PROMOTING ACCOUNTABILITY
Sann Kan
| Personal Info | |||||
| ID: | KSI0124 | ||||
|
Name
ឈ្មោះ
|
Sann Kan But
សាន់ កាន ប៊ុត
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
Source Interview |
KSI0124 20070529, Veal Thum village, Treng Trayoang sub-district, Phnom Sruoch district, Kampong Speu province. Interviewed by Long Dany. Notes: Interviewed with Sann Kan aka But, 56, Non Biography. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេស៊ីអាយ០១២៤ ២០០៧០៥២៩, ភូមិវាលធំ ឃុំត្រែង ត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ឡុង ដានី។ កំណត់សម្គាល់ៈ ជួបសម្ភាសជាមួយ សាន់ កាន ហៅ ប៊ុត អាយុ៥៦ឆ្នាំ ក្រៅប្រវត្តិរូប។
|
||||
|
Date of Birth
|
[Present age: 56]
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«បច្ចុប្បន្ន អាយុ ៥៦ ឆ្នាំ»
|
||||
|
Home Village
|
050613?? Kampong Speu, Phnom Sruoch, Treng Trayoen
|
||||
|
ទីកន្លែងកំណើត
|
០៥០៦១៣?? ខេត្ដកំពង់ស្ពឺ ស្រុកភ្នំស្រួច ឃុំត្រែងត្រ
|
||||
|
Join KR
|
1971????
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
១៩៧១????
|
||||
|
Reason to Join KR
|
Volunteer.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ស្ម័គ្រចិត្ដ
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល១៦៤ កំពង់សោម។
|
||||
|
KR Rank(1975-79)
|
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យោធា
|
||||
|
DK Zone 75-79
|
(18) Kampong Som
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
«១៨» កំពង់សោម
|
||||
|
Superior
|
|
||||
|
អ្នកដឹកនាំ
|
មាស មុត , ឌឹម។
|
||||
|
Associates
|
Sarorn,Khom, and Rann,Man, Im and Rithi.
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
សារ៉ន , ខុម , រ៉ាន់,ម៉ន, អ៊ឹម និង រិទ្ធិ។
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
សាន់ កាន ហៅ ប៊ុន ភេទប្រុស អាយុ៥៦ឆ្នាំ ក្រៅប្រវត្ដិរូប។ កាន មានប្រពន្ធឈ្មោះ មុំ មានកូនចំនួន៥ នាក់ស្រី៣ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិវាធំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្ដកំពង់ ស្ពឺ។ កាន មានឪពុកឈ្មោះ សាន់ វ៉ាន់ ម្ដាយឈ្មោះ ញឹម ប៉ិន មានបងប្អូនតែ២នាក់ស្រីមួយប្រុសមួយ។ កាន ធ្លាប់រៀនសូត្រដល់ថ្នាក់ទី៤ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៦៨ ហើយបានបួសជាព្រះសង្ឃបានចំនួនពីរ វស្សា ទទួលប្រទេស ជាតិកើតមានរដ្ឋប្រហារនៅឆ្នាំ១៩៧០ ក៏លាចាកពីសិក្ខាបទមក នៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ កាន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ ចាត់តាំងឱ្យជួយ បង្រៀនកេ្មងៗនិងដើរឃោសនាឱ្យកម្លាំងយុវជន ចូលពៃ្រម៉ាគីដើម្បីរំដោះជាតិនៅក្នុងស្រុកកំណើតស្រុកពៃ្រកប្បាស ខេត្ដតាកែវ តំបន់២៥ ភូមិភាគនិរតី។ នៅឆ្នាំ១៩៧៣ កាន បានចូលធ្វើជាយោធាខែ្មរក្រហមឡើងវាយ ជាមួយទាហានលន់ នល់ នៅគ្រប់សមរភូមិនៅម្ដុំស្រែខ្លុងតាមផ្លូវជាតិលេខ២លេខ៣និងលេខ៤ ចល័តគ្រប់ កនែ្លង។ នៅឆ្នាំ១៩៧៤ វាយតាមផ្លូវ ជាតិលេខ៤ ប្រធានកងពលឈ្មោះ រ៉ែម បានដឹកនាំកម្លាំងវាចេញពី ស្រុកអង្គស្នួល សំដៅទីក្រុងភ្នំពេញ។ សង្គ្រាម៥ឆ្នាំ ធ្វើឱ្យ យោធាខែ្មរក្រហមនិងទាហានលន់ នល់ ស្លាប់ច្រើន ដូចគ្នា ហើយប្រជាជនក៏រងគ្រោះដោយសារការទម្លាក់គ្រាប់បែក។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមវាយចូលដល់ ទីក្រុងភ្នំពេញ កាន មានឋានៈជាប្រធានវរសេនាតូចលេខ២៦ ដឹកនាំកម្លាំងវាយចូល ទីក្រុងភ្នំពេញ តែមិនបានចូលដល់ទេ ឈរជើងត្រឹមជម្ពូវ័ន្ដនិងបានឃើញប្រជាជនអង្គការជម្លៀសចេញជាបន្ដ បន្ទាប់។ នៅឆ្នាំ១៩៧៥ កាន និងយោធារាប់ពាន់ ផេ្សងទៀតអង្គការជ្រើសរើសនៅការពារព្រំដែនកោះខាង ក្រុងកំពង់សោម ហើយបានបង្កើតជាកងពលថ្មីគឺកងពល១៦៤ ដឹកនាំដោយឈ្មោះ មាស មុត ឈ្មោះ ឌឹម។ កាន អង្គការចាត់តាំង ឱ្យទៅការពារកោះចំនួនពីរគឺកោះថ្មី និងកោះពូលូលៃ្វ និងមាន កម្លាំងផេ្សងទៀតការពារ កោះផេ្សងទៀតចែកគ្នាការពារ។ កាន និងយោធាខែ្មរក្រហមការពារកោះមិនសូវចេះច្បាប់ផ្លូវទឹកអន្ដរជាតិអីទេ ឱ្យតែមានកប៉ាល់ឆ្លងកាត់នៅជិតកោះដឹងតែដេញចាប់មក ឱ្យប្រគល់ឱ្យខាងកងពល។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹង ដែល យោធាខែ្មរក្រហមបានចាប់កប៉ាល់អាមេរិចកាំងឈ្មោះថា ឪកប៉ាល់ម៉ាយ៉ាហេ្គសឱ មករក្សាទុកមិនបាន ប៉ុន្មាន ក៏ដោះលែងទៅវិញ តែមានយន្ដហោះមកទម្លាក់គ្រាប់បែក នៅក្រុងកំពង់សោម។ ក្រៅពីចាប់កប៉ាល់អន្ដរ ជាតិក៏មាន ចាប់ទូកនេសាទថនៃិងទូកយួនរត់ឆ្លងដែលជាច្រើនដងយកមកប្រគល់ខាងកងពលជាអ្នកដោះស្រាយ។ នៅឆ្នាំ១៩៧៧៧៨ អនុប្រធានកងពលឈ្មោះ ឌឹម និងកម្មាភិបាលខែ្មរក្រហមជា ច្រើនផេ្សងទៀតអង្គការចាប់ ខ្លួនយកទៅបាត់។ នៅឆ្នាំ១៩៧៩ កាន បានបើកកប៉ាល់រត់រហូតដល់ខេត្ដកោះកុង ហើយបាន ឡើងគោករត់ ចូលពៃ្របន្ដទៀតដោយសារខ្លាចកងទ័ពយួនចាប់បាន បាញ់ចោល។ កាន បានបន្ដធ្វើការតស៊ូជាមួយយោធាខែ្មរ ក្រហមបន្ដទៀតដើម្បីវាយជាមួយកងទ័ពរដ្ឋាភិបាលរហូតរស់នៅជំរំតាមព្រំដែនហើយបានរៀបការនៅឆ្នាំ១៩៨១។ នៅឆ្នាំ១៩៩២ បានធ្វើមាតុភូមិនិវត្ដន៍ តែមិនបានមកស្រុក កំណើតទេ មករស់នៅខេត្ដកំពង់ស្ពឺវិញ។
|
||||
|
Activity Witness
|
Ta Nget was a chief of Regiment 61, was arrested. He used to arrest Vietnamese Boat and Thai Boats,
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
តាង៉ែត ជាប្រធានវរសេនាធំ៦១ ត្រូវបានចាប់ខ្លួន។ គាត់ធ្លាប់ បានទៅចាប់ទូកនេសាទវៀតណាម និង ថៃ ដោយសារ តែអ្នក
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”