Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0053
KRI0053
ឈ្មោះ :
ស៊ីន ហាក់
Last Name :
Sin
First Name :
Hakk
Status :
ស្ថានភាព :
Alive
នៅរស់
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR: 13, Present aged: 47]
«សម័យខែ្មរក្រហម អាយុ ១៣ ឆ្នាំ, សម័យបច្ចុប្បន្ន អាយ
Home Village :
ភូមិកំណើត/ទីលំនៅ :
10030703. Kratie, Prek Prasap, Saob, Prek Chik
១០០៣០៧០៣, ក្រចេះ ព្រែកប្រសប់ សោប ព្រែកជីក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Battalion 11, Region 41, Division 1, the Northeast
វរសេនាតូចលេខ១១ តំបន់៤១ កងពលលេខ១ ភូមិភាគឧត្ដរ
តំបន់ DK 75-79 :
ភូមិភាគឧត្ដរតំបន់៤១ ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Dek was a chief of battalion 11.
ដែក ជាប្រធានវរសេនាតូចលេខ១១។
Associates :
អ្នកពាក់ព័ន្ធ :
He khew Hou Nim, Hou Yun, Pork was a chief of region 41, Koy Thuon aka Thuch was a chief of the East
គាត់ធ្លាប់ស្គាល់ ហ៊ូ នឹម, ហ៊ូ យន់, ពកជាប្រធានតំបន់៤១, កុយ ធួន ហៅធុច ជាប្រធានប្រធានភូមិភាគបូព៌ា, វរសេ
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0053 20060213, Prek Chik village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Dy Khamboly. Notes: Interviewed with Sin Hakk, 47, Non biography.
ខេអអាយ០០៥៣ ២០០៦០២១៣, ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឌី ខាំបូលី។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ីន ហាក់ អាយុ៤៧ឆ្នាំ ក្រៅ ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ស៊ីន ហាក់ ភេទប្រុស អាយុ៤៧ឆ្នាំ ក្រៅប្រវត្ដិរូប។ ហាក់ មានប្រពន្ធឈ្មោះ ខុម មានកូនចំនួន៧នាក់ សព្វ ថៃ្ងប្រកបមុខរបរ ធ្វើស្រែចម្ការ រស់នៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ហាក់ មាន ស្រុកកំណើតនៅភូមិកោះតូច ឃុំពាម ជីកង ស្រុកកងមាស ខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧០ ប្រទេសជាតិ កើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម។ នៅឆ្នាំ១៩៧១ ហាក់ បានស្ម័គ្រចិត្ដចូល បម្រើចលនា ខែ្មរក្រហម ដោយសារខឹងនិងរបបលោកលន់ នល់ និងអាមេរិចកាំង ចូលរួមរំដោះជាតិដើម្បីប្រជា ជន។ ហាក់ ចូលដំបូងបានធ្វើជា យោធាខែ្មរក្រហម នៅតំបន់៤១ កាលនោះបានស្គាល់លោក ហ៊ូ នឹម ហ៊ូ យន់ ជាកម្លាំងចលនាខែ្មរក្រហមមុនគេ អត់មានឮលោកប៉ុល ពតទេ។ ហាក់ ជាសាច់ឈាមជាមួយលោកហ៊ូ យន់ ត្រូវជាឪពុក មា។ ហាក់ បានដឹងថា ហ៊ូ យន់ និងហ៊ូ នឹម មិនមែនជាបងប្អូនគ្នា បង្កើទេ ហ៊ូ យន់ មានបង ប្អូនតែបីនាក់ មានឈ្មោះ ហ៊ូ យន់ ឈ្មោះ ហ៊ូ ធឿង និង ហ៊ូ យឿង ចំណែកឈ្មោះ ហ៊ូ នឹម បានយកនាម ត្រកូល ហ៊ូ ដែលដោយសា លោក ហ៊ូ នឹម តាហ៊ូ និងត្រូវជាឪពុក ហ៊ូ យន់ ធ្វើជាឪធម៌ ក្នុងសម័យតស៊ូ សម្ងាត់។ តាមពិតទៅ ហ៊ូ យន់ និង ហ៊ូ នឹម ជាអ្នករៀនសូត្រពូកែ ហើយជំនាន់សង្គមរាស្រ្ដនិយម ជាតំណាង រាស្រ្ដ។ នៅពេលមានក្រុមចលនាខែ្មរក្រហមកើតឡើង គាត់ចេញចូលពៃ្រដើម្បីតស៊ូរំដោះជាតិ តែក្រោយមក ទៀតលោក ប៉ុល ពត យកទៅសម្លាប់ចោលទាំងអស់ ដោយសារលោក ហ៊ូ នឹម និងលោក ហ៊ូ យន់ សុំឱ្យ ប្រជាជនមានវត្ដអារាមនិងមានលុយ ចាយ។ ហាក់ បានធ្វើជាយោធាខែ្មរក្រហមនៅតំបន់៤១ ហើយបានឡើង សមរភូមិវាយជាមួយទាហានលន់ នល់ តាមផ្លូវជាតិលេខ៧ វាយរហូតដល់ផ្លូវជាតិលេខ៦ នៅម្ដុំពៃ្រឈរ ព្រែកក្ដាម តែមិនបានចូលដល់ទីក្រុងភ្នំពេញនៅឆ្នាំ១៩៧៥ទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច អង្គការបានបញ្ជូនមកតំបន់៤១វិញ ដែលមានកែ ពក ជាប្រធានកងពលនិងកាន់ជាប្រធានភូមិភាគ កណ្ដាលផង។ នៅឆ្នាំ១៩៧៨ ហាក់ ត្រូវបានអង្គការបញ្ជូនទៅខាងព្រំដែន វៀតណាម ខាងស្រុកមេមត់ ហើយ បានឡើងសមរភូមិវាយជា មួយកងទ័ពវៀតណាម។ បន្ទាប់មកទៀត ហាក់ បានជាន់មីនត្រូវ របួសជើង អង្គការ ដាក់ឡានមកព្យាបាលនៅទីក្រុងភ្នំពេញ នៅមន្ទីរពេទ្យព១ ហៅមន្ទីរពេទ្យកាលម៉ែត ពេលមក ដល់មន្ទីរពេទ្យ ឃើញយោធារបួសជាង៣០០នាក់ ខ្លះដាក់ជើង ខ្លះដាក់ដៃ ខ្លះខ្វាក់ភ្នែក។ ហាក់ សម្រាកនៅមន្ទីរពេទ្យបាន១ ខែកន្លះ បានជាសះស្បើយ អង្គការបញ្ជូនមកនៅអង្គភាពពិការ តំបន់៤១វិញ។ នៅឆ្នាំ១៩៧៩ បានត្រឡប់ទៅ ស្រុកកំណើតវិញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា