PROMOTING ACCOUNTABILITY
Sorn Chin
| Personal Info | |||||
| ID: | KRI0089 | ||||
|
Name
ឈ្មោះ
|
Sorn Chin
សន ជីន
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I00976 |
||||
Source Interview |
KRI0089 20060303, Anhchanh village, Da sub-district, Kratie district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Khin Cheakk, 61, older brother. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០០៨៩ ២០០៦០៣២០, ភូមិអញ្ចាញ ឃុំដា ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់ សម្គាល់ៈ ជួបជាមួយ ឃិន ជាក់ អាយុ៦១ឆ្នាំ ត្រូវជាបងប្រុស បង្កើត។
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
កើតឆ្នាំ១៩៤៦។
|
||||
|
Home Village
|
10020301, Kratie, Kratie, Da, Ang-chanh
|
||||
|
ទីកន្លែងកំណើត
|
១០០២០៣០១, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំដា ភូមិអញ្ជាញ
|
||||
|
Join KR
|
1972???
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧២???
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
អឿន។
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សន ជីន ភេទប្រុស កើតឆ្នាំ១៩៤៦ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឃិន ជាក់ អាយុ៦១ឆ្នាំត្រូវជាបងប្រុស។ ជីន មានឪពុកឈ្មោះ ពិន សន ម្ដាយឈ្មោះ អុង យ៉ាន់ មានបងប្អូន៧នាក់ស្រី១ប្រុស៦ មានស្រុក កំណើតនៅភូមិអញ្ចាញ ឃុំដា ស្រុកក្រចេះ ខេត្ដក្រចេះ។ ជីន ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សាស្ពាន បានត្រឹមថ្នាក់ទី១០ឪចាស់ឱ។ ជីន ឈប់រៀនដោយសារ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ នៅឆ្នាំ១៩ ៧០ ប្រទេសជាតិចាប់កើតមានសង្គ្រាម សាលារៀនត្រូវបិទទ្វារគ្មាន លោកគ្រូអ្នកគ្រូមកបង្រៀន។ នៅឆ្នាំ១៩ ៧០ បន្ទាប់ពីកើត មានរដ្ឋប្រហារ ស្រាប់តែឃើញទាហានយួនយៀកកុងចូលមក ក្នុងដើរធ្វើការជាមួយក្រុម ចលនាខែ្មរក្រហម រហូតដល់ឆ្នាំ១៩៧៣ បាត់ទាហានយួនយៀកកុងទៅវិញអស់។ នៅឆ្នាំ១៩៧២ ជីន បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការចាបត់ តាំងឱ្យធ្វើជាកងឈ្លប យាមប្រចាំភូមិឃុំទាំងយប់ ទាំងថៃ្ងខ្លាចមាន គិញខាងទាហានលន់ នល់។ នៅក្នុងឆ្នាំ១៩៧៣ ភូមិនេះរស់នៅ ក្នុងទឹកដីរំដោះ អង្គការចាត់តាំង ឱ្យប្រជាជនធ្វើស្រែប្រវាស់ដៃគ្នា មានន័យថា បានផលស្រូវមកដាក់រួមហើយចែកគ្នាវិញទៅ តាមគ្រួសារតិចឬ ច្រើនមិនទាន់បង្កើតជាសហករណ៍ទេ។ នៅឆ្នាំ១៩៧៣ ជីន ត្រូវបានអង្គការបញ្ជូនឱ្យទៅធ្វើជាយោធា ខាងខេត្ដ កំពង់ចាម ចូលសមរភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច មិនឃើញឈ្មោះ សន ជីន មកលេងស្រុកកំណើតវិញទេ។ នៅឆ្នាំ១៩៧៦ បានឃើញឈ្មោះ សន ជីន មកលេងស្រុក កំណើតបានចំនួនពីរថៃ្ងហើយបាននិយាយប្រាប់ថា ធ្វើជាយោធា នៅកងពល៣១០ភ្នំពេញ។ ពេលមកដល់ ជីន មិនបានទៅប្រាប់ឱ្យប្រធានសហករណ៍ឱ្យបានដឹងទេ ពេលនោះតាមផ្ទះក៏គ្មានបាយ ហូបដែរ ព្រោះអង្គការឱ្យហូបរួមតាមសហករណ៍ទាំងអស់គ្នា ពេលចង់បានបាយហូបត្រូវប្រធានកងប្រធានសហករណ៍ដឹង សួរសំបុត្រ បើយើងគ្មានសំបុត្រអត់មានពីណាហ៊ានទទួលទេ។ ពេលនោះ ជីន ក៏បានត្រឡប់មកភ្នំពេញវិញបាត់ ដំណឹងរហូត មកដល់ពេលនេះ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”