Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0077
Name :
ឈ្មោះ :
នួន រឿន
Last Name :
នាមត្រកូល :
Nuon
First Name :
នាមខ្លួន :
Roeun
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K05638
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 63]
«បច្ចុប្បន្នអាយុ ៦៣ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
050306?? Kampong Seu, Korng Pisey, Preynheat, Prey
០៥០៣០៦?? ខេត្ដកំពង់ស្ពឺ ស្រុកគងពិសី ឃុំពៃ្រញាតិ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពធ្វើស្រែចម្ការ នៅភូមិពៃ្រទទឹងលិច។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ស្ពឺ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
កសិករ
Superiors :
ថ្នាក់លើ :
តាឡាញ់។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0077 20051227, Prey Torting Lich village, Preynheat sub-district, Korng Pisey district, Kapong Speu province. Interviewed by Pheng Pongrasy. Notes: Interviewed with Nuon Roeun, 63, Biography Owner said that: he was a soldier of BCE(soldier of Lon Nol). In 1977 he joined to do ricefield and to dam at mobile work brigade Unit. Now he has her wife, Sokh Kan and 4 children.
ខេអេសអាយ០០៧៧ ២០០៥១២២៧ ភូមិពៃ្រទទឹងលិច ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ នួន រឿន អាយុ ៦៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
នួន រឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រឿន មានប្រពន្ធឈ្មោះ កាន មានកូនចំនួន៤នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិពៃ្រទទឹងលិច ឃុំពៃ្រញាតិ ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ។ រឿន ជាកេ្មងកំព្រាឪពុកស្លាប់ ចោលតាំងពីអាយុ៦ឆ្នាំ រស់នៅជាមួយម្ដាយឈ្មោះ ចេង មិនបានរៀនសូត្រទេ ពេលធំ ពេញវ័យជួយធ្វើស្រែចម្ការ ដើម្បីចិញ្ចឹមម្ដាយ។ ពេលអាយុ១៨ឆ្នាំ បានដើរការងារធ្វើនៅ ភ្នំពេញ បន្ទាប់មក បានធ្វើការងារជាកម្មករផ្លូវថ្នល់ឪត្រាវ៉ូឱ។ ពេលអាយុ២០ឆ្នាំ បានត្រឡប់មកផ្ទះវិញ ម្ដាយបានរៀបចំឱ្យមាន ប្រពន្ធរកស៊ីធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើត មានសង្គ្រាមរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រជាជនមួយចំនួន រត់ទៅខាងតំបន់រំដោះខ្លះរត់ទៅខាងទាហានលន់ នល់។ រឿន រស់នៅក្នុងភូមិមិនរត់ទៅណា បន្ទាប់មកប្រធានភូមិខាងរបប សាធារណរដ្ឋលោកលន់ នល់ ចាប់យកទៅឱ្យធ្វើជាទាហានលន់ នល់ ហាត់លូន ក្រាបរៀនក្បួនយុទ្ធសាស្រ្ដប្រយុទ្ធចំនួនបួនខែនៅ ច្បារមនម្ដុំវត្ដអង្គ។ ពេលនោះកម្លាំងខែ្មរក្រហមឡើងវាយមក ជិតដល់ រឿន បានឡើងវាយជាមួយយោធាខែ្មរក្រហមលើកទី១ នៅម្ដុំត្រពាំងព្រលិតមានរបួសនិងស្លាប់ជាបន្ដ បន្ទាប់ ខាងទាហានលន់ នល់ បើត្រូវរបួសមានយន្ដហោះចុះមកយកទៅ ព្យបាលនៅភ្នំពេញ។ រឿន ឃើញ សភាពការណ៍មិនសូវល្អ ក៏រត់ត្រឡប់មកស្រុកកំណើតវិញ ទាហានលន់ នល់ លែងចូលមកដល់ហើយ។ ពេល ត្រឡប់មកស្រុកកំណើតវិញ មានយន្ដហោះខាងទាហានលន់ នល់ មកទម្លាក់គ្រាប់បែកឃើញ មានឆេះផ្ទះប្រជា ជននិងមានស្លាប់ជនស៊ីវិល។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច រឿន បានឡើងធ្វើជាអនុ ភូមិ កាលនោះប្រធានឃុំឈ្មោះ តាឡាញ់។ រឿន ធ្លាប់ឃើញប្រជា ជន១៧មេសា អង្គការជម្លៀសយកមក រស់នៅក្នុងភូមិនេះដែរ។ តែក្រោយមកអង្គការបញ្ជូនឱ្យទៅរស់នៅភូមិថ្មី រឿន ក៏មិនបានដឹងថា ភូមិថ្មីនៅកនែ្លង ណាដែរ ដូចនេះប្រជាជនថ្មីលែង មានរស់នៅភូមិនេះទៀតហើយ។ រឿន បានឡើងទៅប្រជុំឃុំ ចំនួនពីរទៅបីដង ក្នុងមួយខែ តែមិនដែលបានទៅប្រជុំនៅ ស្រុកទេ។ រឿន បានចាត់តាំងឱ្យប្រជាជនមានប្ដីប្រពន្ធ ធ្វ្រើការងារខុស គ្នា ដូចជាបុរសជាអ្នកភ្ជួរស្រែនិងរាស់ដី រែកកណ្ដាប់ ស្រីៗជាអ្នកដកស្ទូង តែបើលើកទំនប់ជីកប្រឡាយ ដូចគ្នា កេ្មងៗតូចៗធ្វើការតាមអង្គភាពកុមារ មិនអាចរស់នៅជា មួយឪពុកម្ដាយបានទេ ហូបបាយតាមសហករណ៍។ រឿន បានដឹងថា មានប្រជាជនមួយចំនួនអង្គការចាប់បញ្ជូនយកទៅដាក់គុកជៃ្រ អូរព្នៅជាកនែ្លងលុតដុំ។ នៅឆ្នាំ ១៩៧៩ រឿន បានរស់នៅក្នុង ភូមិធម្មតា មិនបានរត់ទៅណាទេ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ដឹង ថាគុកពៃ្រអូរព្នៅ ជាកនែ្លងលុតដុំមនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា