Document thumbnail
Personal Info
ID: KRI0099
Name
ឈ្មោះ
Hem Chhan
ហែម ឆន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I05355
Source Interview
KRI0099 20060207, O Kriel village, O Kriel sub-district, Sambo district, Kratie province. Interviewed by Long Dany. Notes: Interviewed with Huon Ray, 52, wife.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០០៩៩ ២០០៦០២១៧,ភូមិអូរគ្រៀងឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ សម្ភាសដោយ ឡុង ដានី។ កំណត់ សម្គាល់ៈ ជួបជាមួយ ហួន រ៉ៃ អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ៣៤ឆ្នាំ។
Home Village
10040504, Kratie, Sambo, O krieng, O Krieng
ទីកន្លែងកំណើត
១០០៤០៥០៤, ខេត្ដក្រចេះ ស្រុកសំបូរ ឃុំអូរគ្រៀង ភូមិអ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Kbal Damrei Cooperative
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
សហករណ៍ក្បាលដំរី
KR Rank(1975-79)
He was a chief of Kbal Damrei cooperative.
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
គាត់ធ្វើជាគណៈសហករណ៍ក្បាលដំរី។
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
តំបន់«៥០៥» ខេត្ដក្រចេះ។
Superior
Yy and Kuon were chief of region.
អ្នកដឹកនាំ
យី និង កួន ជាគណៈតំបន់។
Subordinates
Lan was a deputy chief of Kbal Damrei cooperative and Luot was a chief of member of Kbal Damrei coop
អ្នកនៅក្រោមបង្គាប់
ឡន ជាអនុប្រធានសហករណ៍ក្បលដំរី និង លួតជាសមាជិក សហករណ៍ក្បាលដំរី។
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ហែម ឆន ភេទប្រុស អាយុ៣៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហួន រ៉ៃ អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធ។ ឆន មានឪពុកឈ្មោះ ហែម គន ម្ដាយឈ្មោះ ភុន លន់។ ឆន មានបងប្អូន៣នាក់ ទី១ឈ្មោះ ហែម វ៉ន ទី២ ហែម ឆន ទី៣ឈ្មោះ ហែម ប៉ន មានស្រុកកំណើតនៅ ភូមិអូរគេ្រÃៈល ឃុំអូរគេ្រÃៈល ស្រុកសំបូរ ខេត្ដក្រចេះ។ ឆន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនបន្ដទៀត ដោយសារឪពុកម្ដាយមានជីវ ភាពខ្វះខាត បើយើងចង់រៀន បន្ដទៀតត្រូវផ្លាស់សាលាវិទ្យាល័យនៅឆ្ងាយ។ ពេលឈប់រៀន បានទៅជួយរក ស៊ីឪពុកម្ដាយ ឆន បានទៅស៊ីឈ្នួលជីកត្បូង នៅបរកែវហើយបានត្រឡប់មកវិញ ស៊ីឈ្នួលឱ្យចិនលក់ឥវ៉ាន់ តាមពៃ្រភ្នំនិងប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេស ជាតិកើត មានសង្គ្រាម មានបាតុកម្មកើតមានឡើង មានចលនារណសិរ្សរួបរួម ជាតិកើត មានឡើងហើយបាន ឃើញទាហានយៀកកុងចូលមក ឃោសនាជាមួយក្រុមចលនាខែ្មរក្រហមដោយបានស្រែកថាឪជ័យយោសមេ្ដចឪ អាណាមិនទៅដុតផ្ទះចោលឱ។ នៅឆ្នាំ១៩ ៧០ ឆន ក៏បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ពេលនោះ អង្គការចាត់តាំងឱ្យធ្វើជាយោធាធ្វើជាកងឈ្លបប្រចាំឃុំអូរគេ្រÃៈល។ ពេលនោះ ឆន បានស្នើរអង្គការរៀបការ ជាមួយឈ្មោះ ហួន រ៉ៃ ដែលបានចូលបម្រើចលនាខែ្មរក្រហមឆ្នាំ១៩៧០ ហើយ រ៉ៃ បានឡើងជាប្រធាន សមាគមនារីប្រចាំឃុំអូរគេ្រÃៈលដែរ។ ពេលរៀបការហើយ ឆន និង រ៉ៃ នៅតែបម្រើចលនាខែ្មរក្រហម ពេល នោះបានដើរជាមួយទាហានយួនយៀកកុងដែលបានមក ជួយក្រុមចលនាខែ្មរក្រហម ពេលនោះក៏មានយន្ដហោះ មកទម្លាក់គ្រាប់បែកផ្ដាច់ស្ពានកុំឱ្យឡានធ្វើដំណើរដឹកស្បៀងអាហារគ្រាប់រំសេវបាន។ នៅពេលសង្គ្រាមខាង ទាហានលោកលន់ នល់ ក៏មានទាហានយួនធីវគីមកជួយដែរ ដោយពឹងកម្លាំងកងទ័ពយួន ដូចគ្នា គ្រាន់ថា ខាង កម្លាំងខែ្មរក្រហម ពឹងកម្លាំងយួនយៀក កុងខាងជើង ខាងលន់ នល់ ពឹងយួនធីវគីខាងត្បូង។ នៅឆ្នាំ១៩៧២ ឆន បានចាប់គិញជាជនជាតិយួនធីវគីបានម្នាក់យកប្រគល់ឱ្យអង្គការ។ នៅឆ្នាំ១៩៧៣ កម្លាំងយោធាយួន យៀកកុងបាន ត្រឡប់ទៅប្រទេសគេវិញ ពេលនោះយន្ដហោះក៏លែងមក ទម្លាក់ដែរ។ នៅឆ្នាំ១៩៧៣ ឆន បាន ឡើងធ្វើជាលេខាសាលា ឃុំក្បាលដំរី ដឹងនាំប្រជាជនឱ្យធ្វើស្រែចម្ការជាក្រុមប្រវាស់ដៃ។ នៅឆ្នាំ១៩៧៥ ពេល របបខែ្មរក្រហមឡើងកាន់អំណាច ក៏ឈ្មោះ ឆន ធ្វើជាគណៈឃុំក្បាលដំរី ស្រុកសំបូរ កាលនោះគណៈស្រុក ឈ្មោះឋាន គណៈតំបន់៥០៥ ឈ្មោះ យី ឈ្មោះ គួន។ នៅឆ្នាំ១៩៧៥ មានប្រជាជនថ្មី១៧មេសា អង្គការ ជម្លÃៈសឱ្យមករស់នៅភូមិឃុំនេះដែរ ធ្វើការងារស្រែចម្ការជា មួយប្រជាជនចាស់ ហូបបាយរួមតាមសហករណ៍ជា មួយគ្នា។ នៅឆ្នាំ១៩៧៦ បញ្ជាពីថ្នាក់ស្រុកថ្នាក់តំបន់ ឱ្យប្រធានឃុំប្រធាន ភូមិ ជ្រើសរើសប្រជាជនថ្មីបែងចែក ទៅតាមប្រភេទ ដូចជាធ្វើជា មន្រ្ដីរាជការ ជាគ្រូបង្រៀន ជាយោធា ការងារមន្រ្ដីតាមក្រសួង។ ពេលនោះ រ៉ៃ ធ្លាប់បានឃើញ ប្រជាជនថ្មីមួយចំនួនអង្គការចាប់យក ទៅធ្វើបាប ខ្លះចងហាលថៃ្ង ខ្លះក៏យកទៅរៀនសូត្របាត់ ខ្លួនដែរម្ដង។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ កម្មាភិបាលថ្នាក់ស្រុក ថ្នាក់តំបន់អង្គការចាប់ខ្លួនជាបណ្ដើរៗហើយ ដូចជាគណៈ តំបន់ឈ្មោះ យី ឈ្មោះ គួន។ នៅក្នុងឆ្នាំ១៩៧៧ ឆន តែងតែសរសេរសំបុត្រជាញឹកញាប់ឱ្យថែ រក្សាកូន សំបុត្រមានប្រហែលជា១០ច្បាប់។ ឆន ដូចជាបានដឹងខ្លួនជាមុនថា ប្រហែលជាមិនរួមខ្លួនទេ ព្រោះ ជាប់ខ្សែជាមួយគណៈតំបន់ឈ្មោះ យី ឈ្មោះ គួន។ សំបុត្រ ចុងក្រោយកងឈ្លបដែលធ្លាប់ធ្វើការ ងារជាមួយ គាត់យកមកឱ្យដោយបានសរសេរថា កាលនោះប្ដី ប្រពន្ធក៏និយាយភាសាមិត្ដដែរ ឪដោយប្រាប់ថា សូមមិត្ដ មើលថែទាំកូនផង អង្គការបានហៅបងទៅរៀនសូត្រហើយ មិនដឹងជាបានត្រឡប់មកវិញឬអត់ទេឱ។ ពេល ទទួលសំបុត្របាន តែមួយថៃ្ង នៅពេលយប់ស្រាប់តែកងឈ្លបមកព័ន្ធផ្ទះជិត ហើយបានមកកកាយឯកសារលើផ្ទះ យកទៅទាំងអស់ រួមតាំងមេគ្រូ វិទ្យុ។ ពេលនោះក៏បាត់ដំណឹងប្ដីឈ្មោះ ហែម ឆន រហូតមកដល់ពេលនេះ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា