Document thumbnail
Personal Info
ID: KRI0102
Name
ឈ្មោះ
Moeng Oeun Then
ម៉ឹង អឿន ថេន
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
I07147
Source Interview
KRI0102 20060212, Prek Chik village, Saob sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: interviewed with Khiev Moeng, 70, uncle.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអអាយ០១០២ ២០០៦០២១២, ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយឆាយ ណារឿន។ កំណត់សម្គាល់ៈជួបជាមួយ ខៀវ ម៉ឹង អាយុ៧០ឆ្នាំត្រូវ ជាឪពុកមា។
Home Village
10030703. Kratie, Prek Prasap, Saob, Prek Chik
ទីកន្លែងកំណើត
១០០៣០៧០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំសោប ភូមិ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ម៉ឹង អឿន ហៅ ថេន ភេទប្រុស បាត់ខ្លួន។ ជួបជាមួយឈ្មោះ ខៀវ ម៉ឹង អាយុ៧០ឆ្នាំត្រូវជាឪពុកមា។ អឿន មានឪពុកឈ្មោះ ម៉ឹង ម្ដាយឈ្មោះ ជីន។ អឿន មានបងប្អូន៥ស្រី១ប្រុស៤ មានស្រុកកំណើតនៅ ភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ អឿន ធ្លាប់បានរៀនសូត្រនៅសាលាបឋមសិក្សា ព្រែកជីកត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនដោយសារកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិ កើតមានសង្គ្រាម សាលារៀនត្រូវបិទទ្វារដោយសារគ្មានលោកអ្នកគ្រូអត់ហ៊ានមកបង្រៀន។ ពេលឈប់រៀនមក ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ អឿន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ហើយអង្គ ការបានបញ្ជូនឱ្យទៅធ្វើជាយោធានៅក្នុងតំបន់៥០៥។ ពេលនោះឪពុកម្ដាយបងប្អូនមិនចង់ឱ្យកូនចៅចូលធ្វើជា យោធានៅសមរភូមិទេ ព្រោះខ្លាចមានគ្រោះថ្នាក់។ យើងរស់នៅក្នុងតំបន់រំដោះ បើយើងមិនព្រមទៅសមរភូមិ មុខក៏យើងនៅផ្ទះមិនបានសុខដែរ ប្រធានភូមិ ប្រធានឃុំ មកអូសទាញឃោសនាយើងធ្វើម៉េចឱ្យយើងនៅផ្ទះមិន បាន ទោះបីប្រុសឬស្រីឱ្យគ្រប់អាយុ១៦១៧ឡើងទៅមិនអាចរស់នៅ ផ្ទះបានទេ។ បន្ទាប់មកទៀត អឿន និងទ្រិន ត្រូវបានអង្គការបញ្ជូនទៅសមរភូមិខាងខេត្ដកំពង់ចាម មិនបានដឹងថា ទៅឡើងវាយជាមួយទាហាន លោកលន់ នល់ នៅក្នុងសមរ ភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច ក៏មិន ឃើញក្មួយអឿន ត្រឡប់មកលេងស្រុកកំណើតវិញ ឃើញតែប្រជាជនថ្មី១៧មេសា ជម្លៀសមកពីភ្នំពេញ។ នៅឆ្នាំ១៩៧៩ ចេះតែចាំមើលផ្លូវក្មួយឈ្មោះ ម៉ឹង អឿន ត្រឡប់មកវិញ តែមិនឃើញសោះបាត់ឈឹងរហូត មកដល់ពេលនេះ ណាមួយឥឡូវនេះឪពុកម្ដាយស្លាប់ជំនាន់ខែ្មរក្រហមបាត់ហើយ។ បើតាមប្រវត្ដិរូបឈ្មោះ ម៉ឹង អឿន ហៅ ថេន ជាយោធានៅ ក្នុងកងពល៣១០ វរសេនាធំ១២ វរសេនាតូច១២២ មានឋានៈជា សមាជិកកងតូច។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា