PROMOTING ACCOUNTABILITY
Yang Sokh Pheang
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0093
KRI0093
|
|
ឈ្មោះ :
|
យង់ សុខភាង
|
|
Last Name :
|
Yang
|
|
First Name :
|
Sokh Pheang
|
|
Other Name :
ឈ្មោះផ្សេង :
|
Rom
រុំ
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
|
I05291
|
|
Gender :
ភេទ :
|
f
ស្រី
|
|
ថ្ងៃខែឆ្នាំកំណើត :
|
បច្ចុប្បន្នអាយុ៥២ឆ្នាំ។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030101, Kratie, Prek Prasap, Chambakk, Chambakk
១០០៣០១០១, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
was selected by Ta Run, cheif of sub-district
ត្រូវបានចាត់តាំងដោយ តារុន ជាគណៈឃុំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពល៣១
|
|
តំបន់ DK 75-79 :
|
មជ្ឈិម «១២»ភ្នំពេញ
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
Superiors :
ថ្នាក់លើ :
|
Ta Oeun was a chief of division 310. Chuong was her chief. Phea was a chief of unit. Cheat was a dep
តាអឿន ជាប្រធានកងពល៣១០។ ជួន ជាប្រធានរបស់គាត់។ ភា ជាប្រធានកង។ ជាតិ ជាអនុប្រធានកង។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
San, Tan, Leng, Ra, Sran and Nou were joined the revolution with Pheang. Hean was her chief Chroy Am
សាន, តាន, ឡេង, រ៉ា, ស្រាន និង ណូ ជាអ្នកចូលបដិវត្ដជា មួយភាង។ ហ៊ាន ជាប្រធានរបស់គាត់នៅសហករណ៍ភូមិជ្រោយ អ
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0093 20060223, Chambakk 2 village, Chambakk sub-distirct, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Yang Sokh Pheang, 52, biography owner.
ខេអអាយ០០៩៣ ២០០៦០២២៣, ភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ យង់ សុខភាង អាយុ៥២ឆ្នាំ ត្រូវ ជាម្ចាស់ប្រវត្តិរូប។
|
|
សេចក្ដីសង្ខេប :
|
យង់ សុខភាង ហៅ រុំ ភេទស្រី អាយុ៥២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សុខភាង មានឪពុកឈ្មោះ យង់ យឺន ម្ដាយឈ្មោះ កៃ រ៉ូ មានបងប្អូន៤នាក់ប្រុស១ស្រី៣ មានស្រុកកំណើតនៅភូមិចំបក់២ ឃុំចំបក់ ស្រុកព្រែក ប្រសប់ ខេត្ដក្រចេះ។ ភាង ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី១១ឪចាស់ឱ នៅសាលាបឋមសិក្សាចំបក់។ នៅ ឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ ប្រជាជនរស់នៅក្នុងភូមិ ឃុំចំបក់ ឋិតនៅក្នុងតំបន់រំដោះ ខាងទាហានលន់ នល់ មិនបានចូលមក ដល់ទេ។ ភាង ឈប់រៀនមកជួយធ្វើ ស្រែចម្ការឪពុកម្ដាយ ហើយជំនាន់នោះយើងមិនអាចទៅណាមកណាបានស្រួលទេ ណាមួយមានយន្ដហោះទម្លាក់ គ្រាប់បែកទៀត។ នៅឆ្នាំ១៩៧៤ ភាង ត្រូវបានប្រធានឃុំឈ្មោះ រុន មកហៅឱ្យចូលបម្រើចលនា ខែ្មរក្រហម ទោះបីយើងប្រកែកក៏មិនបាន ឪពុកម្ដាយមិនចង់ឱ្យកូនទៅឆ្ងាយទេ។ ភាង មុនដបូងអង្គការឱ្យចុះធ្វើការងារនៅ ក្នុងឃុំចំបក់ បន្ទាប់មកទៀតឱ្យគ្រប់គ្រងប្រជាជននៅសហករណ៍ ជ្រោយអំពិល ដឹកនាំប្រជាជនចុះធ្វើស្រែចម្ការ។ កាលនោះមិនទាន់ មានប្រជាជនថ្មីជម្លៀសមករស់នៅភូមិនេះទេ។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៤ អង្គការចាត់តាំង ឱ្យទៅសាលាស្រុកព្រែកប្រសប់ ពេលទៅដល់ឃើញសុទ្ធតែនារីជាច្រើនរយនាក់ នាំគ្នាឡើងឡាន ទៅសមរភូមិមុខ កាលនោះបានហាត់រៀនក្បួន យោធាតែបន្ដិច បន្ដួច ព្រោះអង្គការត្រូវការកម្លាំងវាយជាមួយទាហានលន់ នល់។ ភាង បានឡើងទៅដល់សមរភូមិ ខេត្ដកំពង់ឆ្នាំង ជាអ្នកសែងរបួស ហើយពេលនោះកម្លាំងខែ្មរក្រហមចេះតែ វាយដេញកម្លាំងទាហាន លន់ នល់ បន្ដិចម្ដងៗរហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ ភាង បានចូលដល់ទីក្រុង ភ្នំពេញ ឃើញប្រជាជនច្រើនកុះករនាំគ្នាចេញទាំងយប់ទាំងថៃ្ង កាលនោះកងពល ភាង ស្នាក់នៅជិតវត្ដភ្នំ។ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ភាង នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ ភាង ស្នាក់នៅបានប្រហែលជាពីរ អង្គការបានប្រាប់ឱ្យសេ្លÃៈកពាក់ស្អាតបាត ដូចជាសំពត់ហូរអាវស ដើម្បីចាំទទួល សមេ្ដចសីហុន នៅព្រលានយន្ដហោះពោធិចិនតុង។ បន្ទាប់មកទៀត កងយោធាទាំងអស់ត្រូវបាន អង្គការបែកចែកឱ្យធ្វើការងារ នៅកនែ្លងផេ្សងៗគ្នា។ ភាង អង្គការចាត់តាំងឱ្យចុះធ្វើស្រែ នៅបឹងសំយ៉ាប លើក ទំនប់ជីកប្រឡាយ ស្ទូងស្រូវជាដើម ហើយគ្មានអាហារហូបចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧៧៨ បានដឹងថា កម្មាភិបាលមួយចំនួនក្បត់អង្គការ ហើយអង្គការ បានចាប់ខ្លួនយកទៅបាត់ សល់តែយើងជាកូនទាហានតូចតាច អង្គការមិនទាន់យកទៅណាទេ ឱ្យនៅធ្វើស្រែធម្មតា តែមានអ្នកខ្លះអង្គការហៅទៅលុតដុំនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ ភាង នៅធ្វើស្រែរហូតដល់កងទ័ពវៀតណាម វាយចូលមកដល់ភ្នំពេញ នាំរត់ឡើងរទេះភ្លើង សំដៅទៅ ខេត្ដបាត់ដំបង។ ភាង ជិះបានដល់ពាក្យកណ្ដាលផ្លូវពេល រទេះភ្លើងឈប់សម្រាកសិន ក៏លួចចុះដើរ ចេញឆ្ងាយចូល ភូមិប្រជាជន រួចហើយរកផ្លូវត្រឡប់មកស្រុកកំណើតវិញ។ ភាង និយាយថា មាននារីក្នុងភូមិ ភាគតិចបំផុតដែលបានត្រឡប់មក ស្រុកកំណើត។
|
|
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”