| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KDI1139
KDI1139
|
|
Name :
ឈ្មោះ :
|
សួយ
|
|
First Name :
នាមខ្លួន :
|
Suy
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I04194/ I05350
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[ KR: aged 14, Born in the year of the Ox]
«សម័យខែ្មរក្រហម អាយុ១៤ឆ្នាំ, កើតឆ្នាំឆ្លូវ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
08?????? Kamdal, Ang Snuol, Samrong, Damnakk Kokoh
០៨?????? កណ្ដាល អង្គស្នួល សំរោង ដំណាក់កកោះ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Kalmetre hospital
អង្គភាពមន្ទីរពេទ្យកាល់ម៉ែត្រ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical staff.
ពេទ្យ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KDI1139 20051121, Damnakk Kokoh village, Samrong sub-district, Ang Snuol district, Kandal province. Interviewed by Long Dany. Notes: Interviewed with Sum Sang, 65, mother and Meas Preoung, 71, ex-member village.
ខេឌីអាយ១១៣៩ ២០០៥១១២១, ភូមិដំណាក់កកោះ ឃុំ សំរោង ស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបជាមួយ ស៊ុំ សង អាយុ៦៥ឆ្នាំ ត្រូវជាម្តាយ និង មាស ព្រឿង អាយុ៧១ឆ្នាំ អតីតសមាជិក ភូមិ។
|
|
Summary :
សេចក្ដីសង្ខេប :
|
សួយ ភេទស្រី បាត់ខ្លួន។ ជួបជាមួយឈ្មោះ ស៊ុំ សង អាយុ៦៥ឆ្នាំ ត្រូវជាម្ដាយនិងជួបជាមួយ ឈ្មោះ មាស ព្រឿង អាយុ៧១ឆ្នាំ ត្រូវជាអតីតសមាជិកភូមិ។ សួយ មានឪពុកឈ្មោះ សុះ មាន បងប្អូន៤នាក់ស្រី២ប្រុស២ មានស្រុកកំណើតនៅភូមិដំណាក់ កកោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ សួយ កាលពីតូចបានរៀននៅសាលាបឋមសិក្សាដំណាក់កកោះអាច មើលបានអានបាន មិនដឹងថា រៀនត្រឹមថ្នាក់ទីប៉ុន្មានទេ។ នៅឆ្នាំ១៩៧៤ ស្ម័គ្រចិត្ដចូលចលនាខែ្មរក្រហម មុនដំបូងដឹងថា អង្គការឱ្យទៅធ្វើការនៅខាងកាត់ដេរ បន្ទាប់មកមិនដឹងជា អង្គការបញ្ជូនទៅខាងណាទៀតទេ។ នៅឆ្នាំ ១៩៧៥ ពេលខែ្មរក្រហមបានឡើងកាន់អំណាចក៏មិនបានឃើញកូនមក លេងស្រុកកំណើតដែរ។ នៅ ឆ្នាំ១៩៧៨ បានឃើញកូនឈ្មោះ សួយ មកលេងស្រុកកំណើតសម្រាកចំនួន៥យប់ និងបាននិយាយ ប្រាប់ថាម្ដាយថា កូនសព្វថៃ្ងធ្វើការនៅមន្ទីរពេទ្យកាល់ម៉ែត នៅភ្នំពេញ។ ពេល សួយ មកលេងមិន បានថ្នាំពេទ្យមកទេ
បានយកតែដង្គោÃៈបគៀបសក់ឱ្យក្មួយៗ ពេលមកលេងហ្នឹង សួយ អាយុប្រហែល ១៨ឆ្នាំ តែមិនទាន់មានប្ដីទេ សួយ បានដឹងពីជីវភាព ប្រជាជននៅតាមស្រុកស្រែចម្ការហូបចុកមិនបាន គ្រប់គ្រាន់ ហើយក៏មិនហ៊ាននិយាយអីដែរ។ នៅពេល សួយ ត្រឡប់ទៅ ភ្នំពេញវិញ មិនបានប៉ុន្មានខែ ផង ស្រាប់តែកងទ័ពវៀតណាមវាយ ចូលដល់ប្រទេសកម្ពុជា ប្រជាជននាំគ្នាសំដៅទៅស្រុកកំណើតវិញ អ្នកខ្លះមានស្រុកកំណើតនៅទីនេះ ប្រទេសជាតិមានសេរីភាពលែង មានខែ្មរក្រហម តែបាត់កូនឈ្មោះ សួយ មិនឃើញមកវិញសោះ មានកូនអ្នកភូមិដែលចូលបម្រើចលនាខែ្មរក្រហមជាមួយគ្នា ឃើញ បាន មកផ្ទះវិញតិចតួចណាស់ បើសិនជាកូននៅរស់ពិតជាមករក ស្រុកកំណើតវិញហើយ។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”