PROMOTING ACCOUNTABILITY
Chhma In Heng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KRI0090
KRI0090
|
|
ឈ្មោះ :
|
ឆ្មា អ៊ិនហេង
|
|
Last Name :
|
Chhma
|
|
First Name :
|
In Heng
|
|
Other Name :
ឈ្មោះផ្សេង :
|
Kaon
កោណ
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
|
I08255
|
|
Gender :
ភេទ :
|
m
ប្រុស
|
|
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥២។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
10030203, Kratie, Prek Prasap, Chroy Banteay, Keng
១០០៣០២០៣, ខេត្ដក្រចេះ ស្រុកព្រែកប្រសប់ ឃុំជ្រោយបន្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
តួនាទី KR (1975-79) :
|
យោធា
|
|
ថ្នាក់លើ :
|
អឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Kha was a messenger, used to visit Heng's house for 5 days.
ខា ជានារសា ធ្លាប់មកលេងផ្ទះរបស់ ហេង រយៈពេល៥ថៃ្ង។
|
| Current Information | |
|
Current Occupation :
|
No
|
|
Current Attribute :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KRI0090 20060211, Keng village, Chroy Banteay sub-district, Prek Prasap district, Kratie province. Interviewed by Ra Chhayrann. Notes: Interviewed with Chhma Any, 41, younger sister.
ខេអអាយ០០៩០ ២០០៦០២១១, ភូមិកែង ឃុំជ្រោយ បន្ទាយ ស្រុកព្រែកប្រសប់ ខេត្តក្រចេះ។ សម្ភាសដោយ រ៉ា ឆៃ រ៉ាន់។ កំណត់សម្គាល់ៈ ជួបជាមួយ ឆ្មា អានី អាយុ៤១ឆ្នាំ ត្រូវជា
ប្អូនស្រី។ |
|
សេចក្ដីសង្ខេប :
|
ឆ្មា អ៊ិនហេង ហៅ កោណ ភេទប្រុស កើតឆ្នាំ១៩៥២ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ឆ្មា អានី អាយុ៤១ឆ្នំា ត្រូវជាប្អូនស្រី។ អ៊ិនហេង មានឪពុកឈ្មោះ បោ ម្ដាយឈ្មោះ ឡាន់ មានបងប្អូន៧នាក់ស្រី៣ ប្រុស៤ មាន ស្រុកកំណើតនៅភូមិកែង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសប់ ខេត្ដក្រចេះ។ អ៊ិនហេង ធ្លាប់បានរៀនសូត្រ នៅសាលាបឋមសិក្សាកែងបានត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀន ដោយសារឪពុកស្លាប់ម្ដាយនៅមេម៉ាយ ណា មួយប្រទេស ជាតិកើតមានសង្គ្រាមនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ អ៊ិនហេង បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម អង្គការបញ្ជូនទៅ សមរភូមិមុខវាយជាមួយលន់ នល់។ អ៊ិនហេង តាំងពីចេញទៅ យោធាជាយោធា រវលឡើងសមរភូមិមិនបានមកលេង ស្រុកកំណើតទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហម ឡើងកាន់អំណាច បានប្រហែលជាមួយខែ ឃើញបងឈ្មោះ ឆ្មា អ៊ិនហេង មកលេងស្រុកកំណើតហើយគាត់មាននិរសាឈ្មោះ ខា មកជាមួយដែរ ពេលមកលេងនោះឃើញមានកាំភ្លើងខ្លីមួយ ដើមនិងនិសារមានកាំភ្លើងវែងមួយដើមដែរ ហើយ ជិះម៉ូតូ សេអ៊ិល។ អ៊ិនហេង បានសម្រាកស្រុកកំណើតបាន៥ថៃ្ង ហើយបានប្រាប់ថា រាល់ថៃ្ងធ្វើជាយោធានៅ កងពល៣១០ ភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើស្រែនៅបឹងសំយ៉ាប។ អ៊ិនហេង បានត្រឡប់ទៅភ្នំពេញវិញ ហើយបានសន្យាឱ្យប្អូនស្រីឈ្មោះ អានី ទៅលេងភ្នំពេញដែរ តែមិនបានឱ្យទៅជាមួយភ្លាមទេ។ មួយអាទិត្យ ក្រោយមកមានឡានមកដល់ខេត្ដក្រចេះ ពេលនោះឈ្មោះ អានី បានធ្វើដំណើរតាមឡានយោធារហូតបានទៅ ដល់ភ្នំពេញ។ អានី បានឃើញភ្នំពេញ គ្មានមនុស្សរស់នៅទេ មានតែយោធាយាម មួយៗហើយស្ងាត់ឈឹងគួរ ឱ្យខ្លាច។ អានី បានទៅដល់គីឡូលេខ៨ បានសួររកបងប្រុសពេលនោះមានអ្នកស្គាល់បានផ្ដល់ដំណឹងឱ្យ
បងឈ្មោះ អ៊ិនហេង ក៏ជិះម៉ូតមកយកឱ្យទៅនៅអង្គភាពជា មួយនៅម្ដុំច្រាំងចំរេះ។ អានី បានដឹងថា បងប្រុសឈ្មោះ អ៊ិន ហេង មានតួនាទីធំ ព្រោះឃើញមាននិរសា។ អានី ពេលទៅដល់ភ្នំពេញ មានអាហារហូបចុកគ្រប់គ្រាន់ជា ពិសេសស្ការសមិនខ្វះទេ ព្រោះទើបបែកភ្នំពេញហើយ។ អានី បានរស់នៅជាមួយបង ប្រុសជិតពីរខែ ហើយបាន ដឹងថា អង្គការឱ្យបងប្រុសធ្វើស្រែ នៅបឹងសំយ៉ាប។ ពេលនោះ អានី បានដឹងថា បងប្រុសឈ្មោះ អ៊ិនហេង បានពិភាក្សាជាមួយឈ្មោះ រ៉េត ជាប្រធានភស្ដភា ថាប្រទេសជាតិដូចជាមិនសូវស្រួល អង្គការធ្វើប្រវត្ដិរូប លម្អិតហើយច្រើនសារ។ ពេលនោះបងប្រុសឈ្មោះ អ៊ិនហេង បានបញ្ជូនប្អូនស្រីឈ្មោះ អានី តាមឡានយោ ធាមក ខេត្ដក្រចេះវិញ។ អានី បានមកដល់ស្រុកកំណើតវិញ ចុះធ្វើការងារតាមកងចល័តរស់នៅក្នុងសហករណ៍ ហើយក៏លែងមានទំនាក់ទំនងជាមួយបងប្រុសតទៅ។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហមដួលរលំទៅចេះតែចាំ មើលផ្លូវបងប្រុសឈ្មោះ ឆ្មា អ៊ិនហេង មិនឃើញត្រឡប់មកស្រុក កំណើតវិញសោះបាត់រហូតមកដល់ពេលនេះ។ |
|
Copyright :
|
© DC-Cam |
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា |
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”