Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0086
KRI0086
ឈ្មោះ :
ងី ផាត
Last Name :
Gny
First Name :
Phat
Other Name :
ឈ្មោះផ្សេង :
Voeun
វឿន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I02467
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥១។
Home Village :
ភូមិកំណើត/ទីលំនៅ :
10030203, Kratie, Prek Prasap, Chroy Banteay, Keng
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពយោធា ខេត្ដក្រចេះ។
តំបន់ DK 75-79 :
តំបន់«៥០៥»ក្រចេះ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0086 20060210, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Im Chann Sokh, 40, younger sister.
ខេអអាយ០០៨៦ ២០០៦០២១០, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈជួបជាមួយ អ៊ឹម ចាន់សុខ អាយុ៤០ឆ្នាំ ត្រូវ
ជាប្អូនស្រី។
សេចក្ដីសង្ខេប :
ងី ផាត ហៅ វឿន ភេទប្រុស កើតឆ្នាំ១៩៥១ បាត់ខ្លួន។ ជួបជាមួយឈ្មោះ អ៊ឹម ចាន់សុខ អាយុ៤០ឆ្នាំ ត្រូវជាប្អូនស្រី។ ផាត មានឪពុកឈ្មោះ អ៊ឹម អ៊ី ម្ដាយឈ្មោះ សៅ អ៊ឺង មានបងប្អូន៨ នាក់ មានស្រុក កំណើតនៅភូមិកែវ ឃុំជ្រោយបន្ទាយ ស្រុកព្រែក ប្រសប់ ខេត្ដក្រចេះ។ ផាត ធ្លាប់បានរៀនសូត្រនៅសាលា បឋមសិក្សាវត្ដសោកលើត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀន ដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេស ជាតិកើតមានសង្គ្រាម មានក្រុមចលនាខែ្មរក្រហមចូលមក ឃោសនាក្នុងភូមិ។ នៅឆ្នាំ១៩៧០ ស្ម័គ្រចិត្ដ ចូលបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ ជួន និង ចន។ ផាត ត្រូវបានអង្គការ
បញ្ជូនឱ្យធ្វើជាយោធាខែ្មរ ក្រហមចូលសមរភូមិវាយជាមួយ ទាហានលន់ នល់។ ឪពុកម្ដាយបងប្អូនមិនបានដឹងថា ផាត អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនបានដឹងថា រស់នៅទីណាដែរ។ ប្រហែលជានៅឆ្នាំ១៩៧៧ ស្រាប់តែឃើញគាត់ត្រឡប់មកលេងផ្ទះវិញ ហើយមានទឹកមុខមិនសប្បាយចិត្ដ ទេ ហើយបាននិយាយ ប្រាប់ឪពុកម្ដាយថា ពេលវាយបែកភ្នំពេញ ហើយអង្គការចាត់តាំង ឱ្យធ្វើជាយោធាការ ពារព្រំដែននៅក្នុងខេត្ដមណ្គលគីរី មានឋានៈជាប្រធានវរសេនាធំ ឥឡូវអង្គការបានផ្លាស់ឱ្យមកធ្វើការនៅក្នុងខេត្ដ ក្រចេះវិញ តំបន់៥០៥ មានឋានៈដដែល។ ផាត មកមិនឃើញមានកាំភ្លើងខ្លីវែងមកជា មួយទេ ដោយប្រាប់ ថា អង្គការរកចាប់ខ្លួន ព្រោះកម្មាភិបាល ធំៗចាប់យកទៅបាត់អស់ហើយ ពេលនេះឆេ្លÃៈតមក ប្រាប់ឪពុកម្ដាយ បងប្អូនឱ្យហើយ ពេលនោះឪពុកជួយឱ្យយោបល់ កូនឈ្មោះ ផាត ភ្លាមថា បើចឹងកូនភាសខ្លួនទៅវៀតណាម ពេលនោះ ផាត និយាយតវិញថា យើងធ្វើជាមេគេផង យើងរត់ធ្វើអី តាមដំណើរទៅ។ ផាត មិនបាននៅ សម្រាកទេ ព្រោះអង្គការតាមដានរហូតក៏លាឪពុកម្ដាយត្រឡប់មកវិញ ស្រាប់តែបាត់ដំណឹងរហូតមកដល់ពេល នេះតែម្ដង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា