Document thumbnail
Personal Info
ID: KRI0080
Name
ឈ្មោះ
Orn Than
អ៊ន ថន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
KRI0080 20060220,Kampong Kor village, Kompong Kor sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Orn Than, 48, non biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៨០ ២០០៦០២២០, ភូមិកំពង់គ ឃុំកំពង់គ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ អ៊ន ថន អាយុ៤៨ឆ្នាំ ក្រៅប្រវត្តិ រូប។
Date of Birth
[ Born in the year of the Dog]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«កើតឆ្នាំច»
Home Village
10030303, Kratie, Prek Prasap, Kampong Kor, Kampon
ទីកន្លែងកំណើត
១០០៣០៣០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំកំពង់គរ
Join KR
1974????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៤????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Ta Oeun was a chief of division 310. Au was a chief of battalion. Huon, Pheap and Len were chief of
អ្នកដឹកនាំ
តាអឿន ជាប្រធានកងពល៣១០។ អូន ជាប្រធាវរសេនាតូច។ ហួន, ភាព និង ឡែន ជាអនុប្រធានសេនាធំទី១។ អៀង ជា ប្រធានអនុ
Associates
My and Khet were a soldier with him on Prey Sangke mountain in Kampong Cham province. At last 1975 h
អ្នកពាក់ព័ន្ធដទៃទៀត
មី និងខែត ជាអ្នកទៅធ្វើយោធាជាមួយគាត់ នៅលើភ្នំពៃ្រសង្កែ ខេត្ដកំពង់ចាម។ នៅចុងឆ្នាំ១៩៧៥ គាត់ធ្លាប់ទៅទទួល
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ន ថន ភេទប្រុស អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ថន មាន ប្រពន្ធឈ្មោះ ផាន់ មានកូនចំនួន៥នាក់ សព្វថៃ្ង រស់នៅភូមិកំពង់គ ឃុំកំពង់គ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ថន មានឪពុកឈ្មោះ ជួង ម្ដាយឈ្មោះ គុណ មានបងប្អូន៥នាក់ស្រី១ប្រុស៤។ ថន ធ្លាប់បានសូត្រត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋមសិក្សា កំពង់គ។ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ សាលារៀនបិទទ្វារលែងមានលោកគ្រូមកបង្រៀន។ នៅ ពេលឈប់រៀនមកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយនិង ឃ្វាលក្របី។ បន្ទាប់ពីរដ្ឋប្រហារហើយ ស្រាប់តែ ឃើញមាន កម្លាំងចលនាខែ្មរក្រហមចូលមកនៅក្នុងភូមិនិងមានទាហានវៀតកុងចូលសហការជាមួយកម្លាំងចលនា ខែ្មរក្រហមដែរ។ ពេលនោះ កម្លាំងទាហានលន់ នល់ មិនហ៊ានចូលមកក្នុងភូមិឃុំទេ ហ៊ានតែ ត្រឹមផ្សារនិងទីប្រជុំ ជន។ ពេលនោះសង្គ្រាមចាប់កើតមានឡើង មានយន្ដហោះមកទម្លាក់គ្រាប់ភាគច្រើនទម្លាក់តែក្នុងពៃ្រទេ មិនសូវ មានមនុស្សគ្រោះថ្នាក់ដោយសារគ្រាប់បែកទេ។ នៅឆ្នាំ១៩៧៣ លែងឃើញមានទាហានយួនយៀកកុងនៅក្នុង ភូមិទៀតហើយ យន្ដហោះក៏លែងមកទម្លាក់គ្រាប់ទៀត។ នៅឆ្នាំ១៩៧៤ ថន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម តាមរយៈឈ្មោះ ស៊ ជាមេឃុំ។ ថន ចូលមុនដំបូងនៅខាងសិល្បៈមិនទាន់ចូល ធ្វើជាយោធាទៅសមរ ភូមិមុខទេ។ ប្រជាជននៅធ្វើធ្វើ ប្រវ៉ាស់ដនៃៅឡើយទេ មិនទាន់កើតមានសហករណ៍ទេ ទោះបីយើងរស់នៅក្នុង តំបន់រំដោះក៏ដោយ ព្រោះសង្គ្រាមមិន ទាន់ចប់។ ថន ធ្វើជាសិល្បៈលេងរាំចេ្រÃៈងនៅក្នុងន័យនយោបាយ ឃោស នាពីគោលនយោបាយខែ្មរក្រហមល្អចេះស្រឡាញ់ ប្រជាជនឱ្យស្អប់ខ្ពើមពួកនាទុនម្ចាស់ដី។ នៅក្នុងឆ្នាំ១៩៧៤ ហ្នឹងដែរ ថន អង្គការបញ្ជូនទៅធ្វើជាយោធាវិញ ជាមួយឈ្មោះ ម៉ី ឈ្មោះ ខែត អង្គការបញ្ជូនទៅដល់លើភ្នំ ពៃ្រសង្កែ ខេត្ដកំពង់ចាម។ ថន បានចូលសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំវត្ដ ជើងពៃ្រ ចេះតែ វាយរំកិលរហូតកម្លាំងទាហានលន់ នល់ ចេះតែដក ថយបន្ដិចម្ដងៗពេលនោះមានរបួសនិងស្លាប់ច្រើនដូចគ្នាទាំង ទាហានលន់ នល់ និងកម្លាំងយោធាខែ្មរក្រហម។ ថន ពេលនោះ មានជំងឺគ្រុនចាញ់សម្រាកនៅមន្ទីរពេទ្យជើង ពៃ្រចំនួនបីខែបាន ឡើងសមរភូមិបន្ដទៀត។ ថន នៅក្នុងកងពលទី១ វរសេនាធំ លេខ៥៧ វរសេនាតូចលេខ ១១៧ ប្រធានកងពលឈ្មោះ អឿន វាយចូល ភ្នំពេញតាមផ្លូវជាតិលេខ៥ តាមព្រែតាទែន ព្រែកព្នៅ រហូត បានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ពេលនោះប្រជាជននាំគ្នាជាបន្ដបន្ទាប់ទាល់តែអស់ពីទីក្រុង ភ្នំពេញ។ ថន អង្គការបានចាត់តាំងឱ្យមកស្នាក់នៅម្ដុំវត្ដភ្នំ ហើយកងពល ទីបានផ្លាស់ទៅជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ តាអឿន។ នៅក្នុងឆ្នាំ១៩៧៥ ថន មុនដំបូងអង្គការចាត់ តាំងឱ្យយាមនៅជិតស្ថានទូត បារាំង បន្ទាប់មកទៀតអង្គការ បញ្ជូនទៅទួលគោកនិងចុះធ្វើស្រែនៅបឹងសំយ៉ាប គ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅក្នុងខែ១២ ឆ្នាំ១៩៧៥ ថន ត្រូវបានអង្គការចាត់តាំងឱ្យទៅខេត្ដសៀមរាប ដើម្បីទទួល ប្រធានកំម្មុយនីស្ដ ចិនលោក ជូ អេនឡាយទៅទស្សនៈកិច្ចអង្គរ វត្ដខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៦ ថន អង្គការបញ្ជូនមកធ្វើការ ងារដំាបនែ្លនៅច្រាំងចំរេះ។ នៅឆ្នាំ១៩៧៧ អង្គការប្រជុំថា ប្រធានកងពលឈ្មោះ អឿន ក្បត់អង្គការបាន ចូលដៃចូលជើងជា មួយសេអ៊ីអា។ នៅឆ្នាំ១៩៧៩ ថន បានរត់ចូលពៃ្រជាមួយ កម្មាភិបាលខែ្មរក្រហមជាច្រើន រត់ទៅដល់អមលាំងខេត្ដកំពង់ស្ពឺ ជួបការលំបាកពេកក៏រកផ្លូវមកស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សជាច្រើនយកទៅដាក់គុកនិង សម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា