Document thumbnail
Personal Info
ID: TKI0748
Name
ឈ្មោះ
Sieng Seng
សៀង សេង
Gender
f
ភេទ
ស្រី
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
Source Interview
TKI0748 20010508, Torting Thngai village, Cheang Torng sub-district, Tram Kak district, Takeo province. Interviewed by Em Sokhym and Ly sophal. Notes: Interviewed with Sieng Seng, 46, Non Biography.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ធីខេអាយ០៧៤៨ ២០០១០៥០៨ ភូមិទទឹងថៃ្ង ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ។ សម្ភាសដោយ អែម សុឃីម និង លី សុផល។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ សៀង សេង អាយុ៤៦ឆ្នាំ ក្រៅប្រវត្តិរូប។
Date of Birth
[Khmer Roug aged: 16. Present aged: 46]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
សម័យខែ្មក្រហម អាយុ ១៦ ឆ្នាំបច្ចុប្បន្នអាយុ ៤៦ ឆ្នា
Home Village
21090207, Takeo, Tramkak, Cheang Torng, Torting th
ទីកន្លែងកំណើត
០២១០៩០២០៧ ខេត្ដតាកែវ ស្រុកត្រាំកក់ ឃុំជាងទង ភូមិទទ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពពេទ្យ ភ្នំពេញ។
KR Rank(1975-79)
Medical staff
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
ពេទ្យ
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
#NAME?
អ្នកដឹកនាំ
តាប៉ែន ហៅ ជួន ជឿន ប្រធានពេទ្យ។
Associates
Boratt, Bang.Rum, Srei lived in the Western Zone with her friend
អ្នកពាក់ព័ន្ធដទៃទៀត
បូរ៉ាត់, បងរម្យ ស្រី នៅមូព៌ា ជាមិត្ដរបស់គាត់
សេចក្ដីសង្ខេបបទសម្ភាស៏
សៀង សេង ភេទស្រី អាយុ៤៨ឆ្នាំ ក្រៅប្រវត្ដិរូប។ ជួបជាមួយ ឈ្មោះ សៀង សេង សព្វថៃ្ងរស់ នៅភូមិពៃ្រទទឹង ឃុំជាងទង ស្រុកត្រាំកក់ ខេត្ដតាកែវ។ សេង កាលពីតូចរៀននៅសាលាបឋម សិក្សា បានបន្ដិចបន្ដួច ដោយសារឪពុកម្ដាយមានជីវភាពខ្វះខាត។ ពេលឈប់រៀនមកជួយធ្វើស្រែចម្ការឪ ពុកម្ដាយ។ ក្រោយកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ សេង នៅឆ្នាំ១៩៧១ បានស្ម័គ្រចិត្ដចូលធ្វើចលនាបដិវត្ដតាមការ ឃោសនារបស់ខែ្មរក្រហម។ ពេលចូលដំបូងអង្គការចាត់តាំង ឱ្យចូលសមរភូមិរែកបាយនិងសែងអ្នករបួសនៅក្នុងតំបន់១៣ ភូមិភាគនិរតី កាលនោះសែងរបួសជាមួយ បងប្អូននារីដូចគ្នាច្រើន នាក់។ សេង មានការភ័យខ្លាចខ្លាំងណាស់ ព្រោះយន្ដហោះ ទម្លាក់ខ្លាំងមនុស្ស ស្លាប់និងរបួសមានជារៀងរាល់ថៃ្ង។ នៅឆ្នាំ១៩៧៥ បានទទួលជ័យជម្នះបានសប្បាយចិត្ដ ព្រោះគិត ថារស់ឡើងវិញប្រទេសជាតិមានសន្ដិភាព។ សេង អង្គការបានបញ្ជូនឱ្យមកធ្វើការនៅភ្នំពេញ ធ្វើការ ងារនៅក្នុងក្រសួង សង្គមកិច្ច។ សេង ដំបូងបានចូលរៀនមុខវិជ្ជាពេទ្យនៅមន្ទីរពេទ្យ ១៧មេសាហៅថា មន្ទីរពេទ្យរុស្សី។ សេង បានស្គាល់ប្រធាន មន្ទីរពេទ្យដូចជាលោក ប៉ែនហៅលោកជួន ជឿន ដំបូង អក្សរ បង្រៀនឱ្យចាក់ខ្នើយបន្ទាប់មកបង្រៀនឱ្យចាក់ទៅលើមនុស្សមាន ជំងឺនិងរៀនមុខវិជ្ជាបនែ្ថមដូចជា រៀនវិភាគទៅលើអ្នកជំងឺជា ដើម្បី។ កាលពីទៅដល់ដំបូងអាហារមានតែនំបុ័ងជាមួយសម្លម្ជូរត្រកួន ក្រោយមកទៀតបានមានបាយហូបតែមិនបរបូរទេ។ នៅឆ្នាំ១៩៧៦៧៧ ឃើញជនជាតិចិនមក បង្រៀនវះកាត់និង បង្រៀនរបៀបព្យាបាលឱ្យអ្នកមានជំងឺ។ នៅឆ្នាំ១៩៧៧ សេង ថានៅក្នុងអង្គភាព មន្ទីរពេទ្យមានចាប់បុគ្គលិកកម្មាភិបាលជា ច្រើននាក់ សេ្ទីរតែរាល់ថៃ្ង ធ្វើឱ្យបុគ្គលិកជាច្រើនផេ្សងទៀត ភ័យខ្លាចគ្រប់គ្នា។ សេង ធ្លាប់ឃើញយោធាយករថយន្ដមកចាប់ មនុស្សដោយផ្ទាល់ផ្នែក មានថៃ្ងមួយ សេង បានទៅព្យាបាលជំងឺឱ្យលោកជ័យ សួន ពេលនោះមិនទាន់បានព្យាបាលផងគ្រាន់ចូល ទៅដល់ ស្រាប់តែគាត់និយាយមកថា ក្មួយអើយអ៊ំ បានចូលធ្វើ ចលនាបដិវត្ដតាំងពីឆ្នាំ១៩៦១មកពេលនេះ ស្រាប់តែអង្គការចោទ ថា អ៊ំក្បត់ ស្រាប់តែនិយាយចប់ ឃើញយោធាចូលមកដល់ស្រែកឱ្យលើកដៃ ឡើង ពេលនោះចាប់លោកជ័យ សួន ដាក់ឡានយកទៅបាត់តែម្ដង។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមចូលមក ដល់ប្រទេសកម្ពុជា មានអ្នករត់សំដៅទៅព្រំដែនថៃ តែសេង បានរត់សំដៅមក ស្រុកកំណើតដើម្បីបានជួបបងប្អូន។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សដោយផ្ទាល់ភ្នែក នៅឆ្នាំ ១៩៧៧។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា