Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KRI0103
KRI0103
ឈ្មោះ :
ស៊ីន ឈុនលីម
Last Name :
Sin
First Name :
Chhun Lim
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
K09144
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 18]
«សម័យខែ្មរក្រហម អាយុ ១៨ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
10030203, Kratie, Prek Prasap, Chroy Banteay, Keng
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Superiors :
ថ្នាក់លើ :
Sarin was a deputy chief of commerce in Chraing Chamreh.
សារិន ជាអនុប្រធានពាណិជ្ជកម្ម នៅច្រាំងចំរេះ។
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KRI0103 20060220, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Chhay Naroeun. Notes: Interviewed with Nim Sier, 46, brother sister.
ខេអអាយ០១០៣ ២០០៦០២២០, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ ឆាយ ណារឿន។ កំណត់សម្គាល់ៈ ជួបជាមួយ នឹម សៀរ អាយុ៤៦ ឆ្នាំ ត្រូវជាប្អូនប្រុស។
សេចក្ដីសង្ខេប :
ស៊ីន ឈុនលីម ភេទស្រី អាយុ២៣ឆ្នាំបាត់ខ្លួន។ ជួបជាមួយឈ្មោះ នឹម សៀរ អាយុ៤៦ឆ្នាំត្រូវជាប្អូនប្រុស។ ឈុនលីម មានឪពុកឈ្មោះ សូត្រ ម្ដាយឈ្មោះ យន។ ឈុនលីម មានបងប្អូន៧ នាក់ប្រុស៥ស្រី២ មាន ស្រុកកំណើតនៅភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ ឈុនលីម ធ្លាប់បានរៀនសូត្រ នៅសាលាបឋមសិក្សាកែងបានត្រឹមថ្នាក់ទី៧ ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដច សីហនុ ប្រទេសជាតិកើតមានសង្គ្រាម សាលារៀនត្រូវបិទទ្វារ កើតមានបាតុកម្មប្រឆាំងនិងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧០ ឈុនលីម បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម តាមការ អំពាវនាររបសលសមេ្ដច សីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បី រំដោះជាតិ។ នៅពេល ឈុនលីម ចេញទៅមិនបានដឹងថា អង្គការបញ្ជូនទៅ សមរភូមិណាខ្លះទេ កាលនោះសង្គ្រាមវាយ ជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច បានរយៈពេលប្រហែលជាមួយខែ ស្រាប់តែ ឃើញបងស្រីឈ្មោះ ឈុនលីម និងបងថៃ្ល ឈ្មោះ សារីន ត្រឡប់មកលេងស្រុកកំណើតសម្រាកបានចំនួនបីថៃ្ង ហើយបាន
នាំប្អូនប្រុសឈ្មោះ នឹម សៀរ ឱ្យទៅភ្នំពេញ ជាមួយដែរ។ ពេលនោះសៀរ បានមករស់នៅជាបងស្រីបងប្រុសនៅក្នុងក្រសួង ពាណិជ្ជកម្ម។ បងថៃ្លឈ្មោះ សារីន បានឱ្យប្អូនឈ្មោះ សៀរ រៀនបើកបររថយន្ដ កាលនោះមិនមានគ្រូបង្រៀនបើកបរត្រឹម ត្រូវទេ ហើយបានធ្វើការងារនៅក្នុងក្រសួងពាណិជ្ជកម្មជា មួយគ្នា។ នៅឆ្នាំ១៩៧៧ អង្គការចាប់ប្រធានពាណិជ្ជ កម្មឈ្មោះ ធុច បន្ទាប់ចាប់ប្រធានឈ្មោះ យ៉ន និងកម្មាភិបាលខែ្មរក្រហមជា បន្ដបន្ទាប់ទៀត។ នៅឆ្នាំ១៩៧៨ អង្គការបានចាប់បងថៃ្លឈ្មោះ សារីន និងបងស្រីឈ្មោះ ស៊ីន ឈុនលីម យកទៅបាត់ហើយអង្គ ការបានមកដក ឡានយកទៅវិញ។ នឹម សៀរ ឈប់ធ្វើការងារ នៅក្រសួងពាណិជ្ជកម្មច្រាំងចំរេះ អង្គការចាត់តាំងឱ្យទៅធ្វើការ ងារគ្រីបគសឡីនៅក្រុងតាខ្មៅវិញ។ នៅឆ្នាំ១៩៧៩ សៀរ បានរត់មកដល់ស្រុកកំណើតវិញ ហើយមិនឃើញ បងថៃ្លនិងបង ស្រីត្រឡប់មកផ្ទះវិញទេ បាត់ខ្លួនរហូតមកដល់ពេលនេះ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា