Document thumbnail
Personal Info
ID: KRI0060
Name
ឈ្មោះ
Ann Traey Kroeun
អន់ ត្រើយគ្រឿន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K02696
Source Interview
KRI0060 20060305, Krakor village, Krakor sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: Interviewed with Chhit Sarun, 56, wife.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៦០ ២០០៦០៣០៥,ភូមិក្រគរ ឃុំក្រគរ ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ឈិត សារុន អាយុ៥៦ឆ្នាំ ត្រូវជា ប្រពន្ធ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ៣២ឆ្នាំ។
Home Village
10020801, Kratie, Kratie, Krakor, Krakor
ទីកន្លែងកំណើត
១០០២០៨០១, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំក្រគរ ភូមិក្រ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរស២១ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
អ្នកទោស
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
យី ,គួន។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អន់ ត្រើយគ្រៀន ភេទប្រុស អាយុ៣២ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឈិត សារុន អាយុ៥៦ឆ្នាំត្រូវជា ប្រពន្ធ សព្វថៃ្ងមានកូនចំនួន៣នាក់ រស់នៅភូមិក្រគរ ឃុំក្រគរ ស្រុកក្រចេះ ខេត្ដក្រចេះ។ គ្រៀន មានឪពុក ឈ្មោះ ត្រើយសួន ម្ដាយឈ្មោះ អួន ត្រី។ គ្រៀន ជាកូនទោល ឪពុកម្ដាយផ្គត់ផ្គង់ឱ្យរៀនសូត្របាន ច្រើន រៀនរហូតដល់ថ្នាក់ទី១ទំនើប អង្គការចាត់ទុកជា អនុធនសិស្ស។ នៅឆ្នាំ១៩៧០ ពេលប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានចលនាខែ្មរក្រហមចូលមកឃោសនាឱ្យកូនចៅ ចូលពៃ្រ ម៉ាគីដើម្បីរំដោះជាតិ។ ពេលនោះមានក្រុមចលនាធ្វើបាតុកម ្មប្រឆាំងជាមួយទាហានលន់ នល់។ មិនយូរ ប៉ុន្មានឃើញមាន ទាហានយៀកកុងចូលមកជួយក្រុមចលនាខែ្មរក្រហម ពេលនោះក៏មានយន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរស់នៅមិនបានសុខ។ នៅឆ្នាំ១៩៧១ គ្រៀន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម មុនដំបូងអង្គការចាត់តាំងឱ្យធ្វើជាកងឈ្លបឃុំ។ បន្ទាប់មក គ្រៀន បានសេ្មីរអង្គការរៀនការ ជាមួយនារីឈ្មោះ សារុន ជានារីពេទ្យយោធាខែ្មរក្រហម។ នៅឆ្នាំ១៩៧៥ គ្រៀន បានធ្វើជាប្រធានសហក រណ៍ឃុំក្រគរ កាលនោះមានឈ្មោះ យី ឈ្មោះ គួន ជាគណៈតំបន់៥០៥។ នៅក្នុងសម័យខែ្មរក្រហម ចាប់ តាំងពីឆ្នាំ១៩៧៥ មកប្រជាជនធ្វើស្រែចម្ការបានស្រូវច្រើនណាស់ តែមិនដឹងជាអង្គការដឹកយកទៅណាទេ បាន ជាប្រជាជន គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៨ មានកម្មាភិបាលមកពីភូមិភាគនិរតីចូលមកគ្រប់គ្រង នៅតំបន់៥០៥ ពេលនោះកម្មាភិបាលចាស់ៗមួយចំនួន ត្រូវបានអង្គការចាប់ខ្លួនដោយចោទថា ក្បត់ជាតិចូលរួម ជាមួយសេអ៊ីអា។ នៅក្នុងឆ្នាំ១៩៧៨ ប្ដីឈ្មោះ ត្រើយគ្រៀន អង្គការហៅយកទៅរៀនសូត្របាត់ខ្លួនតែម្ដង មិនបានដឹងថា អង្គការបញ្ជូនយកទៅខាងណាទេ។ បើតាមប្រវត្ដិរូបឈ្មោះ អន់ ត្រើយគ្រៀន អង្គការចាប់ខ្លួន នៅឆ្នាំ១៩៧៨ យកមកដាក់នៅ មន្ទីរស២១ ទួលសែ្លង។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា