PROMOTING ACCOUNTABILITY
Uong Kim Yin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0069
KRI0069
|
|
ឈ្មោះ :
|
អ៊ួង គឹមយីន
|
|
Last Name :
|
Uong
|
|
First Name :
|
Kim Yin
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
K00357
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10020107, Kratie, Kratie, Busleav, Prek Ta Thoeng
១០០២០១០៧, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំបុស្សលាវ ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពមន្ទីរស២១ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0069 20060318, Prek Ta Thoeng village, Busleav sub-district, Kratie district, Kratie province. Interviewed by Long Dany. Notes: Interviewed with Uong Kim Yan, 60, older brother.
ខេអអាយ០០៦៩ ២០០៦០៣១៨, ភូមិព្រែកតាថឹង ឃុំបុស្ស លាវ ស្រុកក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ួង គឹមយ៉ាន អាយុ៦០ឆ្នាំ ត្រូវ ជាបងប្រុស។
|
|
សេចក្ដីសង្ខេប :
|
អ៊ួង គឹមយីន ហៅ អេន ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ួង គឹមយ៉ាន អាយុ៦០ឆ្នាំ ត្រូវជាបងប្រុស។ យីន មានឪពុកឈ្មោះ អ៊ួង ប្រែង ម្ដាយឈ្មោះ សន សុត មានបងប្អូន១២នាក់ មាន ស្រុកកំណើតនៅភូមិព្រែកតាធឹង ឃុំបុស្ស លាវ ស្រុកក្រចេះ ខេត្ដក្រចេះ។ យីន ធ្លាប់រៀនសូត្របានដល់ថ្នាក់ ទី៧ឪចាស់ឱ នៅសាលាអនុវិទ្យាល័យក្រចេះ។ នៅឆ្នាំ១៩៦៨ យីន បានធ្វើជាគ្រូបង្រៀននៅសាលាបឋម សិក្សាកោះជ្រែក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម ពេលនោះមានកម្លាំងកងទ័ពយួន យៀកកុងចូលមកពេញភូមិ ចូលរួមចលនាជាមួយកម្លាំងខែ្មរ ក្រហម។ នៅឆ្នាំ ១៩៧១ដល់ឆ្នាំ១៩៧៣ មានយន្ដហោះអាមេរិច កាំងបានមកទម្លាក់គ្រាប់បែកមានរណ្ដៅអាបេជាច្រើនកនែ្លង តែភាគច្រើនទម្លាក់ច្រើននៅក្នុងពៃ្រ មានទម្លាក់ក្បែរៗភូមិបន្ដិច បន្ដួចនិងមានគ្រោះថ្នាក់ប្រជាជនខ្លះដែរ។ នៅឆ្នាំ ១៩៧០ យីន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការអំពាវនាវ របស់សមេ្ដចសីហនុ ប្រកាសតាម វិទ្យុឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ កាលនោះ គឹមយ៉ាន ក៏បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាជាមួយ ឈ្មោះយីន ដែរ តែនៅអង្គភាពខុសគ្នា។ នៅឆ្នាំ១៩៧០ យីន អង្គការបញ្ជូនទៅធ្វើការងារនៅ ភូមិភាគឥសាន ហើយបន្ទាប់មកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច បានឃើញឈ្មោះ យីន រួមទាំងអង្គរក្ស ពីរនាក់ជិះម៉ូតូសេអ៊ិល សម្រាកបានមួយយប់ និងព្រឹកឡើង ធ្វើដំណើរទៅខេត្ដស្ទឹងត្រែងភូមិភាគឥសាន។ នៅឆ្នាំ១៩៧៦ មានដំណឹងថា យីន មានប្រពន្ធ ឈ្មោះ សុត ហៅ ឡុត នៅការងារនៅមន្ទីរកាត់ដេរភូមិភាគឥសាន ហើយបានដឹងថា យីន ជាប្រធានរោង ជាងភូមិភាគឥសានដែរ។ នៅឆ្នាំ១៩៧៧៧៨ កម្មាភិបាលនៅតំបន់៥០៥ឈ្មោះ យី ឈ្មោះ គួន ត្រូវអង្គ ការចាប់ខ្លួន ព្រោះអង្គការនៅខាងមជ្ឈិមបានដឹងថា ឈ្មោះ យី ឈ្មោះ គួន បានទៅទាក់ទងវៀតណាម។ ចាំតាំងពីហ្នឹងមក ប្អូន ឈ្មោះ គឹមយីន បាត់ខ្លួនរហូតមកដល់ពេលនេះ សូម្បីតែប្រពន្ធ ឈ្មោះ សុត មិនដឹងជា រស់នៅទីណា តែមានដំណឹងថា នៅរស់ ហើយនៅសល់កូនមួយ។ បើតាមប្រវត្ដិរូបឈ្មោះ អ៊ួង គឹមយីន ហៅ អេន ជាប្រធានរោងជានៅភូមិភាគឥសាន អង្គការចាប់ខ្លននៅឆ្នាំ១៩៧៧ យកមកដាក់នៅមន្ទីរស២១ភ្នំពេញ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”