PROMOTING ACCOUNTABILITY
Vit Maut
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
TKI0033
TKI0033
|
|
Name :
ឈ្មោះ :
|
វ្គត ម៉ូត
|
|
Last Name :
នាមត្រកូល :
|
Vit
|
|
First Name :
នាមខ្លួន :
|
Maut
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00381
អាយ០០៣៨១
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: 14 years old. Notes: Year of Rabbi
«អាយុ ១៤ ឆ្នាំ កើតឆ្នាំថោះ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
21091214 Takeo, Tram Kak, Ta Phem, Ta Koam
២១០៩១២១៤ តាកែវ, ត្រាំកក់, តាភេម, តាគាំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
19740415
19750415
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Angka asked to join the revolution
អង្គការហៅទៅចូលជួរបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពពេទ្យ
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈឹម (១២) ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
១៩៧៥ អ្នកដាំបាយ។ ១៩៧៧ សមាជិកកនែ្លងសុខាភិបាល ក្រោយមកនៅមន្ទីរពេទ្យកាល់ម៉េត្រ។
|
|
Superiors :
ថ្នាក់លើ :
|
ជួន ជឿន ប្រធានពេទ្យ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ធួន, ពេទ្យ។ សន, គ្រូបង្រៀន ផ្នែកវះកាត់។ ណៈ ជាគ្រូបង្រៀនភាសាចិន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
TKI0033 20010424 Ta Koam village, Ta Phem sub-district, Tram Kak district, Takeo province. Interviewed by Kim Keokannitha. Notes: Interviewed with Vit Maut concerned person.
ធីខេអាយ០០៣៣ ២០០១០៤២៤ ភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ គឹម កែវកន្និដ្ឋា កំណត់សំគាល់ៈ ជួបសម្ភាសជាមួយវ្គត ម៉ូត ជាម្ចាស់ប្រវត្តិ រូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
វិន ម៉ូត ភេទស្រី រស់នៅភូមិតាគាំ ឃុំតាភេម ស្រុកត្រាំកក់ ខេត្ដតាកែវ។ ម៉ូត នៅក្នុងសម័យខែ្មរ ក្រហមគេឱ្យច្រូត ធ្វើដី កាប់រណ្ដៅជី រែកដីដំបូក រែកដីបាតត្រពាំង ហើយគេកំណត់ម៉ែត្រ ឱ្យធ្វើ អត់កំណត់ម៉ោងទេ ពេលណាហើយយើងអាចសំរាកបាន។ បន្ទាប់ពីសំរាកពីរែកដី ជួយដើររកបនែ្លឱ្យយាយៗ ជួយដាំបាយ យាយៗ ដើរកាត់ជញ្ជាំង។ នៅចុងឆ្នាំ១៩៧៧ គេរើសឱ្យទៅ កនែ្លងសុខាភិបាល តែពេលទៅដល់តាកែវអត់មានធ្វើអី ដើរបេះ ផែ្លឈើគ្រប់គ្នា ទៅស្ទូង នៅបាន៣៤ថៃ្ងទើបទៅភ្នំពេញជិះឡាន ទៅ។ ពេលទៅដល់ដំបូងគឺនៅមន្ទីរក២ គេឱ្យបោសសំរាម ទំរាំគេមកប្រជុំ ក្រោយមកគេចែកកំលាំងនារីៗខ្លះទៅអ្នកលឿង ខ្លះទៅបន្ទាយធំ ឯម៉ូត ទៅមន្ទីរពេទ្យ កាល់ម៉ែត្រ ដែលប្រធានគេ ឱ្យរៀនវះកាត់សាកសព និងរៀនដេរ។ ថ្នាំដែលប្រើក្នុងមន្ទីរពេទ្យ មានថ្នាំ ដែលផលិតខ្លួនឯង និងមកពីប្រទេសក្រៅដូចជាចិន។ ហើយ មានពេលទំនេរគឺគេបង្រៀនអក្សរ ឬលេខ ដែលមានគ្រូបារាំង និងបងសន(កូនតាជួន ជឿន) បង្រៀនប្រភេទជំងឺ។ ហើយនៅលើ ដបថ្នាំគឺគេ មានសរសេរជាភាសាខែ្មរយើងអាចយកទៅចាក់ឱ្យអ្នក ជំងឺបាន លើកលែងតែយើងអានអត់រួចទើប សួរគេ។ នៅកនែ្លង របស់ម៉ូត មានចែកជាប្រភេទទី១, ទី២និងទី៣ អ្នកដែលប្រភេទទី១ គឺអ្នកដែលអត់ មានបងប្អូន ឪពុកម្ដាយជាប់ពាក់ព័ន្ធនឹងរបបលន់ នល់ ហើយម៉ូត ស្ថិតក្នុងប្រភេទទី១។ ម៉ូតនៅធ្វើ ការនៅមន្ទីរ ពេទ្យរហូតដល់ពេលវៀតណាមចូល ទើបរត់ចែកផ្លូវគ្នាហើយ ម៉ូត ក៏ត្រឡប់មកផ្ទះ ជួបជុំឪពុកម្ដាយនិងរស់នៅដល់សព្វថៃ្ង។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”