Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0087
KRI0087
ឈ្មោះ :
ម៉ែន គឹម
Last Name :
Men
First Name :
Kim
Other Name :
ឈ្មោះផ្សេង :
Leng
ឡេង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I02191
Gender :
ភេទ :
f
ស្រី
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
1003???? Kratie, Prek Prasap, Chroy Ampil, Chroy T
១០០៣???? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយអំពិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរពេទ្យព្រះកេតុមាលា ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
ពេទ្យ
Superiors :
ថ្នាក់លើ :
Ta Oeun was a chief of division 1. Voeun was a chief of her. Vin was a chief of hospotal P-49.
តាអឿន ជាប្រធានកងពលលេខ១។ វឿង ជាប្រធានរបស់គាត់។ វិន ជាប្រធានពេទ្យព៤៩។
Associates :
អ្នកពាក់ព័ន្ធ :
Savoeun was a medic with her
សារឿន ជាអ្នកចូលធ្វើពេទ្យ យោធានជាមួយគាត់។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0087 20060303, Chroy Thma village, Chroy Ampil sub-district, Prek Prasap district, Kratie province. Interviewed by Sok Vannak. Notes: Interviewed with Men Kim, 49, biography owner.
ខេអអាយ០០៨៧ ២០០៦០៣០៣, ភូមិជ្រោយថ្ម ឃុំជ្រោយ អំពិល ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ សុខ វណ្ណៈ។ កំណត់សម្គាល់ៈ ជួបជាមួយ ម៉ែន គីម អាយុ៤៩ឆ្នាំ ត្រូវជាម្ចាស់ប្រវត្តិរូប។
សេចក្ដីសង្ខេប :
ម៉ែន គីម ហៅ ឡេង ភេទស្រី អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ គីម មានប្ដីឈ្មោះ អូ មានកូនចំនួន៥នាក់ ប្រកបមុខរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិជ្រោយថ្ម ឃុំជ្រោយអំពិល ស្រុកព្រែក ប្រសប់ ខេត្ដក្រចេះ។ គីម មានឪពុកឈ្មោះ ម៉ែន ថៃ ម្ដាយឈ្មោះ នឹម ញិត មានបងប្អូន៤នាក់ស្រី១ប្រុស៣។ គីម ធ្លាប់បាន រៀនសូត្រនៅសាលាបឋមសិក្សាជ្រោយអំពិលត្រឹមថ្នាក់ទី១០ឪចាស់ឱ។ នៅឆ្នាំ១៩៧០ ពេលនោះកើតមានរដ្ឋ ប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្មកើត ឡើងជ្រួលច្របល់ពេញភូមិស្រុកក៏ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយវិញ ណាមួយគ្មានសាលាណាហ៊ានបង្រៀនផង។ នៅឆ្នាំ១៩៧០ គីម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការឱ្យហាត់ក្បួនយោធា រៀនលូនក្រាបតែហាត់ កាំភ្លើងឈើសិន ពេលហាត់រៀនចប់បានចូលធ្វើជាកងឈ្លប ហៅកងស្វ័យត្រាណ។ នៅឆ្នាំ១៩៧១ បានផ្លាស់ ទៅខាង សិល្បៈវិញ សេ្លÃៈកពាក់ខោអាវខ្មៅ សិល្បៈពេលនោះរាំចេ្រÃៈង តែចំរៀងបដិវត្ដអត់យកបទពីដើមមក ចេ្រÃៈងទេ ហើយសំដែង សិល្បៈក្នុងន័យឃោសនា។ នៅឆ្នាំ១៩៧៣ បានអង្គការចាត់ តាំងឱ្យចូលសមរភូមិវាយ ជាមួយទាហានលន់ នល់។ គីម មានតួនាទីជាយោធាពេទ្យ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ គីម រៀនមុខវិជ្ជាពេទ្យដំបូង មានរៀនអក្សរខែ្មរផង ហើយពេលរៀនមិនទាន់បូមថ្នាំទៅចាក់លើមនុស្សភ្លាមទេ មុនដំបូងចាក់ទៅលើដើមចេក បន្ទាប់មកចាក់ទៅលើសត្វឆែ្កា បន្ទាប់មកបានចាក់ទៅលើមនុស្ស។ គីម មិនត្រឹមតែ ធ្វើពេទ្យទេ ហ៊ានស្ពាយកាំភ្លើងចូលសមរភូមិវាយជាមួយទាហានលន់ នល់ ថែមទៀត។ នៅឆ្នាំ១៩៧៤ គីម បានឡើងសមរភូមិនៅម្ដុំព្រែក ក្កាាម ពេលនោះឃើញយោធាខែ្មរក្រហមស្លាប់និងរបួស ច្រើនមែនទែន ព្រោះ គ្រាប់កាំភ្លើងដូចបាចអង្កាមចឹង។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ គីម បានវាយចូលដល់ទីក្រុង ភ្នំពេញតែម្ដង ពេលនោះឃើញប្រជាជននាំគ្នាចេញជា បណ្ដើរៗហើយ ប្រជាជនសេ្លÃៈកពាក់ខោវអាវធម្មតា ខុសពីកង កម្លាំង យោធាខែ្មរក្រហម។ ពេលនោះមានប្រជាជនខ្លះនាំគ្នា ទៅផ្សារធម្មតា មានរបស់របរលក់មានគុយទាវហូបដែរ តែព្រឹកសែ្អកឡើងមានផែនការត្រូវតែជម្លៀសប្រជាជនឱ្យ ចេញអស់ក្នុងរយៈពេលបីថៃ្ង ពេលនោះប្រជាជន ច្រើនកុះករ នាំគ្នាចេញទៅជាយក្រុងសំដៅរកកនែ្លងរាងៗខ្លួន។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គ ការបានបែងចែកកង ពល មានកងពលពិសេស មានកងពលមជ្ឈិម មានកងពលសម្រាប់ សេនាធិការ មានកង ពលខ្លះដូឈ្មោះដូចជាកងពលទី១ទៅ ជាកងពល៣១០វិញ តែប្រធានកងពលឈ្មោះ អឿន ដដែល។ នៅឆ្នាំ ១៩៧៥ គីម បានធ្វើការងារនៅក្នុងមន្ទីរពេទ្យ ព្រះកេតុមាលា ព្យាបាលជំងឺទូទៅ ពេលនោះក៏មានវិជ្ជបណ្គិតជា ជនជាតិចិនមកបង្រៀនវះកាត់ដែរ។ នៅឆ្នាំ១៩៧៧៧៨ មានពេទ្យជាជនជាតិចិនមកជួយព្យាបាលយោធា របួសជាច្រើនរាប់ពាន់នាក់ដែលបញ្ជូនមកពីព្រំដែនវៀតណាម មកពីភូមិភាគបូព៌ា កាលនោះប្រទេសយើងវាយ ជាមួយ ប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៨ គីម បានដឹងថា កម្មាភិបាលមួយចំនួនអង្គការហៅរៀនសូត្រ ហើយបាត់ខ្លួន ដូចជាឈ្មោះ មិត្ដចា គ្រាន់តែខុសពាក្យសម្ដីអង្គការយកទៅ វាយចោល។ នៅឆ្នាំ១៩៧៩ គីម បានរត់ចូលពៃ្រជាមួយ កម្មាភិបាលពេទ្យដូចគ្នាបានមួយរយៈជួបការលំបាកពេកក៏រកផ្លូវត្រឡប់មកស្រុកកំណើតវិញ។
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅវាយចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា