Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0058
KRI0058
ឈ្មោះ :
ម៉ម ហេន
Last Name :
Mam
First Name :
Hen
Other Name :
ឈ្មោះផ្សេង :
Tran
ត្រាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I03256
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ born in the year of the Rat]
«កើតឆ្នាំជូត»
Home Village :
ភូមិកំណើត/ទីលំនៅ :
10020402, Kratie, Kratie, Kantuot, Angtong Vieng
១០០២០៤០២, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំកន្ទួត ភូមិអន
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
Associates :
អ្នកពាក់ព័ន្ធ :
Peng was joined the revolution with Hen.
ប៉េង បានទៅចូលបដិវត្ដជាមួយហេន។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0058 20060322, Angtong Vieng village, Kantuot sub-district, Kratie district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Mam Hin, 64, older sister and Mam Hoeun, 40, younger sister.
ខេអអាយ០០៥៨ ២០០៦០៣២២, ភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ ម៉ម ហ៊ីន អាយុ៦៤ឆ្នាំ ត្រូវជា បងស្រី និង ម៉ម ហឿន អាយុ៤០ ត្រូវជាប្អូនស្រី។
សេចក្ដីសង្ខេប :
ម៉ម ហេន ហៅ ត្រាន ភេទស្រី កើតឆ្នាំ១៩៥០ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ម៉ម ហ៊ីន អាយុ៦៤ឆ្នាំត្រូវ ជាបងស្រីនិងឈ្មោះ ម៉ម ហឿន អាយុ៤០ឆ្នាំត្រូវជាប្អូនស្រី។ ហេន មានឪពុកឈ្មោះ ម៉ម សុត ម្ដាយ ឈ្មោះ វិន មានបងប្អូន៥នាក់ស្រី៣ប្រុស២ មានស្រុកកំណើតនៅភូមិអន្លង់វៀន ឃុំកន្ទួត ស្រុកក្រចេះ ខេត្ដ ក្រចេះ។ ហេន ធ្លាប់តៀនសូត្រនៅសាលាបឋមសិក្សាអន្លង់វៀន តែរៀនមកចេះក៏ឈប់មកនៅផ្ទះជួយធ្វើស្រែ ចម្ការឪពុក ម្ដាយវិញ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើត មានសង្គ្រាម មានកម្លាំង ចលនាខែ្មរក្រហមចូលមកឃោសនាឱ្យបងប្អូនចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ នៅឆ្នាំ១៩ ៧១ ហេន បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ សែ ឈ្មោះ ផន ឈ្មោះ ហម។ ចូល ដំបូង អង្គការមិនទានបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់ ទេ នៅធេ្វិសកម្មភាពនៅក្នុងតំបន់ នៅ មន្ទីរភូមិភាគ។ នៅឆ្នាំ១៩៧២ បានឡើងជាបក្សជនពេញសិទ្ធ តាមរយៈឈ្មោះ សែ ននិងឈ្មោះ វ៉ាន់។ បន្ទាប់មកទៀត មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិខាងណាខ្លះទេ ព្រោះមិនដែលបានទាក់ទងស្រុកកំណើត វិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ពេលនោះឃើញមាន ប្រជាជនជម្លៀសមកពីភ្នំ ពេញមករស់នៅតាមភូមិឃុំ បន្ទាប់មកហូបបាននៅតាមសហករណ៍។ ពេលនោះ បានឃើញ ឈ្មោះ ហេន និង ប្ដីឈ្មោះ វណ្ណ ហើយកូនប្រុសម្នាក់ឈ្មោះ វុន ព្រមទាំងនិរសាមកជាមួយដែរ មានម៉ូតូ២គ្រៀង។ ពេលមក ដល់ស្រុកកំណើតវិញ បានសម្រាកនៅបានចំនួន៥ថៃ្ង ហើយមានប្រធានភូមិប្រធានទទួលរាក់ទាក់ តែកាលនោះ ហូបបាយរួមតាមសហករណ៍។ ហេន មកលេងស្រុកកំណើតបាន យកនំបុ័ងនិងទឹកគោមកឱ្យបងប្អូនពិសា ហើយ បានយកម្ដាយឱ្យទៅ លេងភ្នំពេញ ថាយកទៅចឹញ្ចម។ ពេលមកបានដឹងថា ហេន និងប្ដីធ្វើការងារនៅភ្នំពេញ តែនៅក្រសួងខុសគ្នា ហេន ធ្វើការងារនៅម្ដុំគីឡូម៉ែត្រលេខ៦ ធ្វើការងារនៅក្នុង ក្រសួងពាណិជ្ជកម្ម។ នៅឆ្នាំ ១៩៧៩ ម្ដាយបានរត់ត្រឡប់មក ស្រុកកំណើតវិញ តែបែកជាមួយកូនឈ្មោះ ហេន និងប្ដីរួមជាមួយ កូនមិនដឹង ជាទៅដល់ណា បាត់រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា