៅបួសជាព្រះសង្ឃម្ដងទៀត បានចំនួន៦វស្សា បានសិក្សារៀន សូត្រខាងពុទ្ធចក្រ។ នៅមុខឆ្នាំកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ យ៉ាន់ បានសឹកមកវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ ក្រោយមកទៀតបានរៀប ការប្រពន្ធតាមទំនៀមទម្លាប់ ប្រពៃណីខែ្មរយើង។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ប្រទេសជាតិមាន សង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់បែក ធ្វើឱ្យផ្ទះមួយចំនួនតូចត្រូវឆេះខ្ទិចអស់គ្មានសល់និងស្លាប់
មនុស្សអស់ ៨នាក់។ ពេលនោះមាន ក្រុមចលនាខែ្មរក្រហម កើតឡើងមានទាហានយួនពួកយៀកកុង និងទាហានធីវគីជួយ ខាងទាហានលន់ នល់ ធ្វើឱ្យសង្គ្រាមកើតរៀលដាលពេញផៃ្ទប្រទេស មិនដឹងជាមូលហេតុអីបានជាមានទាហាន យួនចូលមកដល់ ប្រទេសខែ្មរពេញពៃ្រ រហូតដល់ឆ្នាំ១៩៧៣ បានបាត់ទាហានយួន ទាំងនេះទៅវិញ។ នៅឆ្នំា១៩ ៧២ យ៉ាន់ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម មុនដំបូងមានតួនាទីបញ្ចុះបញ្ចូល ប្រជាជនឱ្យយល់ដឹងពី គោលនយោបាយខែ្មរក្រហម ដើម្បីរំដោះជាតិ។ មុនដំបូង យ៉ាន់ មើលឃើញថា ទាហានយៀកកុង បានមក កាន់កាប់ក្រុមចលនាខែ្មរក្រហម បន្ទាប់មកផេ្ទឱ្យក្រុម ចលនាខែ្មរក្រហមវិញ។ នៅឆ្នាំ១៩៧៣ យ៉ាន់ បានធ្វើជា ប្រធានក្រុម បន្ទាប់មកបានឡើងធ្វើជាប្រធានភូមិ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានធ្វើជាសមាជិកឃុំខ្សឹប កាលនោះប្រធាបឃុំឈ្មោះ សួន។ កាលនោះគណៈតំបន់៥០៥ឈ្មោះ យី ឈ្មោះ គួន គណៈស្រុកមានឈ្មោះ សុខ។ នៅឆ្នាំ១៩៧៦ យ៉ាន់ បានធ្វើជាសមាជិកឃុំ ដឹកនាំប្រជាជនឱ្យធ្វើស្រែ ចម្ការ ដកស្ទូង បង្កាបង្កើនផលតាមថ្នាក់លើដាក់ផែនការចុះមក។ នៅក្នុងឆ្នាំ១៩៧៧ អង្គការបានបញ្ជូនឱ្យទៅ ភ្នំពេញ ដើម្បីរៀនបចេ្ចកទេសធ្វើស្រែរយៈពេលកន្លះខែ ដែលមានលោកនួន ជា ជាអ្នកបង្រៀនផ្ទាល់។ យ៉ាន់ បានត្រឡប់មកភ្នំពេញ យក ចំណេះដឹងដែលបានរៀនសូត្រមកប្រជុំប្រាប់ប្រជាជនរស់នៅ
ក្នុងភូមិឃុំឱ្យធ្វើតាម ផែនការរបស់អង្គការ។ កាលនោះមាន ប្រជាជនថ្មីជម្លៀសមកច្រើនដែរ មុនដំបូងដាក់លាយឡំគ្នា ក្រោយមក អង្គការបានបំបែកឱ្យទៅរស់នៅភូមិថ្មី ក្ដាប់មិនបានដែរ។ កាលនោះគណៈតំបន់ឈ្មោះ យី កាន់ខាងនយោបាយ ឈ្មោះ គួន កាន់ខាងយោធា។ នៅឆ្នាំ១៩៧៨ ពេលកម្មាភិបាលភូមិភាគនិរតីចូលមកគ្រប់គ្រង ស្រាប់តែបាត់ គណៈតំបន់ចាស់ គណៈស្រុកស្នួលចាស់អស់រលីងមិន ដឹងជាទៅណា។ នៅឆ្នាំ១៩៧៨ គណៈតំបន់៥០៥ ឈ្មោះ មឿន ជាកម្មាភិបាលភូមិភាគនិរតីមកគ្រប់គ្រងប្រជាជនវិញ។ នៅឆ្នាំ១៩៧៩ ពេលមានវត្ដមានកង ទ័ពចូលមកដល់ យ៉ាន់ បានរត់ចូលពៃ្របានមួយរយៈពេលខ្លីក៏ត្រឡប់មកស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា