Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0059
KRI0059
ឈ្មោះ :
នាំង មេត
Last Name :
Naing
First Name :
Met
Other Name :
ឈ្មោះផ្សេង :
Nem
ណែម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I08238
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ born in the year of the Rabbit]
«កើតឆ្នាំថោះ»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030505, Kratie, Prek Prasap, Prek Prasap, Prek P
១០០៣០៥០៥, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំព្រែកប្រ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Ta Oeun was a chief of division 1. Prakk was a chief of unit. Nit was a chief of big cell. Louch was
តាអឿន ជាប្រធាន កងពលលេខ១។ ប្រាក់ ជាប្រធានកង។ និត ជាប្រធានកងធំ។ លូច ជាប្រធាន សេដ្ឋកិច្ចរបស់វរសេនា តូចល
Associates :
អ្នកពាក់ព័ន្ធ :
Sum was a chief of special unit, was visited his home.
ស៊ុម ជាកងពិសេស បានសុំមកលេងផ្ទះរបស់គាត់។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0059 20060209, Prek Praing village, Prek Prasap sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Naing Met aka Nem, 55, biography owner.
ខេអអាយ០០៥៩ ២០០៦០២០៩, ភូមិព្រែកប្រាំង ឃុំព្រែក ប្រសប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ នាំង មេត ហៅ ណែម អាយុ៥៥ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
នាំង មេត ហៅ ណែម ភេទប្រុស អាយុ៥៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មេត មានប្រពន្ធឈ្មោះ គី សព្វថៃ្ង មានកូនចំនួន៥នាក់ ស្រី២ប្រុស៣ ប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិព្រែកប្រាំង ឃុំព្រែក ប្រសប់ ស្រុក ព្រែកប្រសប់ ខេត្ដក្រចេះ។ មេត មានឪពុកឈ្មោះ នាំង ម្ដាយឈ្មោះ ឡាង មានបងប្អូន៧នាក់។ មេត ធ្លាប់បានរៀន សូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សាព្រែក ប្រាំង ឈប់រៀនហើយបានមក បួសជាព្រះសង្ឃនៅវត្ដព្រែក ប្រាំងបានចំនួន២វស្សា សឹកមកវិញនៅឆ្នាំ១៩៦៨។ ពេលសឹកមកវិញជួយធ្វើ ស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះមកទម្លាក់គ្រាប់បែក បាញ់កាណូត បាញ់ទូកតាមមាត់ទនេ្ល។ កាលនោះក៏មានទាហានយួន យៀកកុងចូល មកក្នុងពៃ្រក្រោយផ្ទះនិងដើរចូលមកក្នុងភូមិប្រជាជនរស់នៅ តែទាហានយួនយៀកកុងទាំងនោះ មិនបានធ្វើបាបប្រជាជនទេ ហើយមានទំនាក់ទំនងជាមួយកម្លាំងចលនាខែ្មរក្រហមក្នុងពៃ្រដែរ។ នៅឆ្នាំ១៩៧១ មេត បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបឃុំ ដើម្បីការពារភូមិ ឃុំមិនឱ្យទាហានលន់ នល់ ចូលមកអុកឡុកប្រជាជន។ កាលនោះ មានទាហានយួនយៀកកុងចេះខែ្មរបៃ៉ឡាំៗស្រែ ថា ជ័យយោ!សមេ្ដចឪៗៗៗនៅតាមភូមិប្រជាជនរស់នៅ ហើយខាងទាហានលន់ នល់ ក៏មានទាហានយួនខាង ត្បូងហៅថា ទាហានធីវគីមកបាញ់ប្រយុទ្ធគ្នាជាមួយទាហានយៀកកុងរួមជា
មួយយោធាខែ្មរក្រហម។ នៅឆ្នាំ១៩ ៧៣ មេត ត្រូវបានអង្គការបញ្ជូនទៅរៀនក្បួនយុទ្ធសាស្រ្ដយោធា ហើយបានបញ្ជូនឡើងសមរភូមិវាយជាមួយ ទាហានលន់ នល់ នៅខេត្ដកំពង់ចាម។ នៅឆ្នាំ១៩៧៤ មេត បានវាយចូលព្រែកក្ដាម ឆ្លងចូលតាមភ្នំបាសិត ចេះតែវាយរុលមករហូតជាបន្ដបន្ទាប់ នៅពេលចូលជិតទីក្រុងភ្នំពេញកាន់តែជិតយោធាខែ្មរក្រហម
ស្លាប់និងរបួស កាន់តែច្រើនឡើង។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ គ្រប់កងពលទាំងអស់បានវាយចូលដល់ទីក្រុងភ្នំពេញតែ ម្ដង នៅពេលនោះ អង្គការបានប្រាប់ឱ្យប្រជាជនចាក់ ចេញពីផ្ទះសំបែង ដើម្បីអង្គការរៀបចំទីក្រុងឡើងវិញខ្លាច មានខ្មាំងបង្កាប់ខ្លួន។ ពេលនោះឃើញប្រជាជនជាច្រើននាំគ្នា ចេញទាំងយប់ទាំងថៃ្ង។ នៅពេលប្រជាជនចេញ អស់ អង្គភាព មេត បានមកស្នាក់នៅម្ដុំវត្ដភ្នំពេញ រួមហើយកងពលមួយចំនួនបាន ផ្លាស់លេខកងពលឡើងវិញ មេត បានផ្លាស់ទៅនៅក្នុងកងពល ៣១០វិញ ដោយប្រធានកងពលឈ្មោះ អឿន ដដែល។ នៅពេលចប់លែង មានសង្គ្រាម កម្លាំងយោធាមួយចំនួន អង្គការបញ្ជូនទៅការពារព្រំដែន ខ្លះចុះធ្វើស្រែ ខ្លះធ្វើជាកម្មករ។ មេត អង្គការចាត់តាំងឱ្យចុះធ្វើស្រែលើកទំនប់ជីកប្រឡាយ នៅម្ដុំកប់ស្រូវ បឹងសំយ៉ាបនិងតំបន់ជាយៗក្រុង។ នៅក្នុង ឆ្នាំ១៩៧៥ ហ្នឹងដែរ មេត បានត្រឡប់មកលេងស្រុកកំណើតវិញ ចំនួន៣ថៃ្ង ហើយបានត្រឡប់មកអង្គភាព នៅភ្នំពេញវិញ។ នៅឆ្នាំ១៩៧៧ ប្រធានកងពលឈ្មោះ អឿន អង្គការចាប់ខ្លួន និងបានយកសមេ្លងសារភាព របស់តាអឿន មកចាក់ឱ្យយោធា នៅក្នុងកងពល៣១០ស្ដាប់ទាំងអស់គ្នា។ បន្ទាប់ពីស្ដាប់ហើយ មានកម្មាភិបាល ជាន់ខ្ពស់មួយចំនួនទៀតបាត់ខ្លួនជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ទាំងកម្មា ភិបាលខែ្មរក្រហមជាន់ខ្ពស់និងកម្មករយោធាទាំងអស់នាំគ្នារត់ចូល
ពៃ្រ ដោយខ្លាចកងទ័ពវៀតណាមចាប់បានយក ទៅសម្លាប់ចោល។ មេត រស់នៅក្នុងពៃ្ររហូតដល់ឆ្នាំ១៩៨០ ជួបការលំបាកពេកក៏ ត្រឡប់មកស្រុកកំណើត វិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Oeun, Nit, Prakk, Lounh, Phann were Angkar called since disappeared. In 1977 he was tortured for int
អឿន, និត, ប្រាក់, លូញ, ភាន់ ត្រូវបានអង្គការហៅទៅ តាំងពី ពេលនឹងមក បាត់ខ្លួនរហូត។ នៅឆ្នាំ១៩៧៧ គាត់ត្រូវ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា