Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0056
KRI0056
ឈ្មោះ :
នុន យុទ្ធ
Last Name :
Nun
First Name :
Yuth
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K07287
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៤០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
100204?? Kratie, Kratie, Kantuot, Roluos
១០០២០៤?? ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំកន្ទួត ភូមិរលួ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈឹម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Yim was a chief's Yuth.
យីម ជាប្រធានរបស់យុទ្ធ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0056 20060318, Roluos village, Kantuot sub-district, Kratie district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Phann Neang, 57, wife.
ខេអអាយ០០៥៦ ២០០៦០៣១៨, ភូមិរលួច ឃុំកន្ទួត ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់ សម្គាល់ៈ ជួបជាមួយ ផាន់ នាង អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ។
សេចក្ដីសង្ខេប :
នុន យុទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ផាន់ នាង អាយុ៥៧ឆ្នាំ ត្រូវជាប្រពន្ធ មានកូនចំនួន៥នាក់ប្រុស៣ស្រី២ មានស្រុកកំំណើតនៅភូមិរលួច ឃុំកន្ទួត ស្រុកក្រចេះ ខេត្ដក្រចេះ។ យុទ្ធ មានឪពុកឈ្មោះ នុត ម្ដាយឈ្មោះ អៀម មានបងប្អូន៤នាក់។ យុទ្ធ ធ្លាប់រៀនសូត្របានច្រើន រៀនរហូត បានទៅដល់ភ្នំពេញ រៀនសូត្របានសញ្ញាប័ត្រត្រឹមត្រូវ ពេលឈប់រៀនមក បួសជាព្រះសង្ឃនៅវត្ដអន្ទង់វៀន បានចំនួន៣វស្សាសឹកមកវិញ។ ពេលសឹកមកវិញ បានទៅធ្វើការងារជាស្មៀនឃុំនៅខាង ស្រុកកោះញែក ខេត្ដមណ្គលគីរី។ នៅឆ្នាំ១៩៦៤ បានត្រឡប់ មកស្រុកកំណើតវិញ ឪពុកម្ដាយរៀបចំឱ្យមានគ្រួសារប្រពន្ធ ឈ្មោះ នាង។ ពេលរៀបការហើយប្រកបមុខរបរធ្វើស្រែចម្ការរស់នៅ ក្នុងភូមិកន្ទួតរហូត។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ កាលនោះឃើញ មានទាហានយៀកកុង ចូលមកនៅក្នុងភូមិនិងក្នុងពៃ្រក្រោយផ្ទះមាន ជីករូងជាកនែ្លងសម្រាប់លាក់ខ្លួន។ នាង មិនបានដឹងថា ប្ដីបានចូល ចលនាបដិវត្ដខែ្មរក្រហមតាំងពីពេលណាមកទេ តែនៅឆ្នំា១៩៧២ ប្ដីឈ្មោះ យុទ្ធ បានឡើងធ្វើជាប្រធានឃុំថ្មី ដឹកនាំប្រជាជន ឱ្យចូលការងារជាក្រុមប្រវាស់ដមៃុនដំបូង។ កាលនោះសង្គ្រាមកើត ឡើងជាបន្ដបន្ទាប់ជាមួយខាង ទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មានប្រជាជន ជម្លៀសមកទីក្រុង ភ្នំពេញមករស់នៅក្នុងភូមិឃុំនេះដែរ។ នាង ទោះបីមានប្ដីធ្វើជាប្រធានឃុំក៏ដោយ តែអង្គការឱ្យចុះធ្វើស្រែចម្ការ លើកទំនប់ជីកប្រឡាយរស់នៅបែកប្ដីបែកកូនដូចជាប្រជាជនធម្មតាដែរ កូនតូចអង្គការយកទៅមណ្គលកុមារឱ្យ យាយៗមើល។ នៅឆ្នាំ១៩៧៥ អង្គការបានបង្កើតជាសមាករណ៍ហូបបាយរួម ធ្វើការងាររួម អត់មានរបប ឯកជនទៀតទេ។ នៅឆ្នាំ១៩៧៦ អង្គការបានផ្លាស់ឱ្យរស់នៅភូមិថ្មី ឃុំក្រសាំង ដែលមានប្ដីឈ្មោះ យុទ្ធ ជាប្រធានឃុំ ពេលនោះ នាង បានមកធ្វើការងារនៅក្នុង អង្គភាព កាត់ដេរខោអាវខ្មៅដើម្បីឱ្យអង្គការ។ នៅឆ្នាំ ១៩៧៨ មានកម្មាភិបាលខែ្មរក្រហមជាច្រើនត្រូវបានអង្គការចាប់ខ្លួន ហើយឃើញកម្មាភិបាលថ្មីមកពីភូមិភាគ និរតី។ នៅក្នុងឆ្នាំ១៩៧៨ ហ្នឹងដែរ ប្ដីឈ្មោះ នុន យុទ្ធ ត្រូវបាន អង្គការហៅទៅរៀនសូត្រមិនឃើញមកផ្ទះ វិញទេ ពេលនោះមានអាម្មរណ៍ភ័យខ្លាចណាស់ សង្ស័យថា អង្គការចាប់ខ្លួន។ នាង រស់នៅជាមួយកូនបានជាង មួយខែ អង្គការមកប្រាប់ថា ចង់ទៅរស់នៅជាមួយប្ដីទេ ពេលនោះ នាង និងកូនមិនបានគិតវែងឆ្ងាយទេ ដឹងថា ទៅនៅជាមួយប្ដីក៏យល់ ព្រមមកតាមយោធាឈ្មោះ ណាល់ មានចរិកកាចសាហាវ។ ពេលអង្គការយកមកដល់ មន្ទីរសន្ដិសុខសម្ពោចបានជួបប្ដីមែន ពេលនោះប្ដីបាននិយាយប្រាប់ថា កុំឱ្យនិយាយអីច្រើន ព្រោះអង្គការ សង្ស័យថា យើងជាប់ខ្សែរយៈខ្មាំង។ នាង បានជួបប្ដីតែម្ដងគត់ ខានឃើញរហូត មិនដឹងជាអង្គការផ្លាស់យក ទៅណាបន្ដទៀត។ នាង រស់នៅភូមិសម្ពោច អង្គការចាត់តាំងឱ្យធ្វើការងារលុត ដុំគ្មានអាហារហូបចុកគ្រប់គ្រាន់ មានតែទឹកបបររាវៗហូបមិនដែល ឆែ្អតទេ។ នាង បានរស់នៅសម្ពោច ជាងមួយខែឃើញតែយោធា ឈ្មោះ ណាល់ និងក្រុមយោធាជាច្រើននាក់ទៀត ចាប់មនុស្សចង មកមមន្ទីរសន្ដិសុខនេះជាងរាងរាល់ថៃ្ង។ នៅឆ្នាំ១៩ ៧៩ នាង បានត្រឡប់មកស្រុកកំណើតវិញ ជាមួយកូន បាត់តែប្ដីឈ្មោះ នុន យុទ្ធ រហូតមកដល់ពេលនេះ គ្មានសង្ឃឹមទេ ជំនាន់ខែ្មរក្រហម ឱ្យតែចាប់ខ្លួនភាគច្រើនស្លាប់។ បើតាមប្រវត្ដិរូប នុន យុទ្ធ អង្គការចាប់ខ្លួននៅ ឆ្នាំ១៩៧៨ យកមកដាក់មន្ទីរស២១ ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា