Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0076
KRI0076
ឈ្មោះ :
កង សឿន
Last Name :
Kong
First Name :
Soeun
Other Name :
ឈ្មោះផ្សេង :
Rem
រ៉ែម
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I00468
Gender :
ភេទ :
m
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[ Born in the year of the Sheep]
«កើតឆ្នាំមមែ»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030705, Kratie, Prek Prasap, Saob, Prek Rorka
១០០៣០៧០៥, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Associates :
អ្នកពាក់ព័ន្ធ :
Koeun worked with him. Lam was a transporter at office K 55, brought his letter to home.
គឿន ជាអ្នកធ្វើការជាមួយគាត់។ ឡាំ ជាអ្នកដឹកជញ្ជូននៅ មន្ទីរក៥៥ ជាអ្នកយកសំបុត្រមកផ្ទះ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0076 20060215, Prek Rorka village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Kong Sin, 48, younger brother.
ខេអអាយ០០៧៦ ២០០៦០២១៥, ភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ កង ស៊ីន អាយុ៤៨ឆ្នាំ ត្រូវជាប្អូន ប្រុស។
សេចក្ដីសង្ខេប :
កង សឿន ហៅ រ៉ែម ភេទប្រុស អាយុ២៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កង ស៊ីន អាយុ៤៨ឆ្នាំត្រូវជា ប្អូនប្រុស។ សឿន មានឪពុកឈ្មោះ កង សំ ម្ដាយឈ្មោះ សិក ម៉ុល។ សឿន មានបង
ប្អូន៩នាក់ ស្រី៤ ប្រុស៥ មានស្រុកកំណើតនៅភូមិព្រែករកា ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សឿន ធ្លាប់រៀន សូត្រនៅសាលាបឋមសិក្សាប្រលូងត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារនៅឆ្នាំ១៩ ៧០ សាលារៀនទាំងអស់ត្រូវបិទទ្វារដោយសារគ្មានលោកគ្រូបង្រៀន។ បន្ទាប់មកប្រទេសជាតិកើតមាន សង្គ្រាមមានក្រុមចលនាខែ្មរ ក្រហមចូលមកឃោសនាអូសទាញឱ្យកម្លាំងយុវជនចូលពៃ្រដើម្បី
រំដោះជាតិ។ នៅឆ្នាំ ១៩៧១ សឿន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតាមរយៈឈ្មោះ វែន ឈ្មោះ ជ័យ ដែលជា ប្រធានសិល្បៈប្រចាំឃុំសោប។ មុនដំបូង អង្គការចាត់តាំង ឱ្យចូលក្រុមសិល្បៈដើរសមែ្ដងរាំចេ្រÃៈងបទបដិវត្ដក្នុង ន័យចលនាឃោសនានយោបាយឱ្យប្រជាជនយល់ពីមាគ៌ាចលនា
ខែ្មរក្រហម កាលនោះហៅថាឪរណសិរ្សរួបរួម ជាតិដែលមាន សមេ្ដចសីហនុ ជាអ្នកដឹកនាំ។ កាលនោះប្រធានសិល្បៈឈ្មោះ ជ័យ ប្រធានឃុំឈ្មោះ ចាំ និងគណៈស្រុកឈ្មោះ សួន។ នៅឆ្នាំ១៩៧២ សឿន ត្រូវបានអង្គការបញ្ជូនទៅធ្វើជាយោធា ភូមិភាគ បន្ទាប់ មកអង្គការបញ្ជូនទៅសមរភូមិខាងខេត្ដកំពង់ចាម ដើម្បីឡើងវាយជាមួយទាហានលន់ នល់។ នៅក្នុងឆ្នាំ១៩៧៣ សឿន ធ្លាប់មកលេងស្រុកកំណើតវិញ ស្រាប់បានតែបីយប់ ខាងអង្គភាពមកតាមហៅឱ្យ ត្រឡប់ទៅវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញឈ្មោះ សឿន ត្រឡប់ មកលេងស្រុក កំណើតវិញដែរ។ នៅឆ្នាំ១៩៧៦ សឿន បានផ្ញើរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយបងប្អូនតាម រយៈឈ្មោះ ឡាំ ជាយោធានៅឪក៥៥ឱមជ្ឈិមមានទីតាំងនៅភ្នំពេញ ឡាំ មានតួនាទីដឹកជញ្ជូនស្បៀងមកខាងខេត្ដក្រចេះ។ នៅក្នុងសំបុត្របានសរសេរសួរសុខទុក្ខនិងបានប្រាប់ថា សឿន ធ្វើជាយោធានៅក្នុងកងពលលេខ៤ មានតួនាទី កាន់តេអូ នៅភ្នំពេញ។ នៅឆ្នាំ១៩៧៧ សឿន បាត់ដំណឹងឈឹង មិនឃើញទាក់ទងគ្នាទេ ហើយក៏គ្មានផ្ញើរ សំបុត្រមកដែរ។ បើតាមប្រវត្ដិរូបឈ្មោះ កង សឿន ហៅ រ៉ែម ជាយោធា នៅក្នុងកងពល៣១០ភ្នំពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា