PROMOTING ACCOUNTABILITY
Haov Savy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0096
KRI0096
|
|
ឈ្មោះ :
|
ហាវ សាវី
|
|
Last Name :
|
Haov
|
|
First Name :
|
Savy
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I09460
|
|
Gender :
ភេទ :
|
f
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 18]
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
100301?? Kratie, Prek Prasap, Chambakk, Chroy Ampi
១០០៣០១?? ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំចំបក់ ភូម
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
មន្ទីរស២១ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
ភ្នំពេញ «១២» ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
អ្នកទោស
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Loek San was her cousin.
ឡឹក សាន ជាប្អូនជីដូនមួយរបស់គាត់។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0096 20060222, Chroy Ampil village, Chambakk sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Tieb Ach, 62, uncle. He said that Savy was in grade 9 at Chroy Ampil school. She was a medical staff at Kampong Cham. She was a medical staff at Angduong hospital. Since then she disappeared.
ខេអអាយ០០៩៦ ២០០៦០២២២, ភូមិជ្រោយអំពិល ឃុំ ចំបក់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ទៀប អច អាយុ៦២ឆ្នាំ ត្រូវជាឪពុកមា។ គាត់និយាយថា សាវី រៀនថ្នាក់ទី៩នៅសាលា ជ្រោយអំពិល។ គាត់ធ្វើពេទ្យនៅចំការលើ ខេត្តកំពង់ចាម។ គាត់ ធ្លាប់មកលេងផ្ទះ នៅឆ្នាំ១៩៧៣។ បន្ទាប់មក គាត់ ធ្វើជាពេទ្យ នៅមន្ទីរពេទ្យអង្គឌួង។ តាំងពីពេលនឹងមក គាត់បាត់ ខ្លួនរហូត។
|
|
សេចក្ដីសង្ខេប :
|
ហាវ សាវី ហៅ ចាវ ភេទស្រី អាយុ១៨ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទៀប អច អាយុ៦២ឆ្នាំត្រូវជា ឪពុកមា។ សាវី មានឪពុកឈ្មោះ ជូ យន់ ម្ដាយឈ្មោះ ហ៊ាង។ សាវី មានបងប្អូន៩ នាក់ មានស្រុក កំណើតនៅភូមិជ្រោយអំពិល ឃុំចំបក់ ស្រុក ព្រែកប្រសប់ ខេត្ដក្រចេះ។ សាវី ធ្លាប់រៀនសូត្រនៅសាលាបឋម សិក្សាជ្រោយអំពិលបានត្រឹមថ្នាក់ទី៩ឪចាស់ឱ អាចអាន ភាសាបារាំងបាននិងចេះនិយាយបន្ដិចបន្ដួច។ សារី ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម។ នៅពេលរដ្ឋប្រហារ ហើយមានចលនាខែ្មរក្រហមកើតឡើងចូលមកធ្វើការងារឃោសនានៅក្នុងភូមិ កាលនោះគេហៅថា រណសិរ្សរួប រួមជាតិ ហើយមានទាហានយៀកកុងចូលរួមជាមួយចលនានេះដែរ។ ខាងទាហានលោកលន់ នល់ មានតែនៅ តំបន់ទីប្រជុំជន មិនហ៊ានចូលមកដល់ក្នុងភូមិម្ដងម្កាលនៅពេលថៃ្ងដល់ឆ្នាំ១៩៧១៧២ដែលហ៊ានចូលមកហើយ មានតែក្រុមចលនាខែ្មរក្រហម និងទាហានយួនយៀកកុង។ នៅក្នុងឆ្នាំ១៩៧១ មានយន្ដហោះ មកទម្លាក់គ្រាប់ បែកភាគច្រើនទម្លាក់តែក្នុងពៃ្រទេ មិនសូវមាន គ្រោះថ្នាក់ប្រជាជនស៊ីវិលដែរ នៅភូមិនេះស្លាប់យាយសីម្នាក់ដែរ គាត់ជាប្រជាជនកំពង់តែជម្រះសេ្មៅសណែ្ដកដី។ នៅឆ្នាំ១៩៧៣ សាវី បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរ ក្រហម កាលនោះបើ យើងគ្រប់អាយុហើយយើងមិនស្ម័គ្រចិត្ដក៏យើងមិនអាចនៅផ្ទះបានស្រួលដែរ អង្គការចោទ យើងជាគិញ ជាសេអ៊ីអា យកយើងទៅកសាង មេ្លាះហើយស្ម័គ្រចិត្ដចូលតែម្ដងទៅមុននិង ក្រោយទៅដូចតែគ្នា។ សាវី ពេលចេញទៅបានដឹងថា អង្គការ ចាត់តាំងឱ្យធ្វើជាយោធាពេទ្យ តែមិនបានដឹងថា អង្គការបញ្ជូន ទៅសមរ ភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច ក៏មិនឃើញ ហាវ សាវី មកលេង ស្រុកកំណើត វិញដែរ តែមានដំណឹងថា សាវី ធ្វើការងារនៅមន្ទីរពេទ្យអង្គឌួង ភ្នំពេញ។ នៅឆ្នាំ១៩៧៩ ឪពុក ម្ដាយបងប្អូនចេះតែចាំ មើលផ្លូវ កូនត្រឡប់មកវិញតែមិនឃើញសោះ បាត់ដំណឹងរហូតមកដល់ ពេលនេះ។ សព្វថៃ្ងនេះក្រុមគ្រួសារ ហាវ សាវី អត់មានរស់នៅ ក្នុងភូមិនេះទៀតទេ ទាំងម្ដាយនិងកូនចំនួន៦នាក់ បានទៅ រស់នៅភ្នំពេញទាំងអស់។ បើតាមប្រវត្ដិរូបឈ្មោះ ហាវ សាវី ហៅ ចាវ ធ្វើការងារនៅមន្ទ្គរពេទ្យឪព៣១ឱ ហើយអង្គការចាប់ ខ្លួននៅឆ្នាំ១៩៧៦ យកមកដាក់នៅមន្ទីរស២១។
|
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”