Document thumbnail
Personal Info
ID: KRI0081
Name
ឈ្មោះ
Im Ry
អ៊ីម រី
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I03667, I05297
Source Interview
KRI0081 20060303, Chambakk 2 village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Thao Ry, 59, biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៨១ ២០០៦០៣០៣, ភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ថោ រី អាយុ៥៩ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្តិរូប។
Date of Birth
[Present aged: 59]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្ន អាយុ ៥៩ ឆ្នាំ»
Home Village
10030102, Kratie, Prek Prasap, Chambakk, Chambakk
ទីកន្លែងកំណើត
១០០៣០១០២, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៥០២ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
Ta Choeun was a chief of region. San was a deputy chief of region. Thuch was a chief of zone 304. Ya
អ្នកដឹកនាំ
តាជឿន ជាប្រធានតំបន់។ សាន ជាអនុប្រធានតំបន់។ ធុច ជាប្រធានភូមិភាគ៣០៤។ យ៉ន ជាប្រធានផ្នែក។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ីម រី ហៅ ភិន ភេទប្រុស អាយុ៥៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រី មានប្រពន្ធឈ្មោះ ឡេង អាយុ៥៤ឆ្នាំ មានកូនចំនួន២នាក់ ប្រកបមុខរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្ដ ក្រចេះ។ រី មានឪពុកឈ្មោះ ថោ ម្ដាយឈ្មោះ យុត។ រី ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅ សាលាបឋមសិក្សាឫស្សីកែវ ឈប់រៀននៅឆ្នាំ១៩៦៨ ដោយសារតែជីវភាពគ្រួសារ។ រី មកនៅផ្ទះជួយធ្វើ ការងារឪពុកម្ដាយបានមួយឆ្នំាក៏សមេ្រចិត្ដបួសជាព្រះសង្ប បានមួយវស្សាទទួលប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋប្រហារនៅឆ្នាំ១៩៧០។ ពេលនោះមានខែ្មរក្រហម ចូលមកឃោសនាពេញភូមិហើយគោលនយោបាយ ខែ្មរក្រហមមិនចង់ឱ្យមានលោកសង្បទេ លោកសង្បពិបាក ដើរបិណ្គបាតណាស់ ក៏សមេ្រចិត្ដសឹកមកវិញតែម្ដង។ នៅឆ្នាំ១៩៧៣ រី បានស្ម័គ្រចិត្ដបម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ សាង ឈ្មោះ សុច ឈ្មោះ ថង់។ រី ចូលដំបូងនៅក្នុងតំបន់៥០៥ ខេត្ដក្រចេះ អង្គការចាត់តាំង ឱ្យដើរបបេ្រÃៈនកេ្មងៗនិងដើរអប់រំគោលនយោ បាយបំផុសឱ្យ កម្លាំងយុវជនចូលបម្រើប្រទេសជាតិ។ នៅក្នុងឆ្នាំ១៩៧៤ រី អង្គការបញ្ជូនមកធ្វើជាយោធានៅ តំបន់ ក្នុងខេត្ដកំពង់ចាម នៅក្នុងភូមិភាគ៣០៤ ប្រធានភូមិភាគឈ្មោះ ធុច។ កាលនោះសង្គ្រាមកើតឡើងជា មួយទាហានលន់ នល់ តែ រី មិនបានចូលប្រឡូកក្នុងសមរភូមិទេ មានតួនាទីដើរអប់រំប្រជាជន និងនៅខាងថត ចម្លងឯកសារចែកចាយទៅដល់ស្រុក តំបន់ភូមិភាគ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច រី អង្គការបញ្ជូនមកភ្នំពេញ នៅក្នុងកងពល៥០២។ នៅឆ្នាំ១៩៧៦ រី អង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅម្ដុំ អន្លង់ក្ងានគ្មានអាហារហូបចុកគ្រប់គ្រាន់។ បន្ទាប់មកទៀត រី មានជំងឺឈឺហើមជើងមកដេកសម្រាកនៅមន្ទីរ ពេទ្យអង្គឌួង អស់រយៈពេល២ខែ។ នៅឆ្នាំ១៩៧៧ មានកម្មាភិបាលយោធា ឈ្មោះ អឿន ឈ្មោះ ធុច អង្គការចាប់ខ្លួនយកទៅបាត់ទៅអង្គ ការបានហៅយោធានៅក្នុងភ្នំពេញទាំងអស់មកប្រជុំនៅស្ដាតអូរឡាំពិច។ ពេលនោះអង្គការបានប្រកាសថា ប្រធានកងពល ៣១០ឈ្មោះ អឿន បានក្បត់អង្គការហើយបានចូលចលនាជា មួយខ្សែសេអ៊ីអា។ នៅក្នុងឆ្នាំ១៩៧៧ មានកម្មាភិបាល យោធាមកពីភូមិភាគនិរតីមកគ្រប់គ្រងវិញ។ នៅឆ្នាំ ១៩៧៨ រី ត្រូវបានអង្គការយកទៅលុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ពេលទៅដល់អង្គការចាត់តាំង ឱ្យវាយបំបែកថ្មភ្នំ តែមុននិងវាយ ភ្នំ អង្គការបានបញ្ជាឱ្យយកម៉េ្សៅមានជាតិផ្ទុះយកទៅកប់ក្នុង ថ្មីហើយចុចឱ្យផ្ទុះ ដើម្បីបំបែកថ្ម។ រី បានឃើញក្រុមបចេ្ចកទេស ជាជនជាតិចិនប្រហែលជា៣០០នាក់ មកបញ្ជាកងយោធាខែ្មរ យើងឱ្យធ្វើការងារតាមបញ្ជារបស់វា ហើយមានអ្នកបកប្រែ ចិនដែរ។ នៅក្នុងព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង មានកម្មករ ជាយោធារាប់មុឺននាក់ ចូលធ្វើការ។ មានពេលខ្លះក៏មានកម្មករមួយ ចំនួនអង្គការហៅឡើងឡានយក ទៅបាត់ដែរ។ នៅក្នុងព្រលាន យន្ដហោះតាមអ្នកបកប្រែភាសាចិននិយាយប្រាប់ថា ព្រលានយន្ដ ហោះនេះជា ព្រលានយន្ដហោះសម្រាប់យោធា ហើយមានភ្នំមួយ ចំនួនត្រូវបានខាងបចេ្ចកទេសជនជាតិចិនចោះភ្នំធ្វើជារូង សម្រាប់ចូលចកយន្ដហោះទៀតផង។ នៅក្នុងព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង ធ្វើការងារលំបាកតែគ្មានអាហារ ហូបចុក គ្រប់គ្រាន់ទេ មានមនុស្សមួយចំនួនធំបានបាត់ខ្លួន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូល មកបានឃើញជនជាតិចិននាំគ្នា ឡើងឡានក្រុងមុនគេធ្វើដំណើរតាមផ្លូវជាតិលេខ៥សំដៅទៅខេត្ដបាត់ដំបង។ ពេលនោះកម្លាំងកម្មករមួយចំនួននាំគ្នារត់ចូល ពៃ្រជាមួយកម្មាភិបាលខែ្មរក្រហមបន្ដទៀត ខ្លះរត់សំដៅស្រុក កំណើតវិញ។ រី ហៅ ភិន បានរត់ចូលពៃ្រមួយរយៈពេល ខ្លីក៏រត់មកស្រុកកំណើតវិញ នៅឆ្នាំ១៩៧៩។
Activity Witness
He saw that some people who worked with him, they had some mistage, was disappeared.
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្លាប់ឃើញអ្នកដែលធ្វើការជាមួយគាត់ ពេលមានកំហុស បន្ដិចបន្ដួច ក៏បាត់ខ្លួនរហូតទៅ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា