Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0072
KRI0072
ឈ្មោះ :
អ៊ុង ដេត
Last Name :
Ung
First Name :
Det
Other Name :
ឈ្មោះផ្សេង :
Noeun
នឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I05234
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៤១។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030203, Kratie, Prek Prasap, Chroy Banteay, Keng
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Ta oeun was a chief of division 1.
តាអឿន ជាប្រធានកងពលលេខ១។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0072 20060211, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak and Long Dany. Notes: Interviewed with Yin Sam-un, 53, wife.
ខេអអាយ០០៧២ ២០០៦០២១១, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ និង ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ យិន សំអ៊ុន អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធ។
សេចក្ដីសង្ខេប :
អ៊ុង ដេត ហៅ នឿន ភេទប្រុស កើតឆ្នាំ១៩៤១ បាត់ខ្លួន។ ជួបជាមួយឈ្មោះ យិន សំអ៊ុន អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធ។ ដេត មានឪពុកឈ្មោះ អ៊ុង ឌុច ម្ដាយឈ្មោះ ឈាន។ ដេត មានបងប្អូនតែ ២នាក់ទេ សព្វ ថៃ្ងឪពុកម្ដាយបងប្អូនស្លាប់អស់ហើយ មានស្រុក កំណើតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ដេត ធ្លាប់រៀនសូត្រនៅសាលាបឋមសិក្សាកែង បានត្រឹមថ្នាក់ទី១០ឪចាស់ឱនិងបានបួសជាព្រះ សង្ឃបានចំនួន ពីរវស្សា សឹកមកវិញនៅពេលប្រទេសជាតិកើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ។ នៅឆ្នាំ១៩ ៧១ ដេត បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមការប្រកាសរបស់សេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ។ កាលនោះទាំងបុរស និងនារី មានទឹកចិត្ដស្រឡាញ់សមេ្ដចសីហនុ ហើយខឹងនិងទាហានលន់ នល់ ដែលបានធ្វើរដ្ឋប្រហារ ទោះបីឪពុកម្ដាយហាមឃាត់ក៏មិន ឈ្នះដែរ។ កាលនោះ សំអុន ក៏បានចូលរួម ចលនាខែ្មរក្រហមដែរ ធ្វើជាប្រធាននារីភូមិដើរឃោសនាឱ្យកម្លាំងយុវជនយុវនារី
យល់ពីគោលនយោបាខែ្មរ ក្រហម។ ដេត ត្រូវបានអង្គការ
បញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដកំពង់ចាម។ កាលនោះ ឈ្មោះ សំអុន ក៏នៅខាងកំពង់ចាមដែរ បានស្គាល់ប្រពន្ធកែ ពក ឈ្មោះ សឿន រស់នៅធ្វើការងារ ជាមួយគាត់នៅស្រុកជើញពៃ្រ។ នៅឆ្នាំ១៩៧៤ បានឈ្មោះ ដេត ហៅ នឿន មកសេ្មីអង្គការ ដើម្បីរៀបការ តែពេលនោះសំអុន មិនព្រមយកទេ។ ដេត ក៏បានត្រឡប់ទៅសមរភូមិម្ដងទៀតបានរយៈពេល៨ខែ ត្រឡប់មក វិញម្ដងទៀត នៅក្នុងឆ្នាំ១៩៧៤ដែរ ពេលនោះ ប្រពន្ធកែ ពក ឈ្មោះ សឿន មកនិយាយអង្វរឱ្យយក គ្រួសារឈ្មោះ ដេត ហៅ នឿន មានតួនាទីជាយោធាកាន់វរសេនាតូច ពេលក៏យល់ព្រមរៀប ការពេលនោះតែ ម្ដងឪពុកម្ដាយបងប្អូនមិនបានដឹងទេ។ ពេលរៀបការបានមួយអាទិត្យប្ដីឈ្មោះ ដេត ក៏បានត្រឡប់ទៅ អង្គភាព វិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច មានប្រជាជនជម្លៀសចេញពីភ្នំពេញមករស់នៅ តាមជន បទបានយូរដែរ ក៏ឃើញប្ដីឈ្មោះ ដេត ហៅ នឿន ត្រឡប់មកជួប ប្រពន្ធឈ្មោះ សំអុល នៅស្រុក ជើងពៃ្រ ពេលនោះប្រពន្ធឆ្ងល់ថា ប្ដីគ្មានយករបស់អ្វីមកតាមខ្លួនដូចជាយោធាផេ្សងទៀតដែលគេបានមកលេង ស្រុកកំណើត ដូចជាកែកេះ ម្ជុរ ខោអាវស្អាតជាដើម។ មើលទៅ ដេត ជាមនុស្សសេ្មាះត្រង់ជាមួយអង្គការ អត់របស់ជាកម្មសិទ្ធសួនតួទេ។ ដេត សម្រាកនៅជាមួយប្រពន្ធបាន ពីរថៃ្ងហើយបាននិយាយប្រាប់ប្រពន្ធថា អង្គ ការផ្លាស់ឱ្យទៅនៅកង ពល៣១០ ប្រធានកងពលឈ្មោះ អឿន ដដែល ហើយអង្គការឱ្យ ចុះធ្វើស្រែនៅបឹង សំយ៉ាបនិងម្ដុំកប់ស្រូវមិនមានអាហារហូប ចុកគ្រប់គ្រាន់ទេ។ ដេត បានត្រឡប់ទៅអង្គភាពនៅភ្នំពេញវិញ រហូត ដល់ឆ្នាំ១៩៧៦ ឃើញត្រឡប់មកជួបប្រពន្ធម្ដងទៀត ហើយបានប្រាប់ប្រពន្ធថា ឱ្យទៅសុំសណែ្ដកពីប្រធានសហ ករណ៍ ដើម្បីធ្វើបាញ់ឆែវហូបបានម្ដង ព្រោះឃ្លានណាស់ ពេលនោះ ប្រពន្ធមិនហ៊ានទៅសុំប្រធានសហករណ៍ទេ។ កាលនោះ សំអុល មានកូនមួយហើយ ពេលប្ដីត្រឡប់ទៅភ្នំពេញ មិនយូរប៉ុន្មាន មានដំណឹងថា អង្គការបាន ចាប់ខ្លួនប្ដីឈ្មោះ ដេត ហៅ នឿន យកទៅបាត់ហើយ។ នៅពេលនោះ សំអុល លែងបានធ្វើជា ប្រធាននារី ឃុំទៀតហើយ ព្រោះប្ដីជាប់និន្នាការក្បត់ អង្គការ ចាត់តាំងឱ្យចុះធ្វើស្រែលើកទំនប់ជីកប្រឡាយដូចជាប្រជាជន មូលដ្ឋានដែរ ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៩ សំអុល បាននាំកូនត្រឡប់មករស់នៅស្រុក កំណើតវិញ បាត់តែប្ដីឈ្មោះ ដេត រហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា