Document thumbnail
Personal Info
ID: KRI0064
Name
ឈ្មោះ
Nim Sier
នឹម សៀរ
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I03990
Source Interview
KRI0064 20060220, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Nim Sier, 46, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៦៤ ២០០៦០២២០, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ នឹម សៀរ អាយុ៤៦ ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៦ឆ្នាំ។
Home Village
10030203, Kratie, Prek Prasap, Chroy Banteay, Keng
ទីកន្លែងកំណើត
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Join KR
1975????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៥????
DK ORG Unit 75-79
Commercial Office at Chraing Chamreh Ketumealea Hospital Takmhao Factory Tuol Tompaung Office
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
មន្ទីរពាណិជ្ជកម្មច្រាំងចំរេះពេទ្យកេតុមាលារោងចក្រតាខ្មៅមន្ទីរទួលទំពូង
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កម្មករ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ
Superior
Yan was a chief of commerce at Chraing Chamreh. Sarin was a deputy chief of commerce at Chraing Cham
អ្នកដឹកនាំ
យ៉ន ជាប្រធានពាណិជ្ជកម្មច្រាំងចំរេះ។ សារិន ជាអនុប្រធាន ពាណិជ្ជកម្មច្រាំងចំរេះ និងជាបងថៃ្ល។ យី ជាអ្នកគ
Associates
Vuth was a driver with him.
អ្នកពាក់ព័ន្ធដទៃទៀត
វុធ ជាអ្នកធ្វើការបើកឡានជាមួយគាត់។
សេចក្ដីសង្ខេបបទសម្ភាស៏
នឹម សៀរ ភេទប្រុស អាយុ៤៦ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សៀរ មានប្រពន្ធឈ្មោះ សឿន មានកូនចំនួន៤ នាក់ ប្រុស៣ស្រី១ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សៀរ មានឪពុកឈ្មោះ សូត្រ ម្ដាយឈ្មោះ ទូច មានបងប្អូន៧នាក់ ស្រី២ប្រុស៥។ សៀរ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១២ឪចាស់ឱនៅសាលាបឋមសិក្សាកែង ឈប់រៀនដោយសារតែកើតមានរដ្ឋប្រ ហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀបបិទទ្វារអត់មានលោកគ្រូ អ្នកគ្រូបង្រៀន។ សៀរ ឈប់រៀនមកនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយនិងនៅជាមួយលោកសង្ឃវត្ដកែងបានប្រហែលជាមួយឆ្នាំ។ នៅពេលនោះមានចលនាខែ្មរក្រហម ដឹកជញ្ជូនគ្រាប់ សម្រាប់ទកវាយជាមួយទាហានលន់ នល់។ សៀរ នៅកេ្មង កាលនោះមិនទាន់បានចូលបម្រើចលនាខែ្មរក្រហមទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សៀរ រស់នៅក្នុងភូមិនៅឡើយបានឃើញប្រជាជនថ្មីជម្លៀសមកពីភ្នំពេញ មករស់នៅទីនេះ កាលនោះមិនទាន់ ហូបបាយរួមទេ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដដែល អង្គការបានចុះមកជ្រើសរើស កម្លាំងយុវជនយុវនារីមួយ ចំនួនដែលមានប្រវត្ដិរូបល្អប្រជាជន ចាស់ឱ្យទៅធ្វើការងារនៅភ្នំពេញ។ សៀរ បានចេញពីស្រុក កំណើតជាមួយ មិត្ដភក្ដិក្នុងភូមិមួយចំនួនមកដល់ទីក្រុងភ្នំពេញ។ មុនដំបូង អង្គការចាត់តាំងឱ្យនៅត្រឹមព្រែកក្ដាម បន្ទាប់មកឱ្យ មករស់នៅក្នុងអង្គភាពច្រាំងចំរេះ នៅក្នុងក្រសួងពាណិជ្ជកម្ម ប្រធានឈ្មោះ សារិន ឈ្មោះ ផល។ សៀរ ជាអ្នកបើកបររថយន្ដ ដឹកទំនិញនិងធ្វើជាជាងឡានផង។ មុនដំបូងរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មឈ្មោះ ធុច។ សៀរ មានតួនាទីដឹកជញ្ជូនត្រីពីខេត្ដកំពង់ ឆ្នាំងយកមកដាក់នៅក្នុងក្រសួងពាណិជ្ជកម្មនៅភ្នំពេញ។ នៅឆ្នាំ១៩៧៧ ពេល ទៅដឹកត្រីនៅខេត្ដកំពង់ឆ្នាំង ធ្លាប់បានឃើញយោធាខែ្មរក្រហមចងស្លាបសេកប្រជាជនបណ្ដើរតាមផ្លូវ។ នៅក្នុង ឆ្នាំ១៩៧៧ ហ្នឹងដែរ រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្មឈ្មោះ ធុច ក៏អង្គការចាប់ខ្លួនជាមួយកម្មាភិបាលខែ្មរ ក្រហមជា ច្រើនទៀត។ នៅឆ្នាំ១៩៧៧៧៨ សៀរ អង្គការ ផ្លាស់ក្បាលថ្នល់ ច្បារអំពៅ និងតាខ្មៅ មកបកគគ្រីបគ សំឡីដើម្បីនាំចេញទៅប្រទេសក្រៅ ជាពិសេសយកទៅប្រទេស ចិន។ បន្ទាប់មកទៀត សៀរ ត្រូវបានអង្គការ ផ្លាស់មកមន្ទីរទួល ទំពូងវិញ។ នៅឆ្នាំ១៩៧៩ សៀរ បានរត់ចូលពៃ្រជាមួយ កម្មាភិបាលខែ្មរក្រហមជាច្រើន ទៀតទៅដល់ស្រុកអមលាំង ខេត្ដកំពង់ស្ពឺ។ សៀរ រត់ជាមួយមនុស្សរាប់រយនាក់ ដល់រត់យូរៗទៅនៅសល់តែ មនុស្ស៧នាក់ មិនដឹងជាទៅ ខាងណាអស់ រស់នៅក្នុងពៃ្រជួបការលំបាកវេទនារហូតដល់ ឆ្នាំ១៩៨១ បានវិញ ត្រឡប់មករកស្រុកកំណើតវិញ។
Activity Witness
At Kampong Chhnang, he saw a lot of people were tied hands behind their back, escorted ranks.
សកម្មភាពពាក់ព័ន្ធភស្តុតាង
នៅកំពង់ឆ្នាំង គាត់បានឃើញមនុស្សជាច្រើនបានចងស្លាបសេក បណ្ដើរជាខ្សែៗ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា