Document thumbnail
Personal Info
ID: KRI0063
Name
ឈ្មោះ
Heng Vuth Vit
ហេង វុធ វ៉ិត
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I00979
Source Interview
KRI0063 20060215, Prek Praloung village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Nuon Leap, 80, mother.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៦៣ ២០០៦០២១៥,ភូមិព្រែកប្រលូង ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ នួន លាភ អាយុ៨០ឆ្នាំ ត្រូវជា ម្តាយ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ។
Home Village
10030704, Kratie, Prek Prasap, Saob, Prek Praloung
ទីកន្លែងកំណើត
១០០៣០៧០៤, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Join KR
1972?????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Volunteer
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ហេង វុធ ហៅ វ៉ិត ភេទប្រុស អាយុ២៦ឆ្នាំ បាត់ខ្លួន។ ជួបជាមួយ ឈ្មោះ នួន លាភ អាយុ៨០ឆ្នាំ ត្រូវជា ម្ដាយ។ វុធ មានឪពុកឈ្មោះ សុខ ហេង មានបងប្អូន៦នាក់ មានស្រុកកំណើតនៅភូមិព្រែក ប្រលូង ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ វុធ ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាប្រលូងត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់ រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៣ វុធ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ ថុន។ ពេលចូលដំបូង អង្គការប្រាប់ថា ឱ្យទៅធ្វើការងារនៅក្នុងកងចល័ត បន្ទាប់មកមិនបាន ដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៤ ស្រាប់តែឃើញកូនឈ្មោះ វុធ ត្រឡប់មកផ្ទះ វិញ ឃើញមានសភាពភ័យខ្លាច ហើយបាននិយាយថា អង្គការបញ្ជូនទៅ ខេត្ដកំពង់ចាម តំបន់៤២ ធ្វើជា យោធាវាយជាមួយទាហានលន់ នល់ ខ្លាចមានគ្រោះថ្នាក់ក៏ត្រឡប់មកផ្ទះវិញ។ វុធ មកនៅផ្ទះបាន តែបីថៃ្ងទេ ខាងអង្គភាពយោធាចុះមកហៅយកទៅវិញបាត់រហូត មិនឃើញត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច ក៏ចេះតែចាំមើលផ្លូវកូនដែរ តែមិនហ៊ានសេុីបសួរគេទេ ព្រោះខ្លាចអង្គការ។ បើ តាមអ្នក ធ្វើការងារជាមួយឈ្មោះ វុធ ដែលមានឈ្មោះ សែ បានត្រឡប់មក ផ្ទះវិញ បាននិយាយថា វុធ ស្លាប់បាត់ហើយ តែមិនបានសួរថា ស្លាប់នៅកនែ្លងណា។ ដោយសារមានចិត្ដស្រឡាញ់កូនខ្លាំងពេក ក៏ចេះតែដើរ រកគ្រូទាយ គ្រូខ្លះថា ស្លាប់ គ្រូខ្លះថានៅរស់មិន ដឹងមួយណាពិតទេ។ នៅពេលទៅបុណ្យទានម្ដងៗចេះតែនឹកដល់ កូនចេះតែខំធ្វើបុណ្យទៅក្រែងបានទៅដល់កូន។ បើតាមប្រវត្ដិរូប ឈ្មោះ ហេង វុធ ហៅ វិត ជាយោធានៅ ក្នុងកងពល៣១០ ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា