PROMOTING ACCOUNTABILITY
Chann Sen
| Personal Info | |||||
| ID: | KRI0100 | ||||
|
Name
ឈ្មោះ
|
Chann Sen Lim
ចាន់ សេន លីម
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Disappeared |
||||
|
ស្ថានភាពគ្រួសារ
|
បាត់ខ្លួន
|
||||
CBIO ID |
I08206 |
||||
Source Interview |
KRI0100 20060209, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Inteviewed by Ra Chhayrann. Notes: Inteviewed with Chann San, 58, older brother. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអអាយ០១០០ ២០០៦០២០៩, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃរ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ចាន់ សន អាយុ៥៨ឆ្នាំ ត្រូវជាបងប្រុស។
|
||||
|
Date of Birth
|
[ Born in the year of the Dog]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«កើតឆ្នាំច»
|
||||
|
Home Village
|
10030203, Kratie, Prek Prasap, Chroy Banteay, Keng
|
||||
|
ទីកន្លែងកំណើត
|
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
|
||||
|
Join KR
|
1970????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧០????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពកងពល៣១០ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ចាន់ សេន ហៅ លីម ភេទប្រុស កើតឆ្នាំ១៩៥៤ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ចាន់ សន អាយុ៥៨ឆ្នាំ ត្រូវជាបងប្រុស។ សេន មានឪពុកឈ្មោះ ចាន់ ហេង ម្ដាយឈ្មោះ ជាម អ៊ូ។ សេន មាន
បងប្អូន៨នាក់ ប្រុស៣ស្រី៥ មានស្រុកកំណើតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ សេន ធ្លាប់ រៀនសូត្របានត្រឹមថ្នាក់ទី៧ឪចាស់ឱ នៅសាលាបឋមសិក្សា ព្រែកជីក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម មានបាតុកម្មកើតឡើង សាលារៀនត្រូវបិទទ្វារ មានក្រុម ចលនាខែ្មរក្រហមកើតមានឡើង មានសមេ្ដចប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគី។ នៅឆ្នាំ១៩៧០ សេន បានស្ម័គ្រ ចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ
បញ្ជូនទៅភូមិភាគឧត្ដរ ខេត្ដកំពង់ចាម។ សេន បានចូលសមរ ភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ សេន ត្រូវបានអង្គការរៀបការប្រពន្ធឱ្យឈ្មោះ ហេង នី ជានារីនៅ ក្នុងក្រសួងកាត់ដេរ ហើយបាននាំប្រពន្ធមកលេងស្រុកកំណើតវិញ។ សេន និងប្រពន្ធមកបានលេង ចំនួនបីថៃ្ងក៏ត្រឡប់ទៅអង្គភាពវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សេន បានសរ សេរសំបុត្រមកសួរសុខទុក្ខឪពុកម្ដាយនិងបងប្អូន ហើយបានប្រាប់ឱ្យបងប្អូនឪពុកម្ដាយទៅលេងភ្នំពេញ។ នៅខែ ៥ឆ្នាំ១៩៧៥ ចាន់ សន ត្រូវជាប្អូនបានទៅលេងបងប្រុស នៅភ្នំពេញ ពេលទៅដល់បានជួបបងនៅម្ដុំផ្សារស៊ី ឡិប ហើយពេលនោះ ចាន់ សន សម្រាកនៅជាមួយបងប្រុសចំនួនមួយ ខែបានត្រឡប់មកស្រុកកំណើតវិញ។ ចាន់ សន បានដឹងថា បងប្រុសឈ្មោះ ចាន់ សេន ធ្វើជាយោធានៅក្នុងកងពល៣១០ ហើយមាននិរសាថែម ទៀត។ ពេលនោះ សន ដឹងថា បងប្រុស អង្គការចាត់តាំងឱ្យទៅធ្វើស្រែនៅបឹងសំយ៉ាប អន្លង់ក្ងាន ជាដើម។ សន មុនចេញដំណើរពីភ្នំពេញត្រឡប់មកផ្ទះវិញ បានដឹងថា បងប្រុសឈ្មោះ សេន អង្គការបញ្ជូនទៅព្រំដែន វៀតណាម ខាងខេត្ដស្ទឹងត្រែង។ នៅឆ្នាំ១៩៧៧ មានដំណឹងថា សេន អង្គការចាប់តាំងឱ្យមកធ្វើការងារនៅ ខេត្ដកំពង់ចាម ជួបជុំប្រពន្ធកូន។ បន្ទាប់មកទៀត ស្រាប់តែបាត់ដំណឹងបង ប្រុសឈ្មោះ ចាន់ សេន ហៅ លីម ព្រមទាំងប្រពន្ធកូនគាត់ទាំងអស់ រហូតមកដល់សព្វថៃ្ងនេះ។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”