Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
TKI0035
TKI0035
Name :
ឈ្មោះ :
តុប ស៊ើង
Last Name :
នាមត្រកូល :
Top
First Name :
នាមខ្លួន :
Seung
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I04441
អាយ០៤៤៤១
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Age at time of interview: 50 years old
«អាយុ ៥០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
21090210 Takeo, Tram Kak, Cheang Torng, Moeung Cha
២១០៩០២១០ តាកែវ, ត្រាំកក់, ជាងទង, មឿងចារ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
19750812
19750812
Reason to Join KR :
មូលហេតុចូល KR :
She was selected to send to work at Sre Ambel
គេរើសឈ្មោះគាត់បញ្ជូនទៅស្រែអំបិល
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពស្រែអំបិល និងកងចល័ត
DK Zone 75-79 :
តំបន់ DK 75-79 :
Zone: SW Zone no.: 35 Province: Kampot District: Sre Ambil~Zone: NW Zone no.: 3 Province: Battambang
និរតី, ៣៥, កំពត, ស្រែអំបិល។ ពាយ័ព្យ, ៣, ខេត្ដបាត់ដំបង, ស្រុកភ្នំសំពៅ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
នៅឆ្នាំ១៩៧៥ ជាប្រធានក្រុម១២ នៅស្រែអំបិល, ១៩៧៧ ជាប្រធានកងចល័តតំបន់១។
Superiors :
ថ្នាក់លើ :
ជឿន, ប្រធានកងពលធំនៅជំក្រាល។ ភៀ, ប្រធានវរៈសេនាធំ ស្លាប់។ ប៉ុន, ប្រធានកងពល ប៉ុន ត្រូវចាប់ខ្លួនក្នុងឆ្ន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
TKI0035 20030106 Moeung Cha village, Cheang Torng subdistrict, Tram Kak district, Takeo province. Interviewed by Ysa Osman. Notes: Interviewed with Top Seung, biography owner.
ធីខេអាយ០០៣៥ ២០០៣០១០៦ ភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ សម្ភាសដោយៈ អ៊ីសា ឧស្មាន កំណត់សំគាល់ៈ ជួបសម្ភាសជាមួយតុប ស៊ើង ជាម្ចាស់ប្រវត្តិ រូបផ្ទាល់។
Summary :
សេចក្ដីសង្ខេប :
តុប ស៊្រឺង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិមឿងចា ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ ស៊្រឺង ចូលបដិវត្ដន៍នៅថៃ្ងទី១២ ខែសីហា ឆ្នាំ១៩៧៥ តាមរយៈគណៈឃុំ ហេង ហើយមូលហេតុ ដែលនាំចូលព្រោះមានការឈឺចាប់ចំពោះចក្រពត្ដិ សក្ដិភូមិ នាយទុន ប្រតិកិរិយា ដែលវាជិះជាន់មក លើវណ្ណៈកសិករក្រីក្រ ពិសេសចង់ រំដោះនារីភេទឱ្យមានសិទ្ធិសេរីភាព។ ស៊្រឺង ចេញពីភូមិដំបូងនៅធ្វើ ការនៅឃុំ ហើយទៅធ្វើនៅស្រុក ដល់ក្រោយគេរើសទៅធ្វើស្រែ អំបិល ដែលមាននាទីជាប្រធានក្រុម ដែលមានសមាជិក១២នាក់ ដែលប្រធានធំឈ្មោះ ជឿន(ស្រី)។ ការងារនៅស្រែធ្វើតាំងពី ព្រលឹម រហូតដល់ម៉ោង១១បានសំរាក ហើយម៉ោង១ៈ៣០ចុះធ្វើ ទៀតរហូត ដល់មេឃងងឹត។ មានកេ្មងៗខ្លះ គ្នាទ្រាំនឹងការងារអត់ បាន ព្រោះបើមានភ្លៀងគឺត្រូវរែកអំបិលឱ្យអស់ ជួនកាលមួយយប់ ទល់ភ្លឺក៏មាន ដែរ ដូចេ្នះគ្នារត់ពួកទាហាន គេបាញ់ទម្លាក់ទឹកសមុទ្រក៏ មានដែរ គេរត់ ចាប់ត្រឡប់មកវិញ។ អ្នក ដែលគេចាប់បានគឺគេ កទៅកសាង ឱ្យធ្វើការឱ្យបានម៉ត់ចត់ និងឈប់រត់ទៀត ចំណែកការ ហូបចុក មិនខ្វះទេសាច់ច្រើនណាស់ តែវេទនាធ្វើការបន្ដិចគេហៅ ថាតស៊ូ។ រយៈពេល១២ខែមានកម្មាភិបាល ពីភ្នំពេញទៅទស្សនៈ កិច្ចម្ដង។ នៅខែកក្កាដា ឆ្នាំ១៩៧៧ ស៊្រឺង ចេញពីស្រែ អំបិលទៅ ខេត្ដបាត់ដំបង ទៅធ្វើកងចល័ត នៅស្រុកភ្នំសំពៅ ស្រុកសង្កែ ដែលស៊្រឺង មាននាទីជាប្រធាន កងចល័តថ្នាក់តំបន់ (តំបន់១)។ កាលហ្នឹងគេយកអ្នកទៅពីនីរតីទៅ១០០នាក់ទៅគ្រប់គ្រង ចែកទៅតាមស្រុក តាមរោងចក្រខ្លះ។ ការងារកងចល័តមានដូចជា រែកដីធ្វើទំបន់នៅកាហត ហើយដល់ ខែស្ទូងនាំស្ទូង តាមសហករណ៍ ដឹងតែធ្វើការងារ។ ស៊្រឺង នៅក្រោមតាប៉ែត, ពូប៉ុន និងតាទិត ដែលជាអ្នកដាក់បញ្ជាឱ្យស៊្រឺងប្រាប់ទៅអ្នកនៅក្រោមស៊្រឺង។ ស៊្រឺង យល់ថានៅក្នុងសម័យខែ្មរក្រហម មានចំណុចល្អត្រង់ចេះ ឯកភាពគ្នា មានស៊ីអត់ស៊ី សាមគ្គីគ្នា ហើយមានសីលធម៌ល្អរវាង បុរសនិងស្រ្ដី អត់មានអំពើពុករលួយ។ ស៊្រឺងនៅបាត់ដំបងរហូត ដល់វៀតណាមចូល ស៊្រឺងរត់ទៅសំឡូត ទៅដីថៃ រហូតដល់ឆ្នាំ ១៩៩៣ទើបត្រឡប់មកផ្ទះវិញ ហើយរស់នៅរហូតដល់សព្វថៃ្ង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា