PROMOTING ACCOUNTABILITY
Kit Seou
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0092
KRI0092
|
|
ឈ្មោះ :
|
គិត សៅ
|
|
Last Name :
|
Kit
|
|
First Name :
|
Seou
|
|
Other Name :
ឈ្មោះផ្សេង :
|
Seou
សៅ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I04706
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ Born in 1939]
«កើតឆ្នាំ១៩៣៩»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10020905, Kratie, Kratie, Kratie, Wat
១០០២០៩០៥, ខេត្ដក្រចេះ ស្រុកក្រចេះ ឃុំក្រចេះ ភូមិវត
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពស២១ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0092 20060304, Wat village, Kratie sub-district, Kratie district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewd with Keou Yy, 65, wife.
ខេអអាយ០០៩២ ២០០៦០៣០៤, ភូមិវត្ត ឃុំក្រចេះ ស្រុក ក្រចេះ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់ សម្គាល់ៈ ជួបជាមួយ កៅ យី អាយុ៦៥ឆ្នាំ ត្រូវជាប្រពន្ធ។
|
|
សេចក្ដីសង្ខេប :
|
គិត សៅ ភេទប្រុស កើតឆ្នាំ១៩៣៩ បាត់ខ្លួន។ ជួបជាមួយឈ្មោះ កៅ យី អាយុ៦៥ឆ្នាំ ត្រូវជាប្រពន្ធ។ សៅ មានឪពុកឈ្មោះ គិត ហេង ម្ដាយឈ្មោះ ព្រំ នាង។ សៅ មានបងប្អូន៧នាក់ស្រី៤ប្រុស៣ មានស្រុក កំណើតនៅភូមិវត្ដ ឃុំក្រចេះ ខេត្ដក្រចេះ។ សៅ ធា្លប់រៀនសូត្របានខ្ពស់ រៀនចប់នៅសាលាវិទ្យាល័យ ក្រចេះ រហូតបន្ដទៅរៀននៅខេត្ដកំពង់ចាម។ សៅ ប្រឡងជាប់ឌីប្លូម ជាប់បាក់ឌុច មានសញ្ញាប័ត្រជាច្រើន ទៀតដូចជា សញ្ញាប័ត្រ សាស្រ្ដាចារ្យគណិតសាស្រ្ដ សញ្ញាប័ត្រមធ្យមសិក្សាបឋមភូមិ សញ្ញាប័ត្រ គ្រូបង្រៀន ប្រកាសនីយប័ត្រ ហើយចេះមកធ្វើជា គ្រូបង្រៀននៅស្រុកព្រែប្រសប់ខេត្ដក្រចេះ រួមបានឡើងធ្វើជា នាកសាលា ស្រុកព្រែកប្រសប់។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម កើតមានបាតុកម្ម។ នៅឆ្នាំ១៩៧០ សៅ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម តាមរយៈឈ្មោះ រស់ រហូតដល់ឆ្នាំ១៩៧១ បានចូលជាបក្ខជនពេញសិទ្ធតាមរយៈគណៈតំបន់៥០៥ឈ្មោះ យី។ សៅ បានរៀបការ ជាមួយឈ្មោះ កៅ យី តាំងជំនាន់សង្គម រាស្រ្ដនិយម ដល់ជំនាន់ខែ្មរក្រហមឆ្នំា១៩៧៥ មានកូនរហូតដល់ ទៅ៥ នាក់ហើយ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ប្រជាជនទាំងអស់ អង្គការប្រមូលម្ដុំឱ្យធ្វើ ការងាររួមនិងហូបបាយរួមតាមសហករណ៍។ នៅក្នុងរបបខែ្មរ ក្រហម សៅ មានតួនាទីជាច្រើនដូចជាកាន់ខាង ផ្នែករដ្ឋបាល និងទទួលខុសត្រូវមូលដ្ឋានក្រចេះ ក្រគរ ថ្មគ្រែ សំបុក ហើយជាសមាជិកគណៈស្រុករណសិរ្យ ស្រុក ជាបន្ដបន្ទាប់ ធ្វើជាលេខាសាខាបក្សឃុំកោះត្រង់ លេខាសាខាបក្សឃុំថ្មអណ្ដើក។ ទោះបីជាសៅ មាន ឋានៈធំគ្រាន់នៅក្នុងសម័យខែ្មរក្រហម មានប្រពន្ធឈ្មោះ យី ជាប្រធានក្រុមផ្នែកនារីមានគ្រួសារ តែចុះធ្វើការ ងារស្រែចម្ការសកម្មដូចគ្នា ហើយកូនតូចៗនៅ ក្នុងមណ្គលជាមួយយាយហើយកូនរាងធំយកទៅដាក់មណ្គលកុមារ ហើយដើរកើបអាចម៌គោនិងកើតស្លឹកឈើយកទៅធ្វើជី។ នៅឆ្នាំ១៩៧៨ សៅ ត្រូវអង្គការហៅទៅរៀនសូត្រ បាត់ខ្លួនតែម្ដង ពេលនោះមិនហ៊ានសួរនាំអង្គការទេ។ នៅក្នុងឆ្នាំ១៩៧៨ គណៈតំបន់ឈ្មោះ យី ឈ្មោះ គួន រួមទាំងកម្មាភិបាលមួយចំនួនធំអង្គការចាប់ខ្លួនអស់ជាច្រើន ហើយពេលនោះឃើញមានកម្មាភិបាលមកពីភូមិភាគ និរតីមកគ្រប់គ្រង់វិញ។ សៅ តាំងពីអង្គការហៅទៅរៀន សូត្របាត់ខ្លួនរហូតមកដល់ពេលនេះ។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”