Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0079
KRI0079
ឈ្មោះ :
អ៊ុច នាង
Last Name :
Uch
First Name :
Neang
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I03905
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ៣០ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
10050401, Kratie, Snuol, Snuol, Katt Day
១០០៥០៤០១, ខេត្ដក្រចេះ ស្រុកស្នួល ឃុំស្នួល ភូមិកាត់
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0079 20060208, Katt Day village, Snuol sub-district, Snuol district, Kratie province. Interviewed by Chy Terith, Suo Bunsou, and Pheng Pongrasy. Notes: Interviewed with Ty Saman, 65, chief of sub-district.
ខេអអាយ០០៧៩ ២០០៦០២០៨, ភូមិកាត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។ សម្ភាសដោយ ជី ទេរិទ្ធ, សួ ប៊ុនស៊ូ និង ផេង ពង្សរ៉ាស៊ី។ កំណត់សម្គាល់ៈ ជួបជាមួយ ទី សាម៉ន អាយុ៦៥ឆ្នាំ ជាមេឃុំ។
សេចក្ដីសង្ខេប :
អ៊ុយ នាង ភេទប្រុស អាយុ៣០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទី សាម៉ន អាយុ៦៥ឆ្នាំ ត្រូវជាមេឃុំ។ នាង មានឪពុកឈ្មោះ អ៊ុច នង ម្ដាយឈ្មោះ អ៊ុម ស៊ុម មានស្រុកកំណើតនៅភូមិបត់ដៃ ឃុំស្នួល ស្រុកស្នួល ខេត្ដក្រចេះ។ នាង ធ្លាប់រៀនសូត្របានរហូតដល់សាលាអនុវិទ្យាល័យព្រះកុសមៈខេត្ដក្រចេះ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀនមួយចំនួនគ្មានលោគ្រូ អ្នកគ្រូ មកបង្រៀន។ នៅឆ្នាំ១៩៧០ សមេ្ដចសីហនុ បានប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគ៉ដើម្បីរំដោះជាតិឱ្យរួមផុតពី របបលន់ នល់ ដែលមានការជួយគាំទ្រពីសហរដ្ឋអាមេរិច។ នៅឆ្នាំ១៩៧០ នាង បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមនៅក្នុងតំបន់៥០៥ ជាមួយក្រុមកម្លាំងចលនាខែ្មរក្រហម មានឈ្មោះ យ៉ែម មានឈ្មោះ យី មានឈ្មោះ គួន សុទ្ធតែជា សមាជិកតំបន់។ នៅក្នុងឆ្នាំ១៩៧១ ស្រាប់តែឃើញមានកម្លាំង ទាហានយួនយៀក កុងចូលមកដើរពេញភូមិហើយមានបន្ទាយ នៅក្នុងពៃ្រដើរធ្វើការងារជាមួយក្រុមចលនាខែ្មរក្រហម។ ពេលនោះ ក៏មានយន្ដហោះមកពីខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនរងគ្រោះ។ ពេលនោះ
ខាងទា ហានលោកលន់ នល់ ក៏មានទាហានយួនធីវគីមកជួយខាង កម្លាំងទាហានលន់ នល់ ដែរ។ សង្គ្រាមរវាងខែ្មរនិង ខែ្មរហើយបាន ទៅពឹងបរទេសធ្វើកើតមានសង្គ្រាមខែ្មរបាញ់សម្លាប់ខែ្មរជាបន្ដ
បន្ទាប់។ សង្គ្រាម៥ឆ្នាំ បានបញ្ចប់ ទៅ ចូលដល់របបខែ្មរក្រហម ប្រជាជនទាំងអស់ត្រូវបានអង្គការប្រមូលទ្រព្យសម្បត្ដិដាក់រួមនិងធ្វើការងារស្រែ ចម្ការលើកទំនប់ជីកប្រឡាយ។ នាង ជាកម្លាំងចលនា ខែ្មរក្រហម ធ្វើកាងារនៅក្នុងសមាជិកស្រុក ផ្នែករដ្ឋបាល តាំងពីឆ្នាំ១៩៧៣ រហូតដល់ឆ្នាំ១៩៧៨ អង្គការចាប់ខ្លួនតែម្ដង។ ដោយសារខាងគណៈមជ្ឈិមគិតថា កម្មាភិ បាលនៅតំបន់៥០៥ក្បត់ ហើយបានចាប់ញកម្មាភិបាលជាច្រើន នៅពេលកម្មាភិបាល មកពីភូមិភាគនិរតីចូលមក គ្រប់គ្រងនៅក្នុងតំបន់៥០៥ ខេត្ដក្រចេះ។ អ៊ុយ នាង តាំងពីអង្គការចាប់ខ្លួនរហូតមក ដល់ពេលនេះគ្មានបាន ទទួលដំណឹងអ្វីទាំងអស់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា